Tuesday, April 29, 2014

ប្រភេទថ្នាំប្រើើប្រាស់ក្នុងការព្យាបាលជម្ងឺសម្ពាធឈាមខ្ពស់ (Anti-hypertensive medication)



APO Atenolol 

ឈ្មោះថ្នាំនេះ គឺ Atenolol ហើយធាតុផ្សំសកម្មរបស់ថ្នាំនេះ គឺ Atenolol  ។ 

ថ្នាំនេះ ប្រើប្រាស់ក្នុងការព្យបាល


  • បន្ទាប (lower) សម្ពាធឈាម 
  • ការពារការឈឺចុកចាប់ក្នុងដើមទ្រូង (angina)
  • ព្យាបាលចលនាបេះដូង ឬ ចង្វាក់បេះដូងមិនទៀងទាត់ (treat irregular heart beat or rhythm )
  • កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីរងគ្រោះដោយគាំងបេះដូង (reducing heart complications after heart attack)
ចង្វាក់បេះដូងមិនទៀងទាត់ (arrhythmia) - មានន័យថា មានការរំខានដល់ប្រក្រតីភាពនៃសកម្ម ភាពបេះដូង ឬ ចង្វាក់បេះដូង   Arrthythemias អាចបង្កឡើងដោយកត្តាមួយចំនួន ក្នុងនោះរួមមាន ជម្ងឺបេះដូងខ្លះ ប្រត្តិកម្មនៃក្រពេញទីរ៉ូអ៊ីមួយ (Thyroid gland) ឬ អតុល្យភាពនៃសាយធាតុគីមី (chemical imbalance) 


កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីការងគ្រោះដោយគាំងបេះដូង - បន្ទាប់ពីរងគ្រោះ ដោយគាំងបេះដូង អ្នកអាចមានផលវិបាក ដូចជា ចង្វាក់បេះដូងមិនទៀងទាត់  ឬ បង្កើនហានិភ័យ នៃការរងគ្រោះពីការគាំងបេះដូងម្តងទៀត Atenolol ការពារផលវិបាកទាំងនេះ 



Atenolol ស្ថឹតនៅក្នុងក្រុមមួយនៃជំពូកថ្នាំ ដែលគេហៅថា Beta Blockers (β-blockers - ប្រើជា ពិសេស សម្រាប់ការគ្រប់គ្រង ចលនាបេះដូង ឬ ចង្វាក់បេះដូង  ការពារបេះដូងពីការរងគ្រោះ ដោយជម្ងឺគាំងបេះដូងជាលើកទី២ (infarction myocardial) និងជម្ងឺលើសឈាម/សម្ពាធឈាមខ្ពស់)

ផលប៉ះពាល់ (side effects)

គួរប្រាប់វេជ្ជបណ្ឌិត ឬ ឱសថការីរបស់អ្នក ប្រសិនបើអ្នកបានកត់សម្គាល់ឃើញភាពមិនប្រក្រតី ណាមួយ ដូចបានរឿបរាប់ខាងក្រោម ហើយអ្នកមានក្តីបារម្ភនោះ

  • រាក (diarrhea) ឬ ទល់លាមក (constipation)
  • មាត់ស្ងួត (dry mouth) ឬ ការផ្លាស់ប្តូរនៅក្នុងរស់ជាតិ (change in taste sensation)
  • វិលមុខ (Dizziness) ឈឺក្បាល ឬ ហុឹងត្រចៀក (buzzing in the ears) ឬ ស្តាប់សម្លេងមិន ច្បាស់
  • ចង្វាក់បះដូងយឺត ឬ មិនទៀងទាត់ (slow or regular heartbeat)
  • ភ្នែកស្ងួត មានបញ្ហាជាមួយនឹងចក្ខុវិស័យ (problem with eyesight)
  • ហៀរសំបោរ ឬ តឹងច្រមុះ (blocked nose) 
  • ពិបាកទទួលទានដំណេក សុបិន្តអាក្រក់
  • ប្រតិកម្មស្បែក (ដូចជា កន្ទួលរមាស់) 
  • ត្រជាក់ម្រាមដៃនិងម្រាមជើង
  • កំណើនការជ្រុះសក់
  • មានអារម្មណ៏ដូចម្ជុលចាក់ក្នុងអវយវៈ (tingling / pin and needle sensation) 
  • បញ្ហាផ្លូវភេទ
  • មានអារម្មណ៏ថាទន់ខ្សោយ (weakness) អស់កម្លាំងល្អឹតល្អើយ (fatigue) ខ្វះថាមពល (lack of energy) 
  • អារម្មណ៍មិនស្រួលខ្លួន
គួរប្រាប់វេជ្ជបណ្ឌិត ជាបន្ទាន់ ប្រសិនបើ អ្នកសម្គាល់ឃើញថា អ្នកមានបញ្ហាណាមួយ ដូចបានរៀប រាប់ខាងក្រោម:


  • ការយល់ច្រឡំ (confusion) ឬ វង្វេង (disoriented) 
  • ជំងឺធ្លាក់ទឹកចិត្ត (depression) ឬ ការផ្លាស់ប្តូរអារម្មណ៍ (mood change) 
  • គំនិតរមើលរមាល (មានអារម្មណ៍ថាមើលឃើញ ឬ ស្តាប់ឮសម្លេង - hallucination) ។
  • វិលមុខ ឬ ក្បាលធីងធោង (light-headedness) ជាពិសេសនៅពេលងើបឈរឡើងដែល បណ្តាលមកពីសម្ពាធឈាមទាប។ 
  • មានអារម្មណ៏ថារងារ ក្តៅដុតដាល ស្ពឹក ឬ ការឈឺចាប់នៅក្នុងដៃ/ជើង 
  • ភ្នែកឡើងក្រហម ហៀរទឹកភ្នែក រមាស់ ឬ ស្ងួត ស្រវាំងភ្នែក (blurred vision) 
  • ពិបាកក្នុងការនិយាយ (difficulty in speaking) 
  • ដំណើរធេងធោង (unsteadiness when walking)


បញ្ហាដូចបានរៀបរាប់ខាងលើនេះ អាចជាផលប៉ះពាល់ធ្ងន់ធ្ងរ ដែលកម្រកើតឡើង ក៏ប៉ុន្តែ បើបញ្ហា នេះបានកើតឡើងនោះ អ្នកប្រហែលជាត្រូវូទៅពេទ្យជាបន្ទាន់ ។

អានអត្ថបទដើម (PDF)

ដកស្រង់ពីខិត្តប័ណ្ឌសម្រាប់អថិតិជន រៀបចំដោយរដ្ធាភិបាលនៃរដ្ធ Victoria, Australia

Source: Victorian Government, Better Health Channel "Atenolol"
http://www.betterhealth.vic.gov.au/bhcv2/bhcmed.nsf/pages/txcateno/$File/txcateno.pdf
(Accessed 29/04/2014)

សទ្ទានុក្រម

ចង្វាក់បេះដូងមិនទៀងទាត់ (arrhythmia) - បានសចក្តីថា មានការរំខានដល់ប្រក្រតីភាពនៃសកម្ម ភាពបេះដូង ឬ ចង្វាក់បេះដូង   Arrthythemias អាចបង្កឡើងដោយកត្តាមួយចំនួន ក្នុងនោះរួមមាន ជម្ងឺបេះដូងខ្លះ ប្រត្តិកម្មនៃក្រពេញទីរ៉ូអ៊ីមួយ (Thyroid gland) ឬ អតុល្យភាពនៃសាយធាតុគីមី (chemical imbalance) 


កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីការងគ្រោះដោយគាំងបេះដូង - បន្ទាប់ពីរងគ្រោះ ដោយគាំងបេះដូង អ្នកអាចមានផលវិបាក ដូចជា ចង្វាក់បេះដូងមិនទៀងទាត់  ឬ បង្កើនហានិភ័យ នៃការរងគ្រោះពីការគាំងបេះដូងម្តងទៀត Atenolol ការពារផលវិបាកទាំងនេះ 



No comments:

Post a Comment