Monday, April 7, 2014

7 លាននាក់បានស្លាប់មុនអាយុជារៀងរាល់ឆ្នាំ ដោយសារការបំពុលបរិស្ថានខ្យល់ (7 million premature deaths annually linked to air pollution)

Indoor air pollution 


យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភព (២៥ មិនា ២០១៤) បានរាយការណ៍ថា នៅក្នុងឆ្នាំ ២០១២  ប្រជាជនប្រមាណជា ៧ លាននាក់បានស្លាប់  ឬ  ប្រជាជន ១ នាក់ក្នុងចំណោម ប្រជាជន ៨ នាក់ នៃចំនួនមរណៈភាពសរុបទូទាំងពិភពលោក បណ្តាលមកពីជាតិពុលនៅក្នុងខ្យល់ (air pollution) ។ មរិមាណចំនួននៃមរណៈភាពនេះបានកើនឡើងទ្វេរដងពីការប៉ាន់ស្មានពីមុន ហើបានបញ្ជាក់ថា ឥឡូវនេះការបំពុលបរិស្ថានខ្យល់ គឺ ជាហានិភ័យសុខភាពបមួយធំបំផុត នៅក្នុង ពិភពលោក ។ 

នៅក្នុងឆ្នំា ២០១២ បណ្តាប្រទេសមួយចំនួន នៅក្នុងអាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកភាគខាងលិច នៃតំបន់អង្គការសុខ ភាពពិភពលោក ជាពិសេសបណ្តាប្រទេស ដែលមានប្រាក់ចំណូលមធ្យម និង ប្រាក់ចំណូលទាប បានរងបន្ទុកដ៏ធំបំផុតទៅនឹងបញ្ហាការបំពុលខ្យល់ ហើយដែលបានបណ្តាល អោយមនុស្សសា្លប់ដល់ទៅ  ៣.៣ លាននាក់ ដោយសារការបំពុលបរិស្ថានខ្យល់ក្នុងផ្ទះ និង ២.៦ លាននាក់ទៀត បានស្លាប់ដោយសារការបំពុលបរិស្ថានខ្យល់ខាងក្រៅ ។

Outdoor air pollution


 ស្ត្រី និង កុមារក្រីក្រ ជាអ្នករងគ្រោះច្រើនជាងគេបំុត ពីការបំពុលបរស្ថានខ្យល់ក្នុងផ្ទះ ដោយហេតុ ថា ពួកគេបានចំណាយពេលច្រើននៅផ្ទះ ស្រូបផ្សែងធ្យូង និង អុសពីការចំអឹនអាហារ។

ចំនួនមនុស្សសា្លប់ដេោសារការបំពុលបរិស្ថានខ្យល់ខាងក្រៅ -  ការវិភាគតាមប្រភេទជម្ងឺ  : 

៤០% - ជម្ងឺបេះដូងបេះដូងដោយការស្ទះ (Ischemia heart disease )
៤០% - ជម្ងឺដាច់សរសៃឈាមខួរក្បាល (stroke
១១% - ជម្ងឺសួតរ៉ាំរ៉ៃស្ទះ  (chronic obstructive pulmonary disease - COPD)  
៦% - ជម្ងឺមហារីកសួត (lung cancer
៣% - ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្រោម - កុមារ (acute lower respiratory infection in children)

ចំនួនមនុស្សសា្លប់ដេោសារការបំពុលបរិស្ថានខ្យល់ក្នុងផ្ទះ -  ការវិភាគតាមប្រភេទជម្ងឺ  : 

៣៤% - ជម្ងឺដាច់សរសៃឈាមខួរក្បាល (stroke
២៦% - ជម្ងឺបេះដូងបេះដូងដោយការស្ទះ (Ischemia heart disease ) 
២២% - ជម្ងឺស្ទះសួតរ៉ាំរ៉ៃ (chronic obstructive pulmonary disease - COPD
១២% - ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្រោម - កុមារ (acute lower respiratory infection in children)
៦% - ជម្ងឺមហារីកសួត (lung cancer)

Source: WHO "7 million premature deaths annually linked to air pollution"

No comments:

Post a Comment