Tuesday, April 29, 2014

Home-cooked meal - សាច់ជ្រូកឆាខ្ញី (Stir fry pork with ginger)

សាច់ជ្រូូកឆាខ្ញី
គ្រឿងផ្សំ

សាច់ជ្រូកសុទ្ធ (Lean pork) ខ្ញី (ginger) ខ្ទឹមស (garlic) ខ្ទឹមបារាំង (onion) ប្រេងខ្យង (oyster sauce)  និង ទឹកសីុអីុវ (soy sauce) ។

សមាជិកក្នុងគ្រួសារចូលចិត្តម្ទេស ។ ជៀសជាងហាន់ដាក់ចាន ហើយលាយជាមួយទឹកសីអីុវ សម្រាប់ជ្រលក់ ខ្ញុំដាក់រាយពីខាងលើវិញ ។

ការចំអឹន 

ខ្ញុំចំអឹន/កម្លោចខ្ញីមុន រួចស្រង់ចេញ ។ ខណៈនោះខ្លាញ់នៅក្នុងខ្ទះ គឺ ពោរពេញទៅ ដោយជាតិខ្ញី (infused with ginger flavor) ដែលខ្ញុំបន្តការប្រើប្រាស់សម្រាប់ចំអឹនសាច់ជ្រូក រហូរដល់ក្រៀម (អ្នកផ្ទះចូលចិត្តសាច់ ក្រៀម ) ។

ខ្ញុំទុកខ្ញីដែលបានចំអឹនរួចហើយនោះ សម្រាប់ដាក់ពង្រាយពីខាងលើ ។ មូលហេតុ?

ម្ហូបមួយចាន តែមានខ្ញី ២ ប្រភេទ ទន់ និង ស្រួយ




No comments:

Post a Comment