Wednesday, April 9, 2014

អាហារបំប៉នសម្រាប់មនុស្ស បានភ្ជាប់ទៅនឹងជីវិតយឿនយូររបស់សត្វកណ្តុរ

Glucosamine គឺ សមាសធាតុសារធាតុរាវធម្មជាតិនៅជុំវិញសន្លាក់ដៃជើង ដែលជួយដល់ចលនា និងគាំពារឆ្អឹងខ្ចីសន្លាក់ដៃជើង ពីការខូចខាត ។





ថ្នាំ Glucosamine បានលក់យ៉ាងទូលំទូលាយ ជាប្រភេទអាហារបំប៉នបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹង ជម្ងឺរលាកសន្លាក់ឆ្អឹង តែការសិក្សាទៅលើប្រសិទ្ធិភាពរបស់វាកន្លងមក បានបង្ហាញនូវលទ្ធផល ចម្រុះ 

លោក Michael Ristow នែវិទ្យាស្ថានសហពន្ធ័បច្ចេកវិទ្យាស្វ៊ីស (Federal Institute of Technology - ETH) នៃទីក្រុង Zurich បានសម្រេចចិត្តធ្វើការពិសោធន៏ ប្រើថ្នាំ glucosamine ទៅលើសត្វកណ្តុរ មន្ទីរពិសោធន៍  បន្ទាប់ពីការធ្វើតេស្ត៍ទៅលើដង្កូវ 


យោងតាមរបាយការណ៍របស់លោក នៅក្នុងទស្សនាវដ្តី ទំនាក់ទំនងធម្មជាតិ (journal Nature Communications) បានបង្ហាញថា សត្វកណ្តុរដែលបានទទួលថ្នាំ Glucosamine គឺ អាយុរបស់វា បានបន្លាយសឹងដល់ទៅ ១/១០ បើប្រៀបធៀបទៅសត្វកណ្តុរមួយចំនួន ដែលមិនបានទទួលនូវថ្នាំ នេះ ឬ  ចំពោះអាយុរបស់មនុស្សយើងវិញនោះ គឺ ប្រហែលជា ៨ ឆ្នាំ ។

អ្នកវិទ្យាសាស្រ្តរូបនេះបានមានប្រសាសន៏ផងដែរថា តាមលិទ្ធផលនៃពិសោធន៍ លើចានមន្ទីរ ពិសោធន៍ បានបង្ហាញថា Glucosamine មានឥទ្ធិពលដ៏ធំមួយនៅលើប្រព័ន្ធរំលាយអាហារ ។

Glucosamine ទប់ស្កាត់ការបំបែកម៉ូលេគុលជាតិស្ករធំទៅតូច ដែលប្រៀបបានទៅនឹងរបបអាហារ  កាបូអ៊ីដ្រាតកម្រិតទាប (Low-carb diet) ។

No comments:

Post a Comment