Thursday, March 20, 2014

តើថ្នាំពេទ្យធ្វើសកម្មក្នុងរាងកាយរបស់យើងដោយវិធីណា (How drugs work in our body)

សកម្មភាពនៃថ្នាំមកលើរាងកាយរបស់យើង អាចតាមវិធីមួយចំនួន ហើយដែលវាមានសភាពខុស ប្លែកពីគ្នា អាស័្រយលើប្រភេទថ្នាំពេទ្យ ដែលយើងបានប្រើប្រាស់នាពេលនោះ ។ ជាទូទៅថ្នាំពេទ្យ អាចរំខានដល់ microorganisms (មេរោគ - Germs) ដែលបានឈ្លានពានលើរាងកាយរបស់ យើង ថ្នាំពេទ្យអាចសម្លាប់កោសិកាដែលបណ្តាលឱ្យមានកើតជម្ងឺមហារីក ថ្នាំពេទ្យអាចជំនួសសារធាតុកង្វះ ដូចជា អ័រម៉ូន (Hormones) ឬ វីតាមីន (Vitamins ) ឬ ថ្នាំពេទ្យអាចប្រែប្រួលវិធី ឬ របៀប ឬ សកម្មភាពនៃកោសិកានៅក្នុងរាងកាយរបស់យើង ។



ថ្នាំពេទ្យដែលប្រើប្រាស់នាបច្ចុប្បន្ននេះមានប្រមាណជា ៨,០០០ ប្រភេទ ដែលអាចជាវបានដោយ វេជ្ជបញ្ជា (Prescriptions) ឬ  ដោយមិនបាច់មានវេជ្ជបញ្ជា (Over the counter) ។ អាស្រ័យលើ លក្ខណៈប្រភេទនៃជម្ងឺ ប្រភេទថ្នាំពេទ្យដែលត្រូវបានយកមកប្រើប្រាស់ក្នុងការព្យាបាលនោះ គឺ វាខុសប្លែកពីគ្នា ។ 

បណះស្បែកប្រើប្រាស់ក្នុងការគ្រប់គ្រងការឈឺចាប់


ថ្នាំពេទ្យអាចចូលទៅរាងកាយរបស់យើង តាមមធ្យោបាុយច្រើនជំពូក ហើយដែលមានលក្ខណៈ ផ្សេងៗ ពីគ្នា ដូចជាការស្រូបចូលតាមមាត់ (Inhale) ការប្រើប្រាស់ថ្នាំរបៀបបំណះស្បែក (Patch) ការលេប (Pill) ការលាប (Ointment) ការតក់ថ្នាំ (Eye / ear drop) ឬ ការចាក់ (hypodermic needle) ។ ល។

វាជាសារៈសំខានៈចាំបាច់មួយ ដែលយើងទាំងអស់គ្នាតែគួរយល់ អំពីប្រត្តិកម្មនៃរាងកាយរបស់ យើងទៅលើថ្នាំពេទ្យ ដូចជា ការស្រូបចូល (absorption) ការចែកចាយ (Distribution) និង  ប្រត្តិកម្ម នៃថ្នាំពេទ្យមកលើរាងកាយរបស់យើង ។

ការស្រូបចូល  ការចែកចាយ និង ការបញ្ចេញពីរាង្គកាយ

ប្រភេទថ្នាំគ្រាប់  ថ្នាំលេប (Pill or Oral medications) 

ថ្នាំដែលយើងបានលេបចូលនោះ គឺ បានឆ្លងកាត់តាមបំពង់រំលាយអាហារ (digestive tract) ខណៈ នោះ វាត្រូវបានកិនបំបែក កិនរំលាយដោយប្រព័ន្ធរំលាយអាហារ ដូចជា ក្រពះ (Stomach) និង ពោះវៀនតូច (Small intestine) មុនពេលបញ្ចូនបន្តទៅថ្លើម (Liver) ហើយនៅទីនោះ ថ្នាំអាចត្រូវ បានកែប្រែទម្រង់គីមីផងដែរ មុនពេលបានត្រូវបញ្ចេញទៅក្នុងចរន្តឈាម (Bloodstream)

