Monday, March 10, 2014

ខឹង / កំហឹង (Anger)



កំហឹង ជា "អារម្មណ៍" មួយធម្មតារបស់មនុស្សយើង ដែលយើងទាំងអស់គ្នាបានទទួលម្តងម្កាល គឺ វាមិនខុសគ្នាពីអារម្មណ៏ឯទៀត ដូចយ៉ាងអារម្មណ៏រីករាយសប្បាយចិត្ត ឬ អារម្មណ៏ទុក្ខព្រួយ  ។

ពាក្យចាស់លោកពោលថា "ខឹងខុស ខឹងខូច ខឹងខាត" 
ទោះបីយើងទាំងអស់គ្នា យល់អំពីអត្ថន័យនេះក្តី  ទោះបីយើងទាំងអស់គ្នាយល់ថា "កំហឹង"  វា គ្រាន់ជា "អារម្មណ៍" មួយធម្មតារបស់មនុស្សយើងនោះក្តី តែយើងនៅតែមានកំហឹង ហើយយើង ម្នាក់ៗ នