Thursday, April 24, 2014

អំបិលពណ៌ផ្កាឈូកហិម៉ាឡាយ (Himalayan Pink Salt)

អំបឹលជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់រាងកាយរបស់យើង ក្នុងការដឹកជញ្ចូនសារធាតុ បំប៉នទៅកាន់ និង ចេញពីកោសិការបស់យើង គ្របគ្រងសម្ពាធឈាម ។ល ។ ទោះជាយ៉ាងនេះក្តី
អំបឹលទាំងអស់គឺមិនដូចគ្នាឡើយ ។

អំបិលពណ៌ផ្កាឈូក ហិម៉ាឡាយ
អំបឹលប្រើប្រាស់ក្នុងការដាំស្លនោះ បានត្រូវចម្រាញ់យកចេញនូវសារធាតុជាច្រើនលើកលែងតែ Sodium និង Chloride ដែលមិនមានផលប៉ះពាល់ជីវសាស្រ្តជាវិជ្ជមានសម្រាប់រាងកាយរបស់យើង ដូចប្រភេទអំបឹលដែលមិនបានចម្រាញ់កែឆ្នៃ ។ 

អំបឹលព៌ណផ្កាឈូកក្នុងសភាពដើម

អំបិលហិម៉ាឡាយមានពណ៌ផ្កាឈូកជាប្រភេទអំបឹលធម្មជាតិ ដែលសម្បូរទៅដោយសារធាតុខិលិជ (Minerals) ចម្រុុះចំនួន ៨៤ ប្រភេទ អេឡេចត្រូ (electrolytes) និងសារធាតុផ្សេងៗ (elements) មួយ ចំនួនទៀត ។ 

អំបិលនេះសម្បូរទៅដោយសារធាតុ ជាតិអ៊ីយ៉ូត (Iodine) ម៉ាញេស្យូម, (magnesium) ស័ង្កសី (Zinc) ជាតិដែក (Iron) និង ជាតិកាល់ស្យូម (calcium)

ចង្កៀងធ្វើអំពីថ្មអំបឹលព៌ណផ្កាឈូក


អំបឹលនេះអាចប្រោះប្រាស់ក្នុងការដាំស្ល លាយក្នុងទឺកសម្រាប់ខ្លួន (bathe) ជាដើម។


Source: Daily Health Post អានអត្ថបទដើម និង ស្វែងយល់អត្ថប្រយោជន៏នៃអំបឹលនេះ --> "3 Reasons to love Himalayan Pink Salt"
(accessed 24/04/2014)
   

No comments:

Post a Comment