Saturday, April 5, 2014

ថ្នាំថ្មី សម្រាប់ព្យាបាលកូលេស្តេរ៉ូ (LDL)

ដំណឹងល្អសម្រាប់អ្នកដែលមានបញ្ហាសុខភាពដោយសារតែកូឡេស្តេរ៉ុលអាក្រក់ (LDL) មានកម្រឹត ខ្ពស់ ។ 



ការពិសោធន៍ព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ប្រភេទ evolocumab ដែលបានអភិវឌ្ឍន៏ដោយក្រុមហ៊ុនផលិតឱសថ Amgen (Amgen pharmaceuticals ) បានបង្ហាញនូវក្ដីតីសង្ឃឹមដល់អ្នក ដែលមាន ហានិភ័យនៃជម្ងឺបេះដូង ហើយមិនអាចអត់ធ្មត់នឹងប្រភេទថ្នាំគ្រាប់ ដូចជា Statins ឬ   ezitimibe ក្នុងការបន្ថយកូឡេស្តេរ៉ុលអាក្រក់ផ្តល់ (LDL) ។

Evolocumab ជាថ្នាំថ្មីត្រូវបានគេស្គាល់ថា ជាប្រភេទ PCSK9 inhibitors ដែលគាបសង្កត់ហ្សែន (Gene)  ពាក់ព័ន្ថនិងការគ្របគ្រងកូឡេស្តេរ៉ូនៅក្នុងថ្លើម ។

ថ្នាំនេះអាចចាក់ ជារៀងរាល់២សប្តាហ៍ ឬ ម្តងក្នុងមួយខែ ជំនួសថ្នាំគ្រាប់ ដែលត្រូវលេបជារៀងរាល់ ថ្ងៃ ។


អានបន្ថែម (Full story - ចុចទីនេះ)
Source: Channel News Asia, Health; "Alternative treatment for cholesterol shows promise".

No comments:

Post a Comment