Saturday, April 19, 2014

វិធីក្នុងការវាស់ស្ទង់សុភមង្គល (Ways to measure happiness)

អ្វីទៅដែលហៅថាសុភមង្គល? 

នេះប្រហែលជាសំណួរ ដែលយើងទាំងអស់គ្នាតែងតែចោទសួរមកកាន់ខ្លួនយើង

តើយើងអាចនិយាយដោយគ្មានការលាក់លៀម ថា យើងមានសុខភមង្គលយ៉ាងពិតប្រាកដនោះ?

យោងតាមលោកសាស្រ្តាចារ្យ  Ed Diener អ្នកចិត្តវិទូ (psychologist) ពីសាកលវិទ្យាល័យ Illinois បានមានប្រសាន៏ថា "សុភមង្គល គឺ ជាការពិបាកយល់សម្រាប់មនុស្សមួយចំនួន ហើយកត្តា សុភមង្គល គឺ មិនរមែងតែជាការច្បាស់លាស់ណាមួយ និង ងាយស្រួលនោះឡើយ"




លោកចិត្តវិទូ Ed Diener  បានបង្កើតរូបមន្តសុភមង្គលមួយ ដោយផ្អែកលើមាត្រដ្ឋានការវ៉ាស់ស្ទង់ ដែលយើងទាំងអស់គ្នាអាចអនុវត្តន៏ និង ស្វែងយល់អំពីកម្រឹតនៃសុភមង្គល និង អ្វីខ្លះដែលបាន ផ្តល់នូវក្តីរីរាយដល់យើង ។ 




វិធីវាស់ស្ទង់សុភមង្គលផ្ទាល់ខ្លួនរបស់យើង

ជំហ៊ានទី ១:  ស្វែងរកអត្ថន័យនៃជីវិតរបស់អ្នក

មនុស្សជាច្រើនបានវាស់សុភមង្គលរបស់គេ ដោយផ្អែកលើរបស់របរដែលគេមាន និង អ្វីៗ ដែល មានតម្លៃចំពោះគេ ។ 

អ្នកអាចស្វែងរកអំពីអ្វីៗ ទាំងឡាយនៅក្នុងជីវិត ដែលអ្នកយល់ឃើញថា វាមានតម្លៃណាស់ចំពោះ អ្នក ឧទាហរណ៏ រថយន្ត សត្វពាហណៈ (pet)  ឬ ការងារ ។ ល ។  

ជំហ៊ានទី ២:  ស្វែងរកអត្ថន័យនៃទំនាក់ទំនងវវាងអ្នកជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ររបស់អ្នក 

យោងតាមការសិក្សានេះ លោកវេជ្ជបណ្ឌិត Diener បានរកឃើញថា បុគ្គលដែលមានមមិត្តភ័ក្រជិត ស្និទ្ធ និង ក្រុមគ្រួសារ គឺ រីករាយជាងគេ ។

រៀបចំបញ្ជីឈ្មោះនៃក្រុមគ្រួសារនិងមិត្តភ៌ក្រជិតស្និទ្ធទាំងអស់ដែលអ្នកមាន ដើម្បីប្រើជាកត្តានៃការ វាស់វែងសុភមង្គលរបស់អ្នក ។

ជំហ៊ានទី ៣:  រាប់ពរជ័យរបស់អ្នក

យោងតាមការសិក្សានេះ លោកវេជ្ជបណ្ឌិត Diener បានបានបង្ហាញថា ការរាប់ពរជ័យរបស់យើង អាចជួយដល់ការវាស់វែងសុភមង្គល ដោយហេតុថាវាបានបង្ហាញបន្ថែមទៀតនូវសុភមង្គលនៅក្នុង ជីវិតរបស់យើង ដែលយើងមិនបានដឹងពីមុនមក ឬ អ្វីៗ នៅក្នុងជីវិតរបស់យើង ដែលធ្វើឱ្យយើង ទទួលបាននូវអំណររីករាយដ៏តិចតួចនោះ ។

ស្វែងរកកត្តាសុភមង្គល ដូចជារឿងអ្វីៗ នៅក្នុងជីវិតរបស់យើង ដែលបានប្រទានពរជ័យ នោះវានឹង ជួយយើង ក្នុងការវាស់ស្ទង់សុភមង្គលរបស់យើង ។

ជំហ៊ានទី ៤:  ចោទសួរខ្លួនឯង "តើខ្ញុំមានឆន្ទៈអ្វីខ្លះក្នុងការបម្រើ/ជួយសណ្តោះអ្នកដទៃ?" 

យោងតាមការសិក្សា លោកស្រីបណ្ឌិត Lyubomirsky អ្នកចិត្តវិទូ ក៏បានរកឃើញថា សកម្មភាពនៃ សន្ដានចិត្តល្ អអាចជួយវាស់សុភមង្គលបាន ។

ដោយប្រែក្លាយពរជ័យដែលយើងមាន (ដូចបានរៀបរាប់ក្នុងជំហ៊ានទី ៣ ខាងលើ) ទៅជាសកម្មភាព ដើម្បីបម្រើ/ជួយសណ្តោះអ្នកដទៃទៀត អាចបង្ហាញបន្ថែមទៀត ពីពរជ័យ ដែលយើងទទួលបាន ក្នុងជីវិតរបស់យើង ។

ពាក្យពោលរបស់ Dalai Lama "ផ្លូវឆ្ពោះទៅរកសុភមង្គល គឺ ការបម្រើ/ជួយសណ្តោះអ្នកដទៃ " 

ការរកឃើញនូវឆន្ទៈរបស់យើងក្នុងការបម្រើ/ជួយសណ្តោះអ្នកដទៃ វាជាវិធីដ៏ល្អបំផុត ដើម្បីវាស់ សុភមង្គលរបស់យើង ។

Source: Canada Journal - News of the world,  អានអត្ថបទដើម-> "Ways to measure happiness"
(accessed 19/04/2014)


No comments:

Post a Comment