Sunday, March 16, 2014

វិធីចំនួន ៤ គិតថា ខ្លួនអ្នកមានសុខភាពល្អ (Four ways to think yourself healthy)


នៅពេលដែលយើងមានអារម្មណ៍មិនល្អ ដូចជា កំហឹង  មានអារម្មណ៏ ជ្រួល ជ្រៀប ហើយយើងមិនដឹងពីរបៀបដោះស្រាយ យើងបែរត្រឡប់ទៅរកម្ហូបអាហារ



យោងតាមមតិរបស់អ្នកនិពន្ធ "Secret of Life Wellness" និង "The Essential Guide to Life’s" លោកស្រី Segal បានមានប្រសាសន៏ថា

មនុស្សជាច្រើនបានបង្កបញ្ហាទំនាក់ទំនងដ៏ស្មុគស្មាញនឹងរូបភាពនៃរាងកាយរបស់គេ (complicated relationship with their looks) ដែលបណ្តាលមកពីការឈឺចាប់ពីអតីតកាល (shaped by the past hurt), ការភ័យខ្លាច, បន្ទោសខ្លួន (Guilt), កំហឹង (Anger) ឬ មានអារម្មណ៏ជ្រួលជ្រៀប (Frustrated)

លោកស្រីបានមានប្រសាសន៏ផងដែរថា ទោះជាយ៉ាងណាក្តី ទំនាក់ទំននេះ អាចរៀបចំឡើងវិញ យ៉ាងល្អប្រសើរ តាមកម្មវិធីងាយស្រួួល ៤ ជំហ៊ាន ដែលអាចជួយអោយគេ ប្រឈមមុខគ្នាជាមួយ អារម្មណ៍ អវិជ្ជមានរបស់គេ និង ផ្លាស់ប្តូររបៀបដែលគេគិតនោះ ។

កម្មវិធី ៤ ជំហ៊ាននេះ គឺ ចូរសួរខ្លួនឯងថា "ខ្ញុំឃ្លាន ឬ ខឹង?" (Ask yourself "Am I hungry or angry?"
ដោះលែងអារម្មណ៍ (Release the emotion) បោះបង់ផ្លូវ / គំនឹតចាស់ទាំងនោះ (Discards old ways) ឱបក្រសោបសេចក្ដីស្រឡាញ់ខ្លួនឯង (Embrace self-love) 

លោកស្រី Segal មានជំនឿថា នៅពេលដែលយើងផ្តោតអារម្មណ៏ទៅលើសុខភាពល្អ ដែលជាវត្ថុ 
មួយដ័សំខាន់នៅក្នុងជីវិតរបស់យើង ហើយយើងបង្កើតរបៀបរស់នៅនោះ និង ឈប់បន្ទោសខ្លួន យើង (បញ្ហាទំនាក់ទំនងដ៏ស្មុគស្មាញនឹងរូបភាពនៃរាងកាយរបស់គេ) គឺ យើងអាចប្រែក្លាយនូវគំនឹត និង អារម្មណ៏ខ្លួនយើង នោះយើងនឹងចាប់ផ្តើមគិតថាខ្លួនយើងមានសុខភាពល្អ 

អានបន្ថែម Four ways to think yourself healthy

No comments:

Post a Comment