Wednesday, April 9, 2014

បុព្វបទ និង បច្ច័យ ដែលត្រូវបានប្រើជាទូទៅ និង ទម្រង់រួមបញ្ចូលគ្នា (ពាក្យវេជ្ជសាស្រ្ត)

បុព្វបទ និង បច្ច័យ ដែលត្រូវបានប្រើជាទូទៅ និង ទម្រង់រួមបញ្ចូលគ្នា (Commonly used Prefixes, Suffixes and Combining Forms)

a- : គ្មាន (without) មិនមែន (Not)

ab- : ឆ្ងាយពី (Away from)

abdomin/o- : ដែលទាក់ទងនឹងពោះ (Pertaining to the abdomen)

acou- : ដែលទាក់ទងទៅនឹងសោតវិញ្ញាណ (pertaining to hearing)

acr/o- : ដែលទាក់ទងនឹងអវយវៈ (Pertaining to the extremities)

ad- : ឆ្ពោះទៅ (To, towards)

adip/o- : ដែលទាក់ទងនឹងជាតិខ្លាញ់ (pertaining to fat)

aenemia, -enemia : ដែលទាក់ទងនឹងឈាម (pertaining to blood)

aer/o- : ដែលទាក់ទងនឹងខ្យល់ (pertaining to air)

-aethesia, estehsia : ដែលទាក់ទងនឹងអារម្មណ៍ (pertaining to feeling or sensation)

-agog, -agogue : ការកៈដែលលើកកម្ពស់ការបណ្តេញចេញសារធាតុមួយ (an agent that promotes the expulsion of a substance)

agl-, algesi- : ដែលទាក់ទងនឹងការឈឺចាប់ (pertaining to pain)

-algia : ឈឺចុកចាប់ខ្លាំង (painful)

allo- : បញ្ច្រាស់ ឬ ខុសពីធម្មតា (reversed or differing from normal)

ambi- : ដែលទាក់ទងទាំងសងខាង (pertaining to both sides)

andr/o- : ដែលទាក់ទងនឹងភេទប្រុស/បុរស (pertaining to the male)

angi/o- : ដែលទាក់ទងនឹងសសៃឈាម (pertaining to the vessels, particularly the blood vessels)

ant-, -anti- : ប្រឆាំងនឹង

ante- : មុន នៅពីមុខ (before, in front of)

arthr/o- : ដែលទាក់ទងនឹងសន្លាក់ (pertaining to the joint)

audi/o- : សោតវិញ្ញាណ (hearing)

aur/i, aur/o- : ដែលទាក់ទងនឹងត្រចៀក (pertaining to the ear)

aut/o- : ដែលទាក់ទងនឹងខ្លួនឯង (pertaining to the self)

No comments:

Post a Comment