Monday, April 14, 2014

របបអាហារ Paleo (Paleo Diet)

របបអាហារ Paleo (Paleo Diet) គឺ ជារបបអាហារដែលកំពុងពេញនិយមបំផុត នៅជុំវិញពិភព លោកនាពេលបច្ចុប្បន្ននេះ ក្នុងចំណោមអ្នកប្រើប្រាស់មានកីឡាករ Kobe Bryant and Ray Allen តារាភាពយន្ត Jessica Biel Kellan Lutz និង អ្នកបង្ហញម៉ូដ Megan Fox  និង Adriana Lima  



លោកបណ្ឌិត Loren Cordain សាស្រ្តាចារ្យនៅសាកលវិទ្យាល័យនៃរដ្ឋ Colorado ដែលជាស្ថាបនិក នៃរបបអាហារនេះ បានមានប្រសាសន៏ឱ្យដឹងថា ផែនការបរិភោគនេះ គឺ ក្នុងគោលបំណង ដើម្បី ព្យាបាលជម្ងឺរ៉ាំរ៉ៃមួយចំនួន ហើយមិនមែនសំដៅទៅលើការលើកកម្ពស់នៃការសម្រកទម្ងន់ នោះ ឡើយ ។

ការស្រាវជ្រាវបានបង្ហាញពីរបបអាហារ Paleo គឺ របបអាហារដែលល្អបំផុត ដែលអាចបន្ថយ ហានិភ័យនៃជម្ងឺសរសៃឈាមបេះដូង សម្ពាធឈាម ការរលាក (inflammation) ជួយសម្រកទម្ងន់ ជួយកាត់បន្ថយការកើតមុន (acne) លើកកម្ពស់សុខភាពល្អបំផុត និង ការអនុវត្តអត្តពលកម្ម 



"យើងមានការចាប់អារម្មណ៍កាន់តែច្រើនលើបញ្ហាផលប៉ះពាល់សរសៃឈាមបេះដូង (Cardio-vascular) ជម្ងឺមហារីក (Cancer) មុន (Acne) និង Myopia 

របបអាហារ Paleo នេះ ហាក់បីដូចសាមញ្ញបំផុត - បរិភោគម្ហូបអាហារឆ្ងាញ់ៗ ដែលយើងមាន ចំណងចំណូលចិត្តនឹងបរិភោគ ក្នុងនោះរួមមាន សាច់សុទ្ធ និង ត្រី ផ្លែឈើស្រស់ ចំណីចំណុក លើកលែងតែ បន្លែដែលពោរពេញទៅដោយជាតិម្សៅ (starchy vegetables) ។

អ្នកចូលរួមក្នុងការសិក្សា ត្រូវបានគេថ្លឹងទម្ងន់ វាស់កម្រឹតកូឡេស្តេរ៉ុល និង ជាតិស្ករក្នុងឈាម ៦ ខែ និង ២ ឆ្នាំ បន្ទាប់ពីបាកទទួលទានរបបអាហារនេះ ។ លទ្ធផលបានបង្ហាញឃិញថា របបអាហារ  Dieter បានសម្រកទម្ងន់ទ្វេរដង (១៤ ផោន) ប្រៀបធៀបនិងរបបអាហារ ដែលមានកម្រឹត ជាតិខ្លាញ់ទាបនោះ (៥.៧ ផោន)

អានបាយការណ៍ស្តីអំពីការសិក្សានៃរបបអាហារ Paleo ដែលបានចុះផ្សាយនៅក្នុង ---> European Journal of Clinical Nutrition



សទ្ទានុក្រម

Myopia ឬ ពាក្យសាមញ្ញាហៅថា Shortsightedness = ជាបញ្ហាភ្នែក (មិនមែនជាជម្ងឺភ្នែក) មួយប្រភេទដែលបង្ករលក្ខណៈនៃកំហើញនៃរបស់ យើង អាចមើលវត្ថុជិតខ្លួនបានច្បាស់លាស់ តែមើលវត្ថុ ដែលនៅឆ្ងាយមានសភាពព្រឹល ។ 

Source:

No comments:

Post a Comment