Monday, April 14, 2014

តើការទួលទានដំណេកពេលថ្ងៃមានប្រសិទ្ធភាពជាវិជ្ជមានដល់សុខភាពដែរឬទេ?



តើយើងគួរទទួលទានដំណេកពេលថ្ងៃ ខណៈដែលយើងមានអារម្មណ៏នឿយហត់?

យោងតាមការសិក្សាមួយ ដែលបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិអាមេរិកស្តីអំពីរោគរាតត្បាត (The American Journal of Epidemiology) បានបង្ហាញថា ការសម្រាក (ទទួលទានដំណេកពេលថ្ងៃ) គឺ វាអាចបង្កើនថាមពលរបស់យើងក្នុងរយៈពេលខ្លី តែផ្ទុយទៅវិញការសម្រាកជាប្រចាំ ក៏វាអាចបង្កើន លទ្ធភាពនៃការឆាប់ស្លាប់ដល់ទៅមួយភាគបី ។

អ្នកដែលទទួលទានដំណេកពេលថ្ងៃ ចាប់ពី ១ ម៉ោងឡើិងទៅ ទំនងជាស្លាប់កើនទ្វេរដង ពីជម្ងឺផ្លូវ ដង្ហើម ដូចជា ជម្ងឺសួត (emphysema) ជម្ងឺរលាកសួត (pneumonia) និង ជម្ងឺរលាកទងសួត (bronchitis) ជាងអ្នក ដែលដេកទទួលទានដំណេកនៅពេលយប់ ។

ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Cambridge ដែលបានត្រួតពិនិត្យសកម្មភាពអនុវត្តន៍របៀប នៃការរស់នៅរបស់មនុស្សពេញវ័យជនជាតិអង់គ្លេសជាង ១៦០០០ នាក់ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមក បានរកឃើញថា ឱកាសនៃការស្លាប់បានកើនឡើងប្រហែលជា១៤% ចំពោះអ្នកដែល ទទូលទានដំណេក តិចជាងមួយម៉ោងក្នុងមួយថ្ងៃ ហើយវាអាចកើនដល់ ៣២% ប្រសិនបើការ ទទូលទានដំណេកមួយសបក់នេះ បានបន្តអស់រយៈពេលជាងមួយម៉ោង ។

ក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានផងដែរថា ការទទូលទានដំណេកជាញឹកញាប់នោះ ក៏អាចជា សញ្ញានៃបញ្ហាវេជ្ជសាស្រ្តមួយ ។

ដោយឡែកលោកសាស្រ្តាចារ្យ Jim Horne ពីមជ្ឈមណ្ឌលស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Loughborough សិក្សាអំេពីការទទួលទានដំណេក លោកបានមានប្រសាសន៏ប្រាប់ទៅកាន់អ្នកសារ ព៌តមាន MailOnline ថា ប្រជាជនភាគច្រើន គឺ មិនមានហានិភ័យណាមួយ ពីការទទួលទានដំណេក ពេលថ្ងៃនោះ ។  

"ការរកឃើញនេះ ពិតជាបង្ហាញថា ប្រហែល ៨៥ប្រជាពលរដ្ឋ ដែលទទួលទានដំណេកពេលថ្ងៃ  តិចជាងមួយម៉ោង គឺ មិនមានហានិភ័យធំដុំណាមួយនោះទេ ។ 

Source: News.com.au អត្ថបទដើម ---> "Napping can cut years off your life, Scientist" 

No comments:

Post a Comment