Friday, April 18, 2014

ពិសពស់បានយកមកប្រើប្រាស់ក្នុងមន្ទីរពិសោធន៏ ដើម្បីបង្កើនល្បឿនក្នុងការធ្វើតេស្ត៏ឈាមរបស់អ្នកជម្ងឺ

(អូស្រ្តាលី) ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនៃ រដ្ឋ Queensland បានផ្តួចផ្ដើមគំនិត ក្នុងការ ប្រើប្រាស់ ពិសពស់ ដើម្បីបង្កើនល្បឿនដំណើរការ នៃការធ្វើតេស្ត៏ឈាមរបស់អ្នកជម្ងឺ ដែលបាន ប្រើ ប្រាស់ថា្នំប្រឆាំងនឹងឈាមកក (anti-coagulants)

Australian Eastern Brown snake


សត្វពស់ទាំង ២ ប្រភេទនោះ គឺ Australian Eastern Brown snake & Coastal Taipan ត្រូវបានគេទទួលស្គាល់ថា ជាប្រភេទសត្វពស់ដ៏សាហាវបំផុត ដោយហេតុថា ពិសរបស់សត្វ ពស់ទាំង ២ នេះ បណ្តាលអោយឈាមអ្នករងគ្រោះកក (Coagulate) ។ 

Coastal Taipan
យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Goce Dimenski បានបង្ហាញអោយឃើញថា សំណាក ឈាមក្នុងបំពង់ ដែលលាយជាមួយពិសពស់ បានបង្កើនល្បឿននៃការវិភាគឈាម ហើយលទ្ធផល នៃការវិភាគ/តេស្ត៏នោះ មានសុក្រិតភាពល្អ ប្រពៃ ។ 

នេះបើតាមទស្សនវិស័យគ្លីនិកវិញ វាបានសេចក្តីថា លទ្ធផលនៃការវិភាគ/តេស្ត៏ នឹងទទួលបានក្នុង ពេលដ៏ខ្លីមួយ វាអាចមានសក្តានុពលក្នុងការបន្ថយរយៈពេលនៃការស្នាក់នៅរបស់អ្នកជម្ងឺនៅមន្ទីរ ពេទ្យ វាក៏អាចបង្កើននូវលទ្ធភាពក្នុងការរក្សាបន្ទប់សម្រាប់អ្នកជម្ងឺ ដែលត្រូវចូលមកស្នាក់នៅ (patient throughput) បានយ៉ាងឆាប់រហ័ស នៅទីបញ្ចប់នោះ គឺ វាអាចឆ្ពោះទៅរកការសង្គ្រោះជីវិត ។

Source: ABC News, អានអត្ថបទដើម----. "Researchers use snake venom to speed up patients' blood tests"
(accessed 18/04/2014)

No comments:

Post a Comment