Friday, April 25, 2014

តែបៃតង - លទ្ធផលនៃការស្រាវជ្រាវ (Green tea - results on the research)

តែបៃតង មានដើមកំណើតពីប្រទេសចិន និង ឥណ្ឌា ដែលបានផលិតពីស្លឹកតែ (Camellia - 茶花 literally mean "tea flower"; sinensis) តែដំណើិរការនៃការផលិតនោះ មិនបានកែឆ្នៃដូចប្រភេទ "តែ" នាៗ នេះមានន័យថា តែបៃតង សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម (antioxidants)



ការសិក្សាកន្លងមក បានរកឃើញនូវអត្ថប្រយោជន៏នៃ "តែបៃតង" ដល់សុខភាព ដូចបានចុះផ្សាយ ដោយសារព័តមានវេជ្ជសាស្រ្តថ្ងៃនេះ (Medical News Toady)  "តែបៃតង ប្រហែលជាអាចកាត់ បន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល" និង "ជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ក្រពេញប្រូស្តាត"  (prostate cancer)



ការសិក្សាថ្មីមួយ ដោយលោកសាស្រ្តាចារ្យ Christoph Beglinger និង លោកស្រីសាស្រ្តាចារ្ Stefan Borgwardt នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Basel ប្រទេសស្វីស (Switzerland) បានរកឃើញថា តែបៃតង "បង្កើនទំនាក់ទំនងរវាង Parietal (ផ្នែកកណ្តាលនៃខួរក្បាល - រូបភាពខាងលើ សម្គាល់ ដោយ ព័ណខៀវ) និង frontal Cortex (ផ្នែកកណ្តាលនៃខួក្បាល - រូបភាពខាងលើ សម្គាល់ដោយ ព័ណទឹកក្រូច) នៃខួរក្បាល ' ។

ក្នុងការសិក្សានេះបុរសស្ម័ចិត្ត ដែលមានសុខភាពល្អចំនួន ១២ នាក់ មានអាយុជាមធ្យមភាគ ២៤.១ ឆ្នាំ ត្រូវបានផ្តល់ទឹកដោះគោលាយជាមួយ "ទឹកចម្រាញ់ពីតែបៃតង" (green tea extract)   ២៧.៥ ក្រាម ខណៈដែលអ្នកផ្សេងទៀតក្នុងចំណោមបុរសស្ម័ចិត្តនោះ ត្រូវបានផ្តល់ឱ្យភេសជ្ជៈដែលគ្មាន សារធាតុទឹកចម្រាញ់ពីតែបៃតង ។ 



បន្ទាប់មកអ្នកចូលរួម ត្រូវបានតម្រូវឱ្យអនុវត្តភារកិច្ច សាកល្បងការចងចាំរបស់គេមួយចំនួន ហើយ ក្នុងអំឡុងពេលនោះ សកម្មភាពខួរក្បាលរបស់ពួកគេ ត្រូវបានគេវាស់ដោយប្រើម៉ាសីុនថត MRI

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានកំណើនសកម្មភាពនៃ lobule parietal និង frontal Cortex នៃខួរក្បាល ក្នុងចំណោមអ្នកត្រូវបានផ្តល់ទឹកដោះគោលាយជាមួយ "ទឹកចម្រាញ់ពីតែបៃតង" ។

យោងតាមលិទ្ធផលនេះ​ ​ក្រុមអ្នកស្រាវជ្រាវ មានបំណងធ្វើការសាកល្បង និង វាយតម្លៃប្រសិទ្ធ ភាពនៃតែបៃតង ក្នុងការព្យាបាលជម្ងឺពាក់ព័ន្ធនឹងភាពអន់ថយផ្នែកស្មារតី (cognitive impairment) ដូចជា ជម្ងឺង្វេង (dementia)

Source: Medical News Today,  អានអត្ថបទដើម ---> "Green tea may boost our working memory".
(accessed 25/04/2014)

No comments:

Post a Comment