Friday, April 4, 2014

ទម្លាប់នៃការទទួលទានម្ហូបអាហារ និង ធ្លាក់ទឹកចិត្ត (Food habits and depression)

ការសិក្សា ៣ ដាច់ឡែកពីគ្នា ក្នុងគោលបំណងស្វែងយល់អំពីទំនាក់ទំនងរវាងម្ហូបអាហារ ដែល យើងបិរភោគ និង អារម្មណ៍របស់យើងទៅលើម្ហូបអាហារដែលយើងបិរភោគ បានបង្ហាញថា ទម្លាប់ នៃការទទួលទានម្ហូបអាហារ (food habits) របស់យើងអាចធ្វើ ឱ្យយើងមានជម្ងឺធ្លាក់ទឹកចិត្ត 

អ្វីៗដែលគួរអោយចាប់អារម្មណ៏ជាងគេនោះ គឺ ភាពប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ ដែលម្តាយរបស់គេបានទទួលទានម្ហូបអាហារ ដែលមានតម្លៃអាហារូបត្ថម្ភទាបក្នុងអំឡុងពេលមាន ផ្ទៃពោះ ។





ទម្លាប់នៃការទទួល ទានម្ហូបអាហារមួយចំនួនរបស់យើង រួមមាន ការបរិភោគម្ហូបអាហារ ដែលបាន ចំអឹនស្រាប់ដាក់លក់តាមបណ្តាហាង (fast foods) និងម្ហូបអាហារ ដែលមានតម្លៃអាហារូបត្ថម្ភទាប (Junk foods)  ម្ហូបអាហារ ចំអឹនស្រាប់ ត្រូវបានគេទទួលស្គាល់ថា មានសារធាតុស្ករ អំបិល និង ជាតិខ្លាញ់ច្រើនលើសលប់ ហើយដែលត្រូវបានតភ្ជាប់ទៅនឹងមូលហេតុនៃបញ្ហាសុខភាព ។



យោងតាមការបញ្ចាក់របស់ក្រុមអ្នកស៊ើបអង្កេត កំណើននៃហានិភ័យនៃជម្ងឺធ្លាក់ទឹកចិត្តក្នុង ចំណោមអ្នកដែលទទួលទានម្ហូបអាហារ ដែលមានតម្លៃអាហារូបត្ថម្ភទាប (Junk foods) ស្មើនិង ៥១ ភាគរយ បើប្រៀបធៀបជាមួួយអ្នកដែលទទូលប្រភេទម្ហូបបអាហារនេះម្តងកាល ។

ចំណែកការសិក្សារបស់សាកលវិទ្យាល័យ Oxford បានបង្ហាញថាទទួលទានម្ហូបអាហារប្រភេទនេះ អាចបណ្តាលឱ្យមានការឆាប់ខឹង មានឥរិយាបថប្រទូសរ៉ាយ និង និន្នាការអំពើហិង្សា ។

អានបន្ថែម / Full story  [ចុចទីនេះ]

Source News.co.au Health 


No comments:

Post a Comment