Saturday, March 1, 2014

ម្ហូបអាហារ និង ខួរក្បាល


យោងតាមសិក្សាផ្នែក "ការចងចាំ និង វ័យចំណាស់" (memory & ageing) ដោយអ្នកស្រាវជ្រាវ អូស្ត្រាលី បានរកឃើញថា អ្នកដែលមានជម្ងឺទឹកនោមផ្អែម មានសញ្ញានៃការថយចុះក្នុងការយល់ ដឹង (cognitive) ហើយខួរក្បាលរបស់គេបានរួញតូច (brain shrinkage) បើប្រៀបធៀបទៅនឹង មនុស្សក្នុងក្រុមមួយទៀត ដែលជាតិស្ករក្នុងឈាមស្ថឹតក្នុងកម្រិតធម្មតា ។

លោកសាស្រ្តាចារ្យ Perminder Sachdev សហនាយកនៃមជ្ឈមណ្ឌល  "សុខភាពខួរក្បាលល្អក្នុង វ័យចំណាស់" (healthy brain ageing) ពីសាកលវិទ្យាល័យ New South Wales បានសង្កត់ បញ្ជាក់ថា " ចំពោះអ្នកដែលមានបញ្ហាជាមួយជាតិស្ករថយក្នុងឈាម នោះមានន័យថា កម្រឹតជាតិ ស្ករក្នុងឈាមរបស់ពួកគាត់ គឺ កំពុងឈានឆ្ពោះទៅរកជម្ងឺទឹកនោមផ្អែម ទន្ទឹមនឹងនេះផងដែរ មនុស្សមួយចំនួនក្នុងក្រុមនេះ បានបង្ហាញនូវសញ្ញានៃបញ្ហាខួរក្យាលចំនួន ២ គឺ ភាពតានតឹង អុកស៊ីដ (oxidants stress) និង ការរលាក (inflammation)  ជាកត្តាមួយដែលអាចធ្វើឱ្យខូចកោសិកា ខួរក្បាល និង បង្កើនហានិភ័យ នៃការធ្លាក់ចុះក្នុងការយល់ដឹងនេះ " ។

ត្រួតពិនិត្យជាតិស្ករក្នុងឈាមអោយបានដឹតដល់ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមអោយមាន ស្ថេរភាពក្នុងកម្រឹតល្អប្រពៃ បរិភោគអាហារដែលត្រឹមត្រូវ និង ការធ្វើលំហាត់ប្រាណ ដែលផ្តល់ឱ្យ យើងនូវឱកាសកាន់តែប្រសើរឡើង ជៀសវាងពីជម្ងឺវង្វេង ។

អ្វីដែលជារបបអាហារដ៏ល្អបំផុតសម្រាប់ខួរក្បាល ដើម្បីអោយមានសុខភាពល្អ?

យោងតាមលោក David Perlmutter ជា វេជ្ជបណ្ឌិតជំនាញផ្នែកសរសៃ ប្រសាទ (ម្ចាស់នៃអត្ថបទមានចំណងជើង "Grain brain") បានអះអាងថា កាបូអ៊ីដ្រាត (carbohydrates)  'ជាឃាតករដ៏ស្ងៀមស្ងាត់នៃខួរក្បាល'  និង gluten  ដែលបណ្តាលឱ្យ កើតជម្ងឺវង្វែង ។

ជាទូទៅ Carbohydrates បានរកឃើញនៅក្នុង ដំឡូងចៀន (chips) និង ភេសជ្ជៈ (soft drinks)  សណ្តែកខ្មៅ (black beans) និង quinoa (ជាធញ្ញជាតិមួយប្រភេទ - រូបភាពខាងស្តាំ) ។ 

យោងតាមលោកសាស្រ្តាចារ្យ Sachdev បញ្ហាដ៏ធំបំផុតនោះគឺ Carbohydrates ចម្រាញ់ ដែលជា ទូទៅបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើងដល់កម្រឹតខ្ពស់ជាអតិបិរមា ។  ក៏ប៉ុន្តែអាហារ Carbohydrates មួយចំនួនទៀតដូចជា បន្លែ និង គ្រាប់ធញ្ញជាតិមួយចំនួន ដែលជាធម្មតាត្រូវបាន រំលាយយឺតៗ និង រក្សាលំនឹងកម្រឹតជាតិស្ករក្នុងឈាម ដូចយ៉ាង របបអាហារមេឌីទែរ៉ាណេ (Mediterranean diet)  ដែលមានរួម បញ្ចូលទាំង Carbohydrates ដូចជាគ្រាប់ធញ្ញជាតិ ត្រី និង បន្លែ  ហើយបានទទួលស្គាល់ថា របបអាហារនេះមានការពាក់ព័ន្ធនឹងជម្ងឺវង្វេងតិចក្នុងកម្រឹតទាបបំផុត ។

របបអាហារមួយដែលគេស្គាល់ថាជា របបអាហារទីឃាយភាព (longevity diet) គឺ ជារបប អាហារបែបប្រពៃណីរបស់អូគីណាវ៉ា ប្រទេសជប៉ុន (traditional Japanese diet of Okinawaដែល carbohydrates មានជាកម្រិតខ្ពស់បំផុត ។

Source : Brisbane Time, Life & Style "Food on the brain" 


No comments:

Post a Comment