Friday, April 11, 2014

របបអាហារដែលសម្បូរទៅដោយប៉េងប៉ោះ អាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ (Diet rich in tomatoes may lower the breast cancer risk)

របបអាហារសម្បូរទៅដោយប៉េងប៉ោះ អាចជួយការពារដល់ស្ត្រីដែលអស់រដូវ ហើយដែលស្ថិតក្នុង ហានិភ័យនៃជម្ងឺមហារីកសុដន់  បើយោងតាម​​ការស្រាវជ្រាវថ្មីមួយ បានទទួលយកសម្រាប់ការបោះ ពុម្ភផ្សាយនៅក្នុង  Endocrine Society's Journal of Clinical Endocrinology & Metabolism

របបអាហារសម្បូរទៅដោយប៉េងប៉ោះ អាចជួយការពារដល់ស្ត្រីដែលអស់រដូវ ហើយដែលស្ថិតក្នុង ហានិភ័យនៃជម្ងឺមហារីកសុដន់


កំណើនហានិភ័យនៃជម្ងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវ គឺ ដោយសារតែលិបិក្រមម៉ាសរាងកាយ (body mass index) របស់គេបានកើនឡើង ។

ការសិក្សានេះ បានរកឃើញថា ការបរិភោគរបបអាហារសម្បូរទៅដោយប៉េងប៉ោះ និង របបអាហារ ដែលមានផលិតផលប៉េងប៉ោះជាមូលដ្ធានច្រើន មានឥទ្ធិពលជាវិជ្ជមានទៅលើកម្រិតនៃអរម៉ូន (Hormone) ដែលបានដើរតួនាទីនៅក្នុងការគ្រប់គ្រងជាតិខ្លាញ់ និង ជាតិស្ករក្នុងការរំលាយអាហារ។
ផ្លែឈើ និង បន្លែ មួយចំនួន គឺ សម្បូរសារធាតុអាហារូបន្ថម្ភចាំបាច់ (essential nutrients) ដូចជា វីតាមីន (vitamins) លិខជ (mineral) និង phytochemicals ដូចជា lycopene ដែលមានអត្ថប្រយោជន៍ យ៉ាងច្រើនបំផុត ។

ក្នុងរយះពេល ១០ សប្តាហ៍ ស្រ្តីបរិភោគផលិតផលប៉េងប៉ោះ ដែលមានជីវជាតិ lycopene យ៉ាង ហោចណាស់ ២៥ មីលីក្រាម ជារៀងរាល់ថ្ងៃ បានត្រូវរកឃើញថា អរម៉ូនដែលពាក់ព័ន្ធ ក្នុងការគ្រប់ គ្រងកម្រិតជាតិស្ករនៅក្នុងឈាម និង ជាតិខ្លាញ់ (adiponectin) បានកើនឡើង ៩%  ហើយលិទ្ធផល កាន់តែល្អប្រពៃ ចំពោះស្ត្រីដែលមានលិបិក្រមម៉ាសរាងកាយទាប។

Source: Science Daily, អត្ថបទដើម ---> "Diet rich in tomatoes may lower breast cancer risk"
(accessed 11/04/2014)




No comments:

Post a Comment