ចរន្តឈាម ជាអ្នកនាំថ្នាំទៅកាន់គ្រប់ផ្នែកនៃរាងកាយរបស់យើង ហើយថ្នាំអាចធ្វើអន្តរកម្មជា មួយនឹងជាលិកា និង សរីរាង្គជាច្រើនផងដែរ ។ ផលប៉ះពាល់អាចកើតឡើង ប្រសិនបើថ្នាំនោះ មានជីវជាតិដែលមិនបានគ្រោងទុកណាមួយ (Unintended side effects) សម្រាប់ផ្នែកមួយនៃ រាងកាយ ។ 

ថ្លើមមានម៉ូលេគុលប្រូតេអ៊ីន (Protein molecules) ដែលគេហៅថា អង់ស៊ីម (Enzymes) កែប្រែ ថ្នាំពេទ្យ និង សារធាតុដ៏ទែទៀតដែលមិនមែនជាម្ហូបអាហារតាមបទដ្ធានគីមី ។ ការកែប្រែគីមី នៃ ថ្នាំមួយដោយរាងកាយ ត្រូវបានគេហៅថា Drug metabolism (ការកែប្រែគីមីជីវៈនៃសារធាតុឱសថ តាមរយៈប្រព័ន្ធឯកទេសអង់ស៊ីម) ហើយសារធាតុគីមី ដែលបានបម្លែងទៅជាផលិតផលនោះ ត្រូវ បានគេហៅថា Metabolites ។ metabolites ទាំងនេះ គឺ មានសភាពខ្សោយជាងប្រភពដើមនៃថ្នាំ តែពេលខ្លះវាអាចមានប្រសិទ្ធភាព លើសលប់ជាងថ្នាំដែលស្ថឹតក្នុងសភាពដើម 

ឧទាហរណ៍ Codeine ជាសារធាតុថ្នាំម៉្យាង ដែលប្រើប្រាស់សម្រាប់គ្របគ្រងការឈឺចាប់ ក្នុងជំពូក ថ្នាំ Tylenol (Tylenol#3) គឺ វាមានសកម្មយ៉ាងពេញលេញបន្ទាប់ ពីបានកែប្រែគីមីជីវៈនៅក្នុងថ្លើម ។

ថ្លើម ជាសិរីរាង្គ "បន្សាបជាតិពុល"


ដោយសារតែថ្នាំ និង សារធាតុ "បរទេស" ផ្សេងទៀត ត្រូវបានបំបែកនៅក្នុងថ្លើម អ្នកវិទ្យាសាស្រ្ត បានតែងតែចាត់ទុកថា ថ្លើម ជាសិរីរាង្គ "បន្សាបជាតិពុល" (Detoxified organ) ដូច្នេះហើយ ថ្លើមអាចងាយស្រួលប្រឈមមុខនឹងកាងគ្រោះ និង រងការខូចខាត ដែលបង្កឡើង ដោយសារការ ប្រើប្រាស់ថ្នាំច្រើនហួសហេតុ។

បន្ទាប់ពីបានជ្រួបជ្រៀបទៅក្នុងចរន្តឈាម ហើយក្រោយបានចែកចាយទៅគ្រប់តំបន់នែរាង្គកាយ នោះមក ថ្នាំនឹងត្រូវបញ្ចេញពីរាង្គកាយរបស់យើង ដូចគា្ននិងរបៀបបញ្ចេញកាកសំណល់ម្ហូប អាហារ ដែលយើងបានបរិភោគ ។ 

Source "NIH Senior Health" - Taking Medicine


** Molecule = ម៉ូលេគុល ឬ អណូ
** Enzymes  = អង់ស៊ីម ឬ វិភេទនរស


No comments:

Post a Comment