Sunday, April 27, 2014

ប្រភេទថ្នាំប្រើប្រាស់ក្នុងការព្យាបាលជម្ងឺលើសឈាម/សម្ពាធឈាមខ្ពស់ (High blood pressure/Hypertension)

(ដកស្រង់ពីខិត្តប័ណ្ណផ្សព្វផ្សាយសម្រាប់អតិថិជន រៀបចំដោយក្រសួងសុខាភិបាលនៃរដ្ធ Victoria ប្រទេសអូស្ត្រាលី )

លទ្ធផលនៃសម្ពាធឈាម ដែលបានវ៉ាស់ពីដៃស្តាំ និង ដៃឆ្វេង គឺ ខុសគ្នា
ហើយលទ្ធផលនៃសម្ពាធឈាម ដែលបានវ៉ាស់ ខណៈពេលសម្រាន្ត អង្គុយ និង ឈរ គឺ ក៏ដូច្នោះដែរ


ប្រភេទថ្នាំមយចំនួន ដែលបានប្រើប្រាស់ជាទួទៅក្នុងការព្យបាលជម្ងឺសម្ពាធឈាមខ្ពស់ (High blood pressure/Hypertension) រួមមាន APO Amlodipine, Atenolol និង Coversyl ។

ជាដំបូងខ្ញុំដកស្រងចំណុចសំខាន់ៗ មួយចំនួននៃថ្នាំ  APO Amlodipine  ដែលខ្ញុំគឹតថា យើងគួរតែ យល់អំពីឈ្មោះថ្នាំ ផលប៉ះពាល់ (side effects) និង ប្រត្តិកម្មទៅនឹងថ្នាំ (allergic reactions) ដែល យើងកំពុងបានប្រើប្រាស់។ ល ។ ហើើយខ្ញុំនឹងបន្តដកស្រង់ចំណុចសំខាន់ៗ នៃថ្នាំ Atenolol និង Coversyl ឈ្មោះថ្នាំនេះ គឺ Amlodipine ហើយធាតុផ្សំសកម្មរបស់ថ្នាំនេះ គឺ Amlodiopine  (Amlodiopine besylate) ។ 

ថ្នាំនេះ ប្រើប្រាស់ក្នុងការព្យបាល :-


 • បន្ទាបសម្ពាធឈាម (lower high blood pressure) 
 • ព្យាបាលការឈឺចុកចាប់ក្នុងដើមទ្រូង (angina)  


Amlodipine ស្ថឹតនៅក្នុងក្រុមមួយនៃជំពូកថ្នាំ ដែលគេហៅថា  Calcium channel blocker  (សារ ធាតុគីមី  ដែលរំខានដល់ចលនានៃជាតិកាល់ស្យូម (Ca2 + +) ក្នុងបណ្តាញនៃជាតិកាល់ស្យូម) Calcium ion antagonist  


ផលប៉ះពាល់ដែលអាចកើតមានឡើង (possible side effects) រួមមានៈ-

 • ហើមកែងជើង (swollen ankles) ឬ ហើមដៃ (swollen hand) ហើមជើង (swollen feet) ហើមមុខ (swollen face) ឬ ហើមដៃ (swollen hand)
 • ឈឺក្បាល (headache)
 • វិលមុខ (dizziness)
 • ក្តៅមុខមាត់ភាយៗ (flushing)
 • ចង្វាក់បេះដូងលឿន ឬ មិនប្រក្រតី (fast or irregular heart beats)
 • អស់កម្លាំង (tiredness)
 • ងងុយគេងមិនដឹងពេលវេលា (drowsiness) ឬ ងងុយគេង (sleepiness)
 • ឈឺពោះ (stomach pain) ឬ ក្អួតចង្អោរ (nausea) 

គួរប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ជាបន្ទាន់តាមការដែលអាចធ្វើទៅបាន ប្រសិនបើ (ភាគច្រើននៃផលប៉ះពាល់ទាំងនេះ គឺ កម្រកើតមានឡើង)

 • ការផ្លាស់ប្តូរក្នុងចលនានៃបេះដូង- លឿន ឬ យឺត (fast or slow beat)
 • ចុកដើមទ្រូង (Chest pain)
 • ការឈឺចាប់ក្នុងទ្រូងមានរយះពេលយូរខណៈធ្វើចលនា (chest pain associated with exertion that lasts longer - angina) មានសភាពធ្ងន់ធ្ងរ ហើយកើតឡើងជាញឹកញាប់ 
 • វឹលមុខពេលងើបឈរ
 • ឈឺក្នងភ្នែក ឬ មើលរូបភាពមិនច្បាស់
 • ផ្លាស់ប្តូរការនៅក្នុងអារម្មណ៍ មានអារម្មណ៍រសាប់រសល់ ឬ ភ័យ
 • រោគសញ្ញានៃជម្ងឺថ្លើម ដូចជា រមាស់ ស្បែក និង ភ្នែកប្រែព៌ណទៅជាលឿង ទឹកមូត្រ ព៌ណក្រមៅ  

ប្រតិ្តកម្មទៅនឹងថ្នាំ (Allergic reactions)


ប្រសិនបើអ្នកគិតថា អ្នកមានមួយ ប្រតិ្តកម្មទៅនឹងថ្នាំ amlodipine គួរប្រាប់វេជ្ជបណ្ឌិតរបស់អ្នកជា បន្ទាន់ ឬ ទៅមន្ទីរសង្រ្គោះបន្ទាន់/មន្ទីរពេទ្យ ដែលនៅជិតបំផុត 

រោគសញ្ញានៃប្រតិ្តកម្មទំនាស់ទៅនឹងថ្នាំ អាចរួមមានរោគសញ្ញមួយផ្នែកតូច ឬ រោគសញ្ញទាំងស្រុង 
ដូចមានព៌ណាខាងក្រោម:

 • ក្អក (cough) ថប់ដង្ហើម (shortness of breath - SOB) ដកដង្ហើមតឹង (wheezing) ឬ ពិបាកដកដង្ហើម (difficulty breathing) 
 • ការហើមមុខ (swelling of face) បបូរមាត់ អណ្តាត ឬ ផ្នែកផ្សេងទៀតនៃរាងកាយ 
 • មានកន្ទួល ឬ កន្ទួលរមាស់ ឬ កន្ទួលក្រហមនៅលើស្បែក (hives on the skin)
 • សន្លប់ (fainting) 
 • រោគសញ្ញាដូចប្រតិកម្មទៅនឹងលំអងស្មៅ (hayfever)

សទ្ទានុក្រម (glossary)

ឈឺចុកចាប់ក្នុងដើមទ្រូង (angina) - ជាញឹកញាប់ ការឈឺចុកចាប់នេះបានរីករាលដាលទៅដៃ ឬ ក ហើយជួន កាល ទៅស្មា និង ខ្នង ។ ការឈឺចាប់ក្នុងដើមទ្រូង គឺ បណ្តាលមកពីកង្វះអ៊ុកស៊ីហ្សែន ក្នុងបេះដូង ។

អានអត្ថបទដេីម (PDF)

Source: Victorian Government, Better Health Channel "Amlodipine" 
APO Amlodipine
http://www.betterhealth.vic.gov.au/bhcv2/bhcmed.nsf/pages/txcapaml/$File/txcapaml.pdf

(accessed 27/04/2017)No comments:

Post a Comment