Friday, April 18, 2014

Gout - ទម្រង់នៃជម្ងឺរលាកសន្លាក់មួយប្រភេទ

មើល video កាយវិភាគពីរោគ ---> gout


តើ gout ជាអ្វី?

gout (ពាក្យខ្មែរហៅថា ជម្ងឺប្រគ្រីវ តែខ្ញុំបានមិនដឹងច្បាស់លាស់ ម៉្លោះហើយខ្ញុំនឹងសរសេឈ្មោះជម្ងឺ នេះ ជាភាសាអងគ្លេស) គឺ ជាទម្រង់មួយនៃការរលាកសន្លាក់ (a form of arthritis) ដែលជាញឹកញាប់ បានធ្វើអោយ យើងភ្ញាក់ពីដំណេកនៅក្នុងពាក់កណ្តាលអាធ្រាត ដោយសារការឈឺចាប់ ដែលមិន អាចទ្រាំទ្របាន ហើយនេះបណ្តាលមកពីការវាយប្រហារទៅលើសន្លាក់ ។


gout បណ្តាលមកពីគ្រីស្តាល់ ដែលមានរូបរាងដូចម្ជុល (needle-like crystals) កកើតឡើងពី អាស៊ីត uric (uric acid) ដែលបានប្រមូលផ្តុំភ្ជាប់នៅលើជាលិកាភ្ជាប់ (connective tissues) នៃរាងកាយ របស់យើង ជាពិសេសរក្នុងចន្លោះឆ្អឹង ២ ពោល គឺ នៅក្នុងសន្លាក់ ។ អាស៊ីត uric គ្រីស្តាល់ទាំងនេះ បានធ្វើអោយតំបន់ជុំវិញរលាក ហើយទីបំផុតនាំឱ្យមានជម្ងឺរលាកសន្លាក់ ។ 



ជម្ងឺរលាកសន្លាក់ការរលាកនេះ បង្ករអោយមានកំដៅ ការឈឺចាប់ ស្បែកឡើងព៌ណក្រហម ភាពជាប់គាំងនៃសន្លាក់ និង ការហើម ។



រោគសញ្ញា (symptoms)

រោគសញ្ញាដ៏ធំបំផុតទី១ នៃរោគនេះការឈឺចាប់ខ្លាំង ការហើម ឈឺចាប់ប្រៀបបាននឹងចលនាជីពជ័រ លោតត្តោកៗ (throbbing) និង កំដៅនៅក្នុងសន្លាក់នៃម្រាមជើងរបស់យើង។

រោគសញ្ញាផ្សេងៗ ទៀត រួមមាន:


  • ការវាយប្រហារស្របគ្នាពីប្រភេទជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ
  • ការវាយប្រហារពីជម្ងឺរលាកសន្លាក់ គឺ កើតឡើងយ៉ាងឆាប់រហ័ស (ឧទាហរណ៍ ក្នុងអំឡុង ពេល ១២ - ២៤ ម៉ោង បង្ករការរលាក ការឈឺចាប់ តំបន់នោះឡើងក្រហម  ហើយសន្លាក់ចាប់ ផ្តើមក្តៅ) 
  • ការវាយប្រហារជម្ងឺរលាកសន្លាក់ ជាទូទៅ គឺ ទៅលើសន្លាក់តែមួយគត់ ជាពិសេស គឺ ម្រាម ជើងធំ តែវាក៏អាចកើតមាននៅសន្លាក់កជើង ឬ ជង្គង់ផងដែរ 
  • ការវាយប្រហារលើកដំបូងនៃ gout ជាញឹកញាប់ គឺ ប៉ះពាល់ដល់សន្លាក់នៃម្រាមជើងធំ - ប្រមាជា ៧៥% 

No comments:

Post a Comment