Thursday, April 10, 2014

ការអនុវត្តន៏របស់វេជ្ជបណ្ឌឹត និង សុខភាពបេះដូង

សុខភាពបេះដូង

យោងតាមអ្នកជំនាញរបស់សហរដ្ឋអាមេរិក លោកជ្ជបណ្ឌិត Houston  សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត នៅសាលាសាកលវិទ្យាល័យវេជ្ជសាស្ត្រ  Vanderbilt នៃរដ្ធ Nashville ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសអូស្ត្រាលី បានបង្ហាញអោយឃើញថា "វិធានការណ៏អ្វីៗ ដែលវេជ្ជបណ្ឌឹតបានអនុវត្តន៏ កន្លងមក ក្នុងការទប់ស្កាត់បង្ការជម្ងឺបេះដូង និង ជម្ងឺគាំងបេះដូង គឺ មានលក្ខណៈមិនគ្រប់គ្រាន់ និង មិនបានសីុ ជម្រៅ" 

"វេជ្ជបណ្ធឹតចាំបាច់ត្រូវគិតអោយបានដល់ជម្រៅ អំពីការបង្ការជម្ងឺបេះដូង និង ជម្ងឺគាំងបេះដូង" 

លក្ខណៈមិនគ្រប់គ្រាន់ និង មិនបានសីុជម្រៅ" ដែលលោកសាស្រ្តាចារ្យបានលើកឡើងនាះ គឺ សំដៅទៅលើវិធីសាស្រ្តបែបប្រពៃណីមួយចំនួន ដូចជា ការធ្វើតេស្តសម្ពាធឈាម (blood pressure) តាមដានជាតិស្ករក្នុង ឈាម (blood glucose/sugar level) និង កូឡេស្តេរ៉ុល (cholesterol) ទំហំ រាងកាយដ៏ធំមួយ ឬ ទម្ងន់របស់បុគ្គល (body mass) ។ 

មូលហេតុដែលគាត់និយាយដូច្នោះ ដោយហេតុថាកន្លងមកមានករណី ជម្ងឺបេះដូងជាច្រីនករណី បានកើតឡើងចំពោះអ្នកដែលមិនជក់បារី តែមានទំហំចង្កេះធំ និង អត្រាភាគរយជាតិខ្លាញ់ក្នុងរាង កាយមានកម្រឹតខ្ពស់ ដែលមិនមានរោគសញ្ញាព្រមានជាក់ស្តែងផ្សេងៗ ទៀត គួរអោយកត់  សម្គាល់ ។ 

ការកំណត់ទំហំចង្កេះ ដែលស្ថឹតនៅក្នុងសា្ថនភាពហានិភ័យ គឺ ៤០ អុីងឈ៍ ឬ ១០១,៦ សង់ទីម៉ែត្រ ចំពោះបុរស ហើយចំពោះស្ត្រីវិញនោះ គឺ ៣៥ អុីងឈ៍ ឬ ៨៩ សង់ទីម៉ែត្រ  ។ 

ការវ៉ាស់ទំហំចង្កេះ

លោកសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួន ដូចរៀបរាប់ខាងក្រោមៈ-

- ការវាស់សម្ពាធឈាមក្នុងចំណុចមួយ និង ក្នុងពេលវេលាមួយនោះ គឺ វាមិនគ្រប់គ្រាន់ទេ ។ សម្ពាធឈាមនៅពេលយប់ ខណៈដែលយើងកំពុងគេងនោះ គឺ សំខាន់បំផុត ។ វាអាចបង្ហាញ ភាពប្រាកដនៃហានិភ័យពាក់ព៍ន្ធនឹងបញ្ហាសរសៃឈាមបេះដូង (Cardiovascular) ដូចជា ជម្ងឺដាច់ សរសៃឈាមខួរក្បាល (Stroke) ជម្ងឺ គាំងបេះដូង (heart attack) និង ជម្ងឺបេះដូង (heart failure)

ការអនុវត្តន៏របស់វេជ្ជបណ្ឌឹតនៅចក្រភពអងគ្លេស ជាការអនុវត្តន៏ដ៏ប្រសើរ អ្នកជម្ងឺបានបំពាក់ នូវឧបករណ៍កម្ចីមួយ ដើម្បីអោយគេតាមដានសម្ពាធឈាមរបស់គេ ក្នុងរយៈពេល ២៤ ម៉ោង ហើយ វេជ្ជបណ្ឌឹតនឹងធ្វើការផ្លាស់ប្តូរកម្រឹតបរិមាណថ្នាំ ពេលវេលាក្នុងការប្រើប្រាស់ថា្នំ ដោយផ្អែកទៅលើ លទ្ធផលនៃការធ្វើតេស្តនេះ   ។

ឧបករណ៍តាមដានសម្ពាធឈាម (២៤ ម៉ោង)


- ការធ្វើតេស្ត Lipid  មានប្រសិទ្ធិភាពអំណោយផលល្អប្រសើរជាងការតេស្តក៉ូឡេស្តេរ៉ុល - អាចផ្តល់ នូវការយល់ដឹងកាន់តែប្រសើរដល់អ្នកជម្ងឺ និង វេជ្ជបណ្ឌិតរបស់ពួកគេ អំពីកម្រិតហានិភ័យច្បាស់ លាស់មួយ ។

- ចំណែកការធ្វើតេស្តជាតិស្ករក្នុងឈាមប្រភេទតំណមអាហារ (blood fasting test) វិញនោះ មន្ទីរពិសេាធន៏ភាគច្រើន នៅតែប្រើប្រាស់កម្រឹតមធ្យមភាគ ៩៩ មីលីក្រាម/ DL តែធាតុពឹត "ហានិ ភ័យនៃការវាយប្រហារ ដោយជម្ងឺសរសៃឈាមបេះដូង និង ជម្ងឺបេះដូង ចាប់ផ្តើមពីកម្រឹតមធ្យម ភាគ ៨០ មីលីក្រាម/ DL" នេះបានសេចក្តីថាហានិភ័យបានកើន ១៩% មុនពេលត្រូវបានធ្វើរោគ វិនិច្ឆ័យ ។


(accessed 10/04/2014)   

No comments:

Post a Comment