Saturday, March 1, 2014

វីតាមីន E និង Beta-carotene មិនអាចជួយជម្ងឺបេះដូង និង ជម្ងឺជំងឺមហារីកទេ

វីតាមីន E

ផ្អែកលើការពិនិត្យឡើងវិញនៃការសិក្សាបែបវិទ្យាសាស្រ្ត ក្រុុមការងារសេវាកម្មការពារនៃសហរដ្ធអាមេរិក (US Preventive Services Task Force) បានជម្រុញប្រឆាំងនឹងការប្រើថ្នាំវីតាមីន E និង Beta-carotene ដើម្បីជៀសវាងពីការរងគ្រោះពីជម្ងឺបេះដូង (heart disease) ឬ ជំងឺមហារីក (cancer) ។ 

ការពិនិត្យឡើងវិញនេះ បានរកឃើញថា វីតាមីន E មិនអាចជួយអោយជៀសវាងពីការរងគ្រោះពី ជម្ងឺបេះដូង ហើយថាថ្នាំគ្រាប់ Beta-carotene ពិតជាអាចបង្កឱ្យមានគ្រោះថ្នាក់ ជាងទទួលបាននូវ ផលប្រយោជន៏ល្អ


យោងទៅតាមសម្តីរបស់សហប្រធានក្រុមការងារពិសេសលោក Michael LeFevre  "សារធាតុ Beta-carotene ពិតជាអាចបង្កឱ្យមានគ្រោះថ្នាក់  ព្រោះវាបង្កើនហានិភ័យនៃជំងឺមហារីកសួត ជា ពិសេសចំពោះមនុស្ស ដែលស្ថឹតនៅក្នុងកំណើនហានិភ័យនៃជម្ងឺនេះស្រាប់ " ។

ទាក់ទងទៅនឹងវីតាមីនចម្រុះផ្សេងទៀតនោះ ទោះជាលេបមួយមុខ ឬ  លេបរួមជាមួយប្រភេទថ្នាំ វីតាមីនដ៏ទៃទៀត គឺ មិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការសន្មត់ថា ថ្នាំទាំងនេះអាចជួយ ឬ បង្កភាព ប៉ះពាល់ដល់ ឱកាសរបស់បុគ្គលមា្នក់ក្នុងការទទួលរងគ្រោះពីជម្ងឺបេះដូង ឬ ជំងឺមហារីក ។


អនុសាសន៍កម្លាំងរបស់ក្រុមការងារនេះ សំដៅទៅលើមនុស្សពេញវ័យ ដែលមានសុខភាពល្អ ហើយមិនមានការព្រួយបារម្ភវេជ្ជសាស្រ្តពិសេស ។

អានបន្ថែមទៀត  [ចុចទីនេះ]

source : Chanelnewsasia.com "Vitamin E, beta-carotene no help for heart disease, cancer"



No comments:

Post a Comment