Monday, April 7, 2014

រមួលក្រពើ (ឬ ក្តាមកាច់ជើង ឬ រមួលសាច់ដុំ) - Leg / muscle cramp



តើរមួលក្រពើ ឬ ក្តាមកាច់ជើង ឬ រមួលសាច់ដុំជាអ្វី?

រមួលក្រពើ ឬ ក្តាមកាច់ជើង ឬ រមួលសាច់ដុំ គឺ ជាការឈឺចាប់នៃសាច់ដុំ ដែលជាធម្មតា វាកើតឡើង នៅក្នុងតំបន់កំភួនជើងរបស់យើង តែពេលខ្លះទៀត វាអាចកើតឡើង នៅក្នុងតំបន់នៃជើង របស់យើងផងដែរ ។ សាច់ដុំដែលរងផលប៉ះពាល់នោះគឺវាឡើងរឹងហើយតឹង ។

រមួលក្រពើ ឬ ក្តាមកាច់ជើង ឬ រមួលសាច់ដុំ នាពេលយប់ មានសភាពទុក្ខព្រួយបំផុតមួយ ជាពិសេសមនុស្សវ៌យចំណាស់ ។ ជាទូទៅរមួលក្រពើ ឬ ក្តាមកាច់ជើង ឬ រមួលសាច់ដុំ នាពេលយប់ នោះ ជាធម្មតាវាតែតងតែប៉ះពាល់ដល់សាច់ដុំកំភួនជើង ។ 

ចំណុចទី៣ សាច់ដុំតឹង ហើយមិនលាចេញវិញបានដោយងាយសួ្រល បណ្តាលអោយរមួល


រោគសញ្ញានៃរមួលក្រពើ រួមមាន: 
  • អារម្មណ៍ឈឺចុកចាប់ភា្លមៗ នៅក្នុងសាច់ដុំ ដែលមិនអាចទ្រាំបានបាន 
  • សាច់ដុំរមួល ឬ កន្រ្តាក់ ។


តើរមួលក្រពើ បណ្តាលមកពីអ្វី?

គ្មានអ្នកណាដឹងច្បាស់ថា រមួលក្រពើ បណ្តាលមកពីមូលហេតុពឹតប្រាកដណាមួយនោះឡើយ ។ 
មូលហេតុមួយចំនួន ដែលប្រហែលជាកត្តាហានិភ័យមួយ បណ្តាលមានរមួលក្រពើ រួមមានៈ

  • អតុល្យភាពនៃជីវជាតិសូដ្យូម (Sodium) កាល់ស្យូម (Calcium) ម៉ាញេស្យូម (Magnesium) ឬ ប៉ូតាស្យូម (Potassium)
  • ចលនាឈាមរត់មានសភាពខ្សោយ - ការផ្គត់ផ្គង់ឈាមថយចុះ (Poor circulation)
  • ស្ត្រីមានផ្ទៃពោះ
  • សាច់ដុំតឹងហើយមិនអាចលាចេញវិញដោយងាយ (Tight, inflexible muscles)
  • ស្ថានភាពកាយសម្បទា និង ទម្រង់សាច់ដុំមានសភាពមិនល្អប្រពៃ (Poor physical condition and poor muscle tone)
  • របបអាហារមិនគ្រប់គ្រាន់ (inadequate diet) 
  • សាច់ដុំមានរបួស ឬ ចុះខ្សោយ (muscle injury or fatigue)
  • កង្វះជាតិទឹក (dehydration) ដែលបណ្តាលមករាគរួស (gastroenteritis)
  • ពាក់ស្បែកជើងកែងចោត
  • បែកញើសហួសហេតុពេក (excessive perspiration)

មូលហេតុវេជ្ជសាស្រ្តមួយចំនួន ដែលអាចបណ្តាលមានរមួលក្រពើ រួមមានៈ

  • Atherosclerosis - សរសៃឈាមបានរួមតូចដោយសារតែកំណើននៃបន្ទះខ្លាញ់ ។ នោះសាច់ ដុំទំនងជារងការប៉ះពាល់ (រមួល) ប្រសិនបើការផ្គត់ផ្គង់ឈាមរបស់ពួកគេមិនបានគ្រប់គ្រាន់ ។
  •  Sciatica - ការឈឺចាប់នៅក្នុងកំប៉េះគូថ និង ជើង បណ្តាលមកពីសម្ពាធលើសរសៃប្រសាទ ចង្កេះ (Lower back) ។ ក្នុងករណីខ្លះ សរសៃប្រសាទអាចជំរុញឱ្យសាច់ដុំ ក្នុងតំបន់នោះ កន្រ្តាក់ ។ 
  • ថ្នាំពេទ្យ -   diuretics ជាប្រភេទថ្នាំពេទ្យ  ដែល ជួយរំដោះសារធាតុរាវចេញពីរាងកាយ  ហើយ វាអាចបង្អាក់តុល្យភាពខនិជ (mineral) នៃរាងកាយរបស់យើង ។
ជម្រើសនៃការព្យាបាល រួមមានៈ

  • ហ្វឹកហាត់សណ្តូកសាច់ដុំ (stretch) និង ម៉ាស្សា - អាចបន្លាយសាច់ដុំអោយទៅកាន់សភាព ដើមវិញ បន្ទាប់មកម៉ាស្សាតំបន់ រហូតដល់ការឈឺចាប់រមួលនេះធូរស្រាល ។ 
  • កញ្ជប់ទឹកកក (Icepack) -  ដាក់កញ្ជប់ទឹកកកអាចជួយសម្រាកសាច់ដុំ ។ 
  • ថ្នាំពេទ្យ - ថ្នាំពេទ្យមួយចំនួន អាចផ្តល់អត្ថប្រយោជន៍ក្នុងការគ្រប់គ្រងការឈឺចាប់សាច់ដុំ។  

Source:

My Doctor - for healthy Australia -  អានបន្ថែម "Leg Cramps"

Victorian Government, Better Health Channel  - អានបន្ថែម  "Muscle Cramp"



No comments:

Post a Comment