Tuesday, April 8, 2014

បញ្ហាមួយចំនួន ដែលយើងធ្វើ ហើយដែលបានធ្វើឱ្យយើងមានអារម្មណ៍មិនស្រណុកស្រួលក្នុងចិត្ត

ការអភ័យទោស គឺ ជាគន្លឹះដ៏សំខាន់ចំពោះសេរីភាពផ្ទាល់ខ្លួន


១. ចងកំហឹង


នៅពេលដែលយើងមានអារម្មណ៍ថាស្អប់ មានអារម្មណ៍ថាខឹង ឬ អារម្មណ៍ថាអន់ចិត្តចំពោះបុគ្គល ទាំុងឡាយ ហើយយើងមានចេតនាធ្វើអោយឈឺចាប់ពួកគេឈឺចាប់ នោះយើងកំពុងបានផ្ទុកកំហឹង និង ការអន់ចិត្តនៅក្នុងចិត្ត និង រូបកាយរបស់យើង ដែលបណ្តាលអោយមានផលប៉ះពាល់ទៅលើ រូបយើងវិញជាចំបង ។

ការអភ័យទោស គឺ ជាគន្លឹះដ៏សំខាន់ចំពោះសេរីភាពផ្ទាល់ខ្លួន ។ ការអភ័យទោស គឺ បានសេចក្តីថា យើងបានដោះលេងរូបយើងផ្ទាល់ពីអារម្មណ៍ទាំងឡាយ គោលបំណងចេតនាទាំងឡាយ ។

ការបោះបង់សុបិន្ត នឹងបង្ករនួវវិប្បដិសារី និង ក្តីសោកស្តាយមួយចំនួនធំ នាអនាគតកាល ឬ បច្ចុប្បន្នកាល 


២. បោះបង់សុបិន្តរបស់យើង

យើងទាំងអស់គ្នាសុទ្ធតែមានសុបិន្តមួយ ។ ទោះជាសុបិន្តធំក្តី ឬ តូចក្តី  សម្រាប់រូបយើងផ្ទាល់ក្តី ក្នុងគោលបំណងដើម្បីកែលំអរជីវភាពរស់នៅរបស់យើងអោយបានល្អប្រសើរជាងមុន ឬ ក្នុងគោល បំណងដើម្បីជួយដល់អ្នកទាំងឡាយ ដែលជាទីស្រឡាញ់របស់យើង ឬ ដើម្បីសេចក្តីប៉ងប្រាថ្នា ផ្សេងៗ ទៀតនោះក្តី ។ ជាញឹកញាប់យើងទាំងអស់គ្នា  បានកប់អំណោយធម្មជាតិរបស់យើង ហើយបានជ្រើសរើសដើរតាមផ្លូវ "មានសុវត្ថិភាពមួយ" ឬ ជាទូទៅយើងខ្វះវះនូវភាពក្លាហាន ដើម្បី បន្តអ្វីៗ ដែលយើងចង់បាន ។ លទ្ធផលនៃការបោះបង់នេះ នឹងបង្ករនួវវិប្បដិសារី និង ក្តីសោក ស្តាយមួយចំនួនធំ នាអនាគតកាល ឬ បច្ចុប្បន្នកាល ។

ទោះជាយើងដឹងថា យើងជាមនុស្សសំខាន់ម្នាក់ យើងតែងតែយកលេសជាមុខ ហើយមិនបានបង្កើតពេលវេលាសម្រាប់ខ្លួនយើង


៣. មិនបានបង្កើតពេលវេលា សម្រាប់អ្វីដែលនាំយើងឱ្យមានសេចក្ដីអំណរ

យើងទាំងអស់គ្នាប្រហែលជាបានដាស់តឿនខ្លួនយើង ឬ យើងធ្លាប់បានឮអ្នកដ៏ទៃទៀតពោលអំពី តុល្យភាពការងារ និង ពេលវេលាសម្រាប់គ្រួសារ ឬ រូបយើងយើងផ្ទាល់ ក៏ប៉ុន្តែយើងបានស្វែងរក ឬ ប្រើប្រាស់ មូលហេតុផ្សេងៗ ជាលេស ។

នៅពេលដែលយើងធ្វើយ៉ាងនេះ យើងបានបាត់បង់នូវអំណរជាអាទិភាពមួយ ហើយជាញឹកញាប់ យើងបានបាត់ទាំងស្រុងនូវការពិសេាធន៏អំពីសុភមង្គលទាំងឡាយ ដែលយើងអាចបានជួបប្រទះ ។


ទ្រាំនៅស្ងៀម សម្រាប់ទំនាក់ទំនងមួយ ដែលត្រូវបានបង្កើតឡើងសម្រាប់តែ ទទួលផលប្រយោជន៍ផ្ទាល់ខ្លួន


៤. សុខចិត្តសុខកាយទ្រាំនៅស្ងៀម សម្រាប់ទំនាក់ទំនងមួយ ដែលត្រូវបានបង្កើតឡើងសម្រាប់តែ ទទួលផលប្រយោជន៍ផ្ទាល់ខ្លួន

នេះជាចំណុចរសើបមួយនៃទំនាក់ទងទាំងអស់ ទោះជាទំនាក់ទំនងមិត្តភាពទំនាក់ទំនងស្នេហា ឬ ទំនាក់ទំនងក្នុងនាមជាស្វាមីភរិយា ដែលមនុស្សប្រុុសស្រីខ្លះ សុខចិត្តមៀមគ្រួស សង្កត់ចិត្ត ដោយ សារមូលហេតុផ្ទាល់ខ្លួនមួយចំនួនធំ ។



៥. ការប្រៀបធៀប

ខ្ញុំគឹតថា យើងគួរតែសប្យាយរីករាយជាមួយនឹងជោគវាសនា និង សំណាងល្អរបស់យើង (ការដឹង គុណដល់អ្នកមានគុណ បងប្អូន ញ្ញាត្តិសន្តាន មិត្តភក្តិដែលបានជួយគាំទ្រខ្ញុំកន្លងមក) ជាជាង ការប្រៀបធៀបជីវឹតរបស់ខ្ញុំជាមួួយជីវឹតរបស់អ្នកដ៏ទែ ។


រឿងដ៏ល្អបំផុតនៅក្នុងជីវិត គឺ មនុស្សដែលអ្នកស្រឡាញ់ ទីកន្លែងដែលអ្នកបានឃើញ និង អនុស្សាវរីយ ដែលអ្នកបានកសាង


៦. អោយតម្លៃទៅលើទ្រព្យសម្បត្តិជាងបទពិសោធន៍

យោងតាមលោកស្រី Marianne Williamson បានក្នុងសៀវភៅរបស់លោកស្រីក្រោមចំណងជើង "ការត្រឡប់ទៅរកការស្រឡាញ់ - A return to love" : "សម្ភារៈ គឺ មិនមែនជារបស់ល្អ ឬ ជារបស់អាក្រក់ វាគ្រាន់តែជារបស់ដែលគ្មានតម្លៃទាំងអស់ - Material things are not good or bad, they are just nothing"

យើងអោយតម្លៃទៅលើទ្រព្យសម្បត្តិខ្ពស់ជាងបទពិសោធន៍នៃជីវិត ដែលមានអត្ថន័យជាងរបស់របរ ណាទាំងអស់ ។

ជាញឹកញាប់យើងផ្តល់អាទិភាពទៅលើផ្សារទំនើប និង ប្រមូលសម្ភារៈបន្ថែម ទៀតជាជាងការធ្វើ ដំណើរកំសាន្ត ការធ្វើដំណើរទៅសួរសុខទុកមនុស្សជាទីស្រឡាញ់របស់យើង ឬ ការទទួលទាន អាហារពេលល្ងាចជាមួយមិត្តភក្តិចាស់ ។



៧. តែងតែប្រាប់ខ្លួនឯងថា ជីវិតមានសភាពល្អគ្រប់គ្រាន់

លោក Jack Kornfield បាននិយាយថា "ការភ័យខ្លាចគឺជាបន្ទប់តម្លៃថោកបំផុតនៅក្នុងផ្ទះ ខ្ញុំចង់ ឃើញអ្នករស់នៅក្នុងលក្ខខណ្ឌរស់នៅមួយល្អប្រសើរជាងមុន "

ការសម្រេចចិត្តដ៏ល្អបំផុត បានផ្តួចផ្តើមចេញមកពីគំនិតច្នៃប្រឌិត និង ក្ដីស្រឡាញ់





៨. មិនបានផ្តល់ (ពេលវេលាដើម្បីជួយគ្នាទៅវិញទៅមក)

អារម្មណ៏នៃសុភមង្គល ដែលមានអត្ថន័យពិតប្រាកដនិយម និង ជារង្វាន់ដ៏ធំបំផុតនោះ គឺ បាន ទទួលមកពីការជួយដល់អ្នកដទៃ ។

ផ្ដល់ខ្លួនយើង ផ្តល់ពេលវេលារបស់យើង (តាមការដែលអាចធ្វីទៅបាន) ដើម្បីបង្កើតក្តីអំណរ ដល់អ្នកដ៏ទៃ ។



១០. លេបថ្នាំដោយខ្លួនឯង

បើយោងតាមសម្តីរបស់លោកស្រី Brene Brown ក្នុងការពិភាក្សាដ៏ល្បីល្បាញ (Ted Talk)  "សហរដ្ឋអាមេរិក គឺ ជាប្រទេសដែលទទួលទានថ្នាំពេទ្យ (medicated)  ជាប់បំណុល ញៀន និង ប្រជាជនធាត់ ជាងបណ្តាប្រទេសដ៏ទៃទៀតនៅក្នុងពិភពលោក"  - ដែលញ្ញុំាងអោយខ្ញុំគិតថា អ្នកនិពន្ធចង់សំដៅ "ការលេបថ្នាំដោយខ្លួនឯង" ទៅការជាវប្រភេទថ្នាំពេទ្យមួយចំនួនធំ ដែលមិនចាំ បាច់មានបទបញ្ជាទិញពីវេជ្ជបណ្ឌឹត (Over the counter medications) យកមកប្រើប្រាស់ ដោយចំណងចំណូលចិត្តផ្ទាល់ខ្លួន ។

លោកស្រី Brene Brown   យល់ថា ការអនុវត្តន៏ទាំងនេះ ផ្តល់នូវលទ្ធផលគួរជាទីពេញចិត្ត មួយរយៈ ពេលខ្លី ឬ បណ្តោះអាសន្ន ប៉ុន្តែនៅក្នុងរយៈពេលយូរអង្វែងនឹង ធ្វើឱ្យយើងបាក់ទឹកចិត្ត ។



១១. ការថ្លោះធ្លោយក្នុងការរស់ក្នុងបច្ចុប្បន្នកាល! 

យើងជាប់រវល់បារម្ភអំពីបញ្ហាអនាគតកាល ឬ ការរស់នៅក្នុងអតីតកាល ។ អំណរពិតប្រាកដ សន្តិភាព និង ក្តីរីករាយ គឺ បានមកពីមានវត្តនៃការរស់រានមានជីវិតនាបច្ចុប្បន្នកាលភាព។

វា គឺ ជាអ្វីដែលយើងមាន ហើយជាធាតុពិតរបស់វា ។


Source:
News.com.au, Health> Soul "Think we do that make us miserable" 
(Accessed 08/04/2014)   


No comments:

Post a Comment