Friday, March 21, 2014

គោលការណ៍ណែនាំរបបអាហារ (Dietary guidelines)

ប្រទេសអូស្រ្តាលី: យោងតាមអត្ថបទរបស់ភ្នាក់ងារ "អាជ្ញាព្រឹត្តព័ត៌មាន និង ស្ថិតិ ដើម្បីលើកកម្ពស់ សុខភាព  និង សុខុមាលភាព" (Authoritative information and statistics to promote better health and well-beingស្តីអំពីការចំណាយទៅលើផ្នែកសុខាភិបាល ប្រចាំឆ្នាំ ២០១១ - ២០១២   ត្រូវបាន ប៉ាន់ស្មាន់ប្រមាណ ១៤០,២ ពាន់លានដុល្លា (140.2 billions) ស្មើនឹង ៩.៥ ភាគរយ (9.5%) នៃផលិត ផលសរុបក្នុងស្រុក (GDP)  ។

អាត្រាភាគរយនៃការចំណាយដ៏ធំមួយជាងគេនោះ គឺ សេវាមន្ទីរពេទ្យសាធារណៈ (Public hospital) ស្មើនឹង ៣១.៨% ឬ ៤២.០ ពាន់លានដុល្លារនៃការចំណាយចរន្ត សេវាវេជ្ជសាស្រ្ត (Medical services) ១៨.៨ឬ ២៣,៩ពាន់លានដុល្លារ និង ថ្នាំពេទ្យ (Medications) ១៤.២ឬ ១៨,៨  ពាន់ លានដុល្លារ ។


Poster  "Australian Government"


គោលការណ៍ណែនាំរបបអាហារ បានរៀបចំឡើងដោយរដ្ធាភិបាលអូស្រ្តាលី ផ្អែកលើភស្តុតាង វិទ្យាសាស្រ្តថ្មីៗ ត្រូវបានគេពណ៌នាថា ជាវិធីសាស្រ្តដ៏ល្អបំក្នុងការបរិភោគ ដើម្បីជីវិតយឿនយូរ និង ប្រកបដោយសុខភាពល្អ ហើយដែលបានសង្កត់ធ្ងន់ទៅលើរបបអាហារធម្មតាមួយ ដែលអាចជះ ឬ មានឥទ្ធិពលលើសុខភាពរបស់ប្រជាជនអូស្រ្តាលី ។ 

គោលការណ៍ណែនាំម្ហូបអាហារនេះ រួមមាន ព៌តមានស្តីអំពីប្រភេទ និង បរិមាណចំនួនម្ហូបអាហារ ក្រុមម្ហូបអាហារ និង លំនាំនៃរបបអាហារ សម្រាប់ប្រើប្រាស់ដោយអ្នកជំនាញផ្នែកសុខភាព អ្នកអប់ រំផ្នែកសុខភាព អ្នកបង្កើតគោលនយោបាយ អ្នកផលិតម្ហូបអាហារ អ្នកលក់ស្បៀងអាហារ និង អ្នកស្រាវជ្រាវ ដូច្នេះពួកគេអាចស្វែងរកវិធី ដើម្បីជួយដល់ប្រជាជនអូស្រ្តាលីបរិភោគនូវរបប អាហារ ដែលមានសុខភាពល្អ 

មូលហេតុចំបងនៃគោលការណ៍ណែនាំរបបអាហារនេះ គឺ ដើម្បីៈ -
  • លើកកំពស់សុខភាព និង សុខុមាលភាព
  • កាត់បន្ថយហានិភ័យនៃលក្ខខណ្ឌទាក់ទងនឹងរបបអាហារ ដូចជា  កូឡេស្តេរ៉ុលខ្ពស់ (High cholesterol) សម្ពាធឈាមខ្ពស់ (High blood pressure) និង ភាពធាត់ពេក (Obesity) 
  • កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា ជម្ងឺទឹកនោមផ្អែមប្រភេទ ២ (Type 2 Diabetes)   ជម្ងឺ សរសៃឈាមបេះដូង (Cardiovascular disease) និង ប្រភេទនៃជម្ងឺមហារីកមួយចំនួន (some types of Cancers)

Source: Australian Government (http://www.eatforhealth.gov.au)




No comments:

Post a Comment