Monday, April 7, 2014

ដំបូងត្រូវសាកសួរសំណួរ បន្ទាប់មកសម្រេចចិត្ត (Must ask question(s) first then decide)

អត្ថបទកាសែតភ្នំពេញរបស់ប៉ុស្តិ៍មួយ ក្រោមចណងជើង "Recipe for disaster" 

អូខ្ញុំមិនដឹងថាអ្វីទៅជា "អង់ទីប៊ីយូទិក" ហើយខ្ញុំមិនខ្វល់ខ្វាយដែរ ។ ខ្ញុំគ្រាន់តែធ្វើតាម ការណែនាំ ក្នុងការប្រើប្រាស់ដែលឱសថស្ថាន បានផ្តល់ឱ្យខ្ញុំ រហូតដល់ខ្ញុំបានជាសះ ស្បើយ ។ ថ្នាំទាំងនេះមានប្រសិទ្ធភាពខ្ពស់ ។ ខ្ញុំមិនចង់ទៅជួបគ្រូពេទ្យទេ ព្រោះខ្ញុំមិន ចង់ចំណាយលុយ ។
Oh, I don’t know what antibiotics are, and I don’t care. I just follow the instructions to take whatever the pharmacy gives me until I get better. It works so fast. I don’t want to go to the doctor, because I don’t want to spend money.”

វាជាការសោកស្តាយនិងព្រួួយបារម្ភមួយ ដែលឮសេចក្តីអធិប្បាយខាងលើ់នេះ ។ នៅប្រទេសយើង ខ្ញុំក៏ដឹងថា វាយមិនមែនជាការចំណាយប្រាក់កាសតឹចតួចនោះទេ ខណៈទៅជួបគ្រូពេទ្យមួយរូប ដើម្បីពិគ្រោះបញ្ហាសុខភាព ។ ទោះជាខ្ញុំបាននិយាយយ៉ាងនេះក្តី យើងម្នាក់ៗ ក៏ត្រូវពិចារណាអំពី សុខភាពរបស់យើងអោយបានម្មត់ចត់ផងដែរ ថាសុខភាពរបស់យើង ជាវត្ថុមួយដែលមិនអាចកាត់ ថ្លៃបាន ។ នៅពេលដែលសុខភាពត្រូវបានខូចខាត ដោយសារតែការប្រើប្រាស់ថ្នាំចម្រុះគ្រប់ប្រភេទ ដែលយើងមិនស្គាល់នោះ ជាពិសេសចំពោះការប្រើប្រាស់មានរយះពេលយូរកន្លងមក នោះផល ប៉ះពាល់ពីថ្នាំពេទ្យទាំងនោះ គឺ មានសភាពធ្ងន់ធ្ងរ ហើយលទ្ធភាពក្នុងការបញ្ច្រាស់សុខភាពរបស់ យើងអោយត្រឡប់មកសភាពដើមវិញ គឺ វាតឹចតួចបំផុត ។

យើងគួរតែសួរអ្នកបម្រើការនៅឱសថស្ថាន ឬ ឱសថការី តើប្រភេទថ្នាំពេទ្យ ដែលេវេជ្ជបណ្ឌឹត បាន ចេញបញ្ជាអោយទឹញនោះ ជាប្រភេទថ្នាំប្រើប្រាស់ក្នុងការព្យាបាលជម្ងឺអ្វី ? តើថ្នាំពេទ្យប្រភេទណា ដែលយើងត្រូូវលេបមុនពេលទទួលទានអាហារ ឬ ក្រោយពេលទទួលទានអាហារ ? តើវាអាចមាន ផលប៉ះពាល់ណាខ្លះដល់សុខភាព ?

យោងតាមអត្ថបទអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ ក្នុងកញ្ជប់ថ្នាំនោះមានប្រភេទថ្នាំចម្រុុះមួយ ចំនួន រួមទាំងថ្នាំ "អង់ទីប៊ីយូទិក" ឬ ដែលអ្នកផងតែងតែហៅថា "ថ្នាំផ្សះ" ។

ថ្នាំនោះមានឈ្មោះថា Cloxcillin ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជម្ងឺមួយចំនួនដែលមាន សភាពធ្ងន់ធ្ងរ ដូចជាជម្ងឺរលាកទងសួតជាដើម ។

អានបន្ថែមអំពីការណែនាំរបស់ "អង្គការសុខភាពពិភពលោក - WHO" ក្នុងការប្រើប្រាស់ ថា្នំ និង ប្រសិទ្ធិភាពនៃ Cloxcillin ទៅលើប្រភេទជម្ងឺមួយចំនួន ។

Source: Phnom Penh Post, "Recipe for disaster" (Friday 28 April 2014 by Kevin Ponniah & Sen David)

No comments:

Post a Comment