Tuesday, April 22, 2014

សារពាង្គកាយ ដែលសុំានឹងថ្នាំផ្សះរបស់មនុស្ស បានបង្ហាញនូវសមត្ថភាពរបស់វានៅក្នុងលាមកគោ



ខ្ញុំគិតថាអត្ថបទនេះ គួរជាទីចាប់អារម្មណ៏ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏បានចាប់ផ្តើមគិតថា "តើអ្វីខ្លះទៀត នៅក្នុងលោកនេះ ដែលមិនទទួលការប៉ះពាល់ ឬ រងគ្រោះពី "សារពាង្គកាយដែលសុំានឹងថ្នាំផ្សះ" (Superbugs = resistant organism antibiotic) 

អត្ថបទនេះក៏បានទាក់ទាញចំណាប់អារម្មណ៏របស់ខ្ញុំ ទៅលើផលិតផលបន្លែ និង ផ្លែឈើធម្មជាតិ   (សំដៅទៅលើផលិតផលបន្លែ/ផ្លែឈើ ដែលមិនប្រើប្រាស់ជីគីមី និង ថ្នាំសម្លាប់សត្វល្អឹត - Organic foods/fruits នេះបានសេចក្តីថា គេប្រើប្រាស់ប្រភេទជី compost (ដែលទូទៅគេហៅថា ជីធម្មជាតិ) ឬ organic fertilizers (ដែលផលិតមកពីលាមកសត្វពាហនៈ ឬ កាកសំណល់បន្លែបង្ការផ្សេងៗទៀត) 

យោងតាមអ្នកវិទ្យាសាស្រ្តនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា លាមកសត្វគោ ដែលបានប្រើជាជី ក្នុងការដាំដុះបន្លែអាចរួមចំណែកក្នុងការធ្វើអោយមានភាពសុំាទៅនឹងថ្នាំផ្សះ ។

 គេបានរកឃើញថា ហ្សែន (genes) នៃបាក់តេរី (Bacteria) ពីលាមកសត្វគោនោះ មានបរិមាណ ខ្ពស់ "ហើយខណៈដែល "សារពាង្គកាយដែលធន់ទ្រាំ ឬ សុំានឹងថ្នាំផ្សះនោះ មិនទាន់បានរកឃើញ ថា ប៉ះពាល់ដល់មនុស្សនៅឡើយ ក៏ប៉ុន្តែសត្តានុពលរបស់វា គឺ ស្ថឹតនៅក្នុងសា្ថនភាពពឹតប្រាកដ មួយ។

នៅពេល ដែលត្រូវបានដាក់បន្ថែមនូវមេរោគ E. coli  ដែលបានបណ្តុះក្នុងមន្ទីរពិសោធន៍ ហ្សែន ទាំងនោះបានធ្វើបាក់តេរីនោះ សុុំាំនឹងថ្នាំផ្សះល្បីៗ មួយចំនួនរួមទាំង Penicillin និង Tetracycline

Source: Sky News.com.au, online edition, អានអត្ថបទដើម ---> "Potential humans superbugs in cow manure" 
(accessed 22/04/2014)

No comments:

Post a Comment