Wednesday, April 9, 2014

ប្រសិទ្ធិភាពនៃថ្នាំគ្រាប់ជាតិដែក និង ការហាត់ប្រាណ (The effect of iron supplement and exercise)

ថ្នាំគ្រាប់ជាតិដែកមួយគ្រាប់ក្នុងមួយថ្ងៃ ធ្វើឱ្យសុខភាពស្ត្រីមានភាពល្អប្រសើរ បើយោងតាម​​ការសិក្សាថ្មីមួយ


យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Sant-Rayn Pasricha មកពីសាលាបង្រៀន នៃទីក្រុងក្រុង មែលប៊ន ផ្នែកប្រជាជននិងសុខភាពពិភពលោក (Melbourne school of population and global health) បានបញ្ជាក់ ថាពួកគេ (អ្នកដែលប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក - Iron tablet) បានជួបប្រទះ ភាពប្រសើរគួរអោយកត់សម្គាល់នៅក្នុងការអនុវត្តកម្មវិធីលំហាត់ប្រាណរបស់ពួកគេ ។

ស្ត្រីដែលត្រូវបានផ្ដល់ថ្នាំគ្រាប់ជាតិដែក អាចធ្វើលំហាត់ប្រាណ ក្នុងប្រភេទលំហាត់ប្រាណដែល ចលនាបេះដូងកម្រឹតទាប (Low heart rate) មានប្រសិទ្ធភាពល្អប្រសើរជាងមុន ជាពិសេសកីឡា ការនីអត្តពលកម្ម ដែលខ្វះជាតិដែក ឬ សភាពស្លេកសាំ្លង ។

កង្វះជាតិដែកនេះ អាចកើតមានឡើងពីរបបអាហារ (Diet) របស់ពួកគេ និង ការរលាក (Inflamma- tion) ដែលបង្កឡើងពីការហាត់ប្រាណហួសហេតុពេក ។ 

កង្វះជាតិដែក ក៏អាចបណ្តាលអោយអស់កម្លាំង កង្វះថាមពល និង ភាពរីករាយ ហើយទីបំផុត វាអាចបណ្តាលអោយយើងស្លេកសាំ្លង និង ទទួលរងគ្រោះពីជម្ងឺកង្វះជាតិដែក ។

ចំពោះស្ត្រីដែលស្ថឹតនៅក្នុងអាយុអាចមានផ្ទៃពោះ (Reproductive age) ហានិភ័យនៃការកង្វះជាតិ ដែក គឺ មានកម្រឹតខ្ពស់ ដោយសារតែការបាត់បង់ឈាមពេលមានរដូវ (Menstrual blood loss)

(accessed 09/04/2014)


No comments:

Post a Comment