Wednesday, April 2, 2014

វិធីចំនួន ៦ ក្នុងកាត់បន្ថយសម្ពាធឈាមរបស់យើង

កាត់បន្ថយគ្រឿងស្រវឹង

ការទទូលទានស្រវឹងច្រើនហួស ត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុ ដែលបណ្តាលអោយមាន បញ្ហាសម្ពាធឈាមខ្ពស់


សម្រកទម្ងន់

ការសម្រកទម្ងន់ តាមរយៈការបរិភោគម្ហូបអាហារដែលមានសុខភាពល្អ និង ការធ្វើលំហាត់ប្រាណ ជាទៀងទាត់ អាចកាត់បន្ថយសម្ពាធឈាម


ទទួលទានម្ហូបអាហារដែលមានសុខភាពល្អ

កាត់បន្ថយការទទួលទានអំបិល បរិភោគផ្លែឈើ បន្លែ និង ផលិតផលផលិតពីទឹកដោះគោ ដែល មានកម្រឹតជាតិខ្លាញ់ទាប (low-fat dairy) ។ 

ចូរចំណាំផងដែរថា សឹងតែគ្រប់អាហារដែលបានឆ្នៃប្រឌឹត ទាំងអស់ ជាពិសេសនំបុ័ង ធញ្ញជាតិ អាហារពេលព្រឹក និង សាច់កែច្នៃ មានជាតិអំបឹល ។

បោះបង់បារី
ខណៈដែលការជក់បារីមិនបណ្តាលឱ្យសម្ពាធឈាមខ្ពស់ តែ វាបង្កើនហានិភ័យពាក់ព័ន្ធមួយចំនួន រួមមានជម្ងឺគាំងបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល និង លក្ខខណ្ឌដ៏ធ្ងន់ធ្ងរផ្សេងៗ ទៀត


ហាត់ប្រាណជាទៀងទាត់

ហាត់ប្រាណជាទៀងទាត់មានប្រសិទ្ធិភាព ដូចគ្នានឹងការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ។ ខណៈដែលយើង ហាត់ប្រាណ សម្ពាធឈាមមិនបានកើនឡើងទេ ផ្ទុយទៅវិញ វាគ្រាន់តែបង្កើន លំហូរឈាមទៅសាច់ដុំធំទាំងឡាយនៃរាងកាយរបស់យើង

គ្របគ្រងរោគទឹកនោមផ្អែមរបស់អ្នក ប្រសិនបើអ្នកជាអ្នកជម្ងឺ


ជាញឹកញាប់ ជម្ងឺទឹកនោមផ្អែម និង សម្ពាធឈាមខ្ពស់ ត្រូវបានរកឃើញក្នុងខណៈពេលតែមួយ - នេះ គឺ ដោយសារតែ ជម្ងឺទឹកនោមផ្អែមផ្លាស់ប្តូរគីមីក្នុងរាងកាយរសប់យើង ក្នុងរបៀបមួយដែល បង្កើនហានិភ័យនៃសម្ពាធឈាមនេះ

អានបន្ត [ចុចទីនេះ]

Source: ABC Health & Well-being "Six ways to reduce blood pressure"



No comments:

Post a Comment