Friday, April 4, 2014

ពាក្យវេជ្ជសាស្រ្ត អ្នកប្រហែលធ្លាប់បានឮ (Medical terminology you may have heard)

Abrasion 


Abrasion - របួសសើរស្បែក  

Absorption - (សរីរវិទ្យា) ការបឺត/ស្រូបវត្ថុរាវ ។ (ចិត្តវិទ្យាការផ្តោតអារម្មណ៍លើវត្ថុ ឬ សកម្ម ភាពមួយ

Abuse - ការប្រើប្រាស់ខុស  ការប្រើប្រាស់ហួសហេតុ

Acataphasia - បាត់បង់សមត្ថភាពក្នុងការបង្ហាញគំនឹត (បណ្តាលមកពីដំបៅខួរក្បាល)

Aceleration - កំណើនចង្វាក់បេះដូងរបស់ទារក (លើសពីពីចង្វាក់បេះដូងមូលដ្ឋាន១៥ ដង ក្នុងមួយ នាទី ក្នុងរយះពេល១៥វិនាទី)

Accouchement - សម្រាលកូន

Accoucher - ឆ្មប 

Accretion - ការកើនឡើង / កំណើន ។ 

ACE (Angiotensin-converting enzyme) inhibitors - ក្រុមនៃថ្នាំពេទ្យមួយចំនួន ដែលប្រើប្រាស់ ព្យាបាលជម្ងឺលើសឈាម ។

Acephalic - ដែលគ្មានក្បាល
  
Acculturation - ដំណើរការដែលមនុស្សម្នាក់ យល់ឃើញអំពី ជំនឿ តម្លៃ និង ទំនៀមទម្លាប់នៃ វប្បធម៌មួយផ្សេងទៀត (ជាធម្មតា តាមរយៈការទំនាក់ទំនងដោយផ្ទាល់)  
  
Focused attention - សមត្ថភាពក្នុងការចូលរួមទិដ្ឋភាពដ៏សំខាន់មួយនៃបរិស្ថាន

Haematoma - កំណកឈាម

Heminopia - ភាពពិការភ្នែក ក្នុងចំណុចដូចគ្នានៃភ្នែកទាំងពីរ បន្ទាប់ពីការខូចខាតទៅខួរក្បាល ។ នេះបណ្តាលឱ្យអសមត្ថភាពក្នុងមើលការអ្វីៗ ពីភ្នែកខាងឆ្វេង ឬ ភ្នែកខាងស្ដាំ 

Haemorrhage - ហូរឈាមចូលទៅក្នុងជាលិកានៃរាងកាយ

Hemiparesis - សាច់ដុំនៃរាងកាយម្ខាងចុះខ្សោយ

Hemiplegia - ខ្វិនមួយចំហៀងខ្លួន ដោយសារការខូចខាតនៃតំបន់នៃខួរក្បាល ដែលគ្រប់គ្រង លើផ្នែកនោះ

Verbosity - និយាយច្រើន 

No comments:

Post a Comment