Wednesday, April 16, 2014

ការព្យាបាលថ្មីសម្រាប់ជម្ងឺថ្លើមប្រភេទ C (New treatment for Hepatitis C)



យោងតាមប្រសាសន៏របស់លោកសាស្រ្តាចារ្យ Darrell Crawford ប្រធានសាលាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Queensland (University of Queensland School of Medicine) ជានាយកនៃមូលនិធិស្រាវជ្រាវវេជ្ជសាស្ត្រ  Gallipoli (Gallipoli Medical Research Foundation) និង ក្នុងនាមលោកជាសហនិពន្ធនៃការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវត្តីវេជ្ជសាស្រ្ត New England (New England Journal of Medicine) ថា ការព្យាបាលជម្ងឺថ្លើមប្រភេទ C (Hepatitis C) ថ្មីមួួយ ដែលបានអភិវឌ្ឍន៍នៅក្នុងការស្រាវជ្រាវអន្តរជាតិនោះ បានកាត់បន្ថយរយះពេលនៃ ការព្យាបាល រហូតដល់ពាក់កណ្តាល ហើយនេះជាលិទ្ធលជាវិជ្ជមានសម្រាប់អ្នកជម្ងឺរាប់លាននាក់ នៅជុំវិញពិភពលោក ។

ការព្យាបាលជម្ងឺរលាកថ្លើម C នាពេលបច្ចុប្បន្នរួមបញ្ចូលការចាក់ថ្នាំពី ២៤ ទៅ ៤៨ សប្តាហ៍ ហើយ ជាញឹកញាប់បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដូចជា ជម្ងឺថប់បារម្ភ (anxiety) និង ជម្ងឺធ្លាក់ទឹក ចិត្ត (depression) 

ការព្យាបាលថ្មីនៅក្នុងការសិក្សានេះ ត្រូវបានគ្រប់គ្រងការទទួលទានថ្នាំពេទ្យមានរយះពេលតែ ១២ សប្តាហ៍ តែ១% នៃអ្នកចូលរួមក្នុងការសិក្សាបានឈប់ដោយសារតែផលប៉ះពាល់ ។

ការស្រាវជ្រាវនេះ បានធ្វើឡើងក្នុង ៧៩ តំបន់ទូទាំងពិភពលោក រួមទាំងតំបន់ចំនួន ៤ នៅក្នុង ប្រទេសអូស្ត្រាលី ។

យោងតាមការប៉ាន់ស្មានរបស់ "អង្គការសុខភាពពិភពលោក នាឆ្នំា២០១៤"  អ្នករងគ្រោះដោយសារ ជម្ងឺរលាកផ្លើមប្រភេទ C ដែលមានសភាពរ៉ាំរ៉ៃ ទូទាំងពិភពលោកមានប្រមាណជា ១៣០-១៥០ លាននាក់ ។

ក្នុងឆ្នាំ ២០១១ ប្រជាជនអូស្ត្រាលីប្រមាណជា ២២៦,៧០០នាក់ បានកំពុងរស់នៅជាមួយ ជម្ងឺរលាក ថ្លើម C ដែលមានសភាពរ៉ាំរ៉ៃនេះ ។

Source:  University of Queensland, UQ News អានអត្ថបទដើម ---> "Breakthrough treatment for Hepatitis C"
(accessed 16/04/2014)

No comments:

Post a Comment