Wednesday, April 16, 2014

វល្លិព្រះផ្គរ (Thunder God vine - 雷公藤)


យោងតាមការសិក្សាថ្មីមួយ បានរកឃើញថា រុក្ខជាតិប្រើប្រាស់ក្នុងឱសថបុរាណចិន បានគេហៅថា វល្លិព្រះផ្គរ  (Thunder God vine) ឬ ជាភាសាផ្លូវការរបស់ប្រទេសចិន (Madarin) "Lei Gong Teng - 雷公藤"  ឬ ពាក្យប្រើប្រាស់ក្នុងរុក្ខវិទ្យា ហៅថា  Tripterygium wilfordii Hook F  មានប្រសិទ្ធភាពល្អប្រសើរជាងថ្នាំពេទ្យ សម្រាប់ព្យាបាលជម្ងឺរលាក សន្លាក់រ៉ាំរ៉ៃ ។

អានអត្ថបទនៃការសិក្សាអំពីវល្លិព្រះផ្គរ --->  (Thunder God vine)Annals of the Rheumatoid Arthritis Disease) 

អ្នកស្រាវជ្រាវចិន បានជ្រើសរើសអ្នកជម្ងឺ ២០៧ នាក់ ដែលមានជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ហើយផ្តល់អោយពួកគេទាំងឱសថបុរាណចិន និង ថ្នាំពេទ្យ  methotrexate ឬ ការប្រើ ប្រាស់ថ្នាំទាំង ២ ប្រភេទ ក្នុងពេលតែមួយ ។ 

១៧៤ នាក់ ក្នុងចំណោម ២០៧ នាក់បានបញ្ចប់ការសិក្សានេះ។ ៥៥% នៃអ្នក ដែល ទទួលឱសថបុរាណសម្រេចបាន ACR 50 (ប្រសិទ្ធនាមតាម American College of Rheumatology) បើប្រៀបធៀប ទៅនឹង ៤៦% ចំពោះអ្នក ដែលបានព្យាបាលដោយ ថ្នាំពេទ្យ methotrexate តែមួយមុខ

កំណើនដ៏ធំបំផុត គឺ ក្នុងចំណោម ក្រុមអ្នកដែលបានប្រើប្រាស់ឱសថបុរាណ និង ថ្នាំ ពេទ្យ methotrexate បញ្ចូលគា្នបានជិតដល់ទៅ ៧៧% នៃពួកគេសម្រេចបាន ACR 50 ប្រសើរបំផុត ។


** ស្វែងយល់អំពីថ្នាំ ---> "Methotrexate"

Source: ABC Science, abc.net.au, "Herb beats drug at treating Rheumatoid Arthritis"

(accessed 16/04/2014)

No comments:

Post a Comment