Saturday, March 22, 2014

រោគសញ្ញានៃជម្ងឺមហារីកស្បូន ដែលស្ត្រីគួរកត់សម្គាល់

អូស្រ្តាលីៈ  ជម្ងឺមហារីកស្បូន ជាប្រភេទជម្ងឺមហារីកមួយ ដែលអត្រារស់រានមានជីវិតទាបបំផុត ក្នុងចំណោមប្រភេទជម្ងឺមហារីកទាំងឡាយ ។ អ្នកជម្ងឺជាង ១,០០០ នាក់ នឹងត្រូវបាត់បង់ជីវឹត ជា រៀងរាល់ឆ្នាំ ក្នុងចំណោមស្ត្រីជាង ១,៤០០ នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺមហារីក។

ជម្ងឺមហារីកគឺមិនមានសភាពខុសប្លែកពីជម្ងឺដ៏ទៃទៀត ដែលលាក់ជ្រៅនៅខាងក្នុងរាងកាយរបស់ យើង វាពិបាកនឹងរកឃើញ និង កំណត់អត្តសញ្ញាណរបស់វាបានច្បាស់លាស់ ហើយនេះជាមូល ហេតុចំបង ដែលស្ត្រីភាគច្រើនមិនបានកត់សម្គាល់ពីរោគសញ្ញាដំបូងនៃជម្ងឺនេះ រហូតដល់ពេល ដែលគេត្រូវបានរកឃើញថា ជម្ងឺនេះបានរាលដាលទៅផ្នែកផ្សេងនៃរាងកាយរបស់គេ ។

យោងតាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានជម្ងឺមហារីកស្បូន បានជួបប្រទះនឹងរោគ សញ្ញា មុនពេលដែលគេត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺមហារីកស្បូន ។ រោគសញ្ញាទូទៅបំផុត នៃជម្ងឺមហារីកស្បូន រួមមាន:

ឈឺក្នុងត្រគាក ឬ ឈឺពោះជាប់រហូត

ហើមពោះ ឬ ពោះប៉ោង

កំណើននូវភាពបន្ទាន់ និង ការបន្ទោេបង់ជើងតូចញឹកញាប់
ទឹកមូត្រហូរដោយមិនដឹងខ្លួន ឬ មិនអាចគ្រប់គ្រងបាន (Incontinence)

ការលំបាកក្នុងការបរិភោគ ឬ មានអារម្មណ៍ថា ឆ្អែតក្រោយពេលបរិភោគអាហារតែមួយចំនួនតូចក្តី

រោគសញ្ញាផ្សេងទៀត ដែលស្ត្រីដែលមានជម្ងឺមហារីកស្បូន បានបាយការណ៍រួមមាន: - 

  • មិនស្រួលក្នុងក្រពះ តែគ្មានរូបភាពច្បាស់លាស់ ដូចជា ចង្អោរ (Nausea) ឆ្អឹតចុងដើមទ្រូង (heart burn) និង មិនរំលាយអាហារ (Indigestion) 
  • ការអស់កម្លាំង (Fatigue)
  • ឈឺត្រគាក ឬ  ខ្នង (Pelvic or back pain) 
  • ការផ្លាស់ប្តូរនៅក្នុងទម្លាប់បន្ទោបង់ (Changes in bowel habits) 
  • ឈឺចាប់ពេលរួមភេទ (Sexual intercourse) ឬ ហូរឈាមពីទ្វារមាស (Vaginal bleeding) 
  • ស្រក ឬ កើនទម្ងន់ដែលមិនអាចពន្យល់ (Unexplained weight loss or weight gain)

Source : ABC Health & Well-being, The Pulse, "Ovarian Cancer: Symptoms women need to know" 

No comments:

Post a Comment