Friday, April 25, 2014

ការស្លាប់បណ្តាលពីបញ្ហាអន់ថយផ្នែកការចងចាំកម្រិតស្រាល

ទោះបីជាបញ្ហាចងចាំ គឺ ជាផ្នែកមួយធម្មតានៃភាពចូលវ័យចំណាស់ក្តី អ្នកដែលមានបញ្ហាអន់ថយ ផ្នែកស្មារតីកម្រិតស្រាល (mild cognitive impairment អក្សរកាត់ MCI) អាចមានបញ្ហាច្រើនជាង មនុស្សដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលគ្នា ហើយគ្មានរងការប៉ពាល់ដោយបញ្ហា MCI ។



យោងតាមកការសិក្សាជាលើកដំបូងបង្អស់មួយ ស្វែងរកទំនាក់ទំនងរវាងការស្លាប់ និង ភាពអន់ ថយផ្នែកការចងចាំកម្រិតស្រាលបានរកឃើញថា មនុស្សដែលមានបញ្ហាក្នុងការគិត (thinking problems)  ក៏ប៉ុន្តែគ្មានរងការផលប៉ះពាល់ដល់ការចងចាំ (memory) របស់គេ  អាចងាយនឹងឆាប់ បាត់បង់ជីវិតជាងអ្នកដែលគ្មានបញ្ហាណាមួយនឹងការចងចាំ ឬ ការគិតរបស់ពួក ។

ភាពអន់ថយផ្នែកការចងចាំកម្រិតស្រាល មាន ២ ប្រភេទ

១. ឱនភាពក្នុងការចងចាំ ដែលបណ្តាលមកពីការខូចខាតខួរក្បាល (ដែលតទៅនឹងសរសេកាត់ ជា amnestic MCI

ប្រភេទ amnestic MCI នេះ មានផលប៉ះពាល់ដល់ការចងចាំជាចម្បង - អ្នករងគ្រោះអាចភ្លេចពត៌ មានសំខាន់ ដែលពួកគេអាចរំលឹកពីមុនបានយ៉ាងងាយស្រួល និង អាចភ្លេចរក្សាការណាត់ជួប ។ 

. ឱនភាពក្នុងការចងចាំ ដែលគ្មានរងផលប៉ះពាល់ពីការខូចខាតខួរក្បាល (ដែលតទៅនឹងសរសេ កាត់ជា non-amnestic MCI)

ប្រភេទ non-amnestic MCI មនុស្សដែលស្ថឹតនៅក្នុងប្រភេទនេះ ជាពិសេសខណៈដែលជំនាញ នៃការគិតរបស់ពួកគេត្រូវបានរងផលប៉ះពាល់ ពួកគេអាចបាត់បង់សមត្ថភាពក្នុងការសម្រេចhចិត្ត ច្បាស់លាស់ត្រឹមត្រូវ ឬ ការគិតអំពីជំហ៊ានចាំបាច់ជារំដាប់រំដរក្នុងការបំពេញភារកិច្ចមួយ ថ្វីត្បឹតតែ ការចងចាំរបស់គេស្ថឹតនៃក្នុងសភាពដដែល តែការយល់ដឹង (perception) ការវិនិច្ឆ័យ (judgement) អំពីពេលវេលាអាច នឹងរងផលប៉ះពាល់។

ក្នុងអំឡុងពេលការសិក្សានេះ អ្នកចូលរួម ៣៣១ ដែលស្ថឹតនៅក្នុងក្រុមដែល "មានបញ្ហា អន់ថយ ផ្នែកការចងចាំកម្រិតស្រាល" និង ២២៤ នាក់ នៅស្ថឹតក្នុងក្រុមដែល "មិនមានបញ្ហាអន់ថយផ្នែក ការចងចាំកម្រិតស្រាល" បានស្លាប់ ។ អត្រាការស្លាប់នៃក្រុមដែលមានបញ្ហាអន់ថយផ្នែកការ ចងចាំកម្រិតស្រាល  គឺ ៨០%   នៃចំនួនមរណៈភាពសរុប ។

យោងតាមសម្តីរសប់លោកស្រីវេជ្ជបណ្ឌិត Maria Vassilaki បច្ចុប្បន្ននេះ គ្មានព័ត៌មានគ្រប់គ្រាន់ អាចសន្មត់ស្តីអំពីមូលហេតុនៃការស្លាប់ពាក់ព័ន្ធទៅនឹងការបាត់បង់ការចងចាំ ដែលបានប៉ះពាល់ ដល់អាយុជីវិតរបស់ប្រជាជនជាតិអាមេរិករាប់លាននាក់  ។

Source: Medical News Today, អានអត្ថបទដើម----->  "Mild cognitive impairment linked to early death in new research" 
(accessed 25/04/2014)

No comments:

Post a Comment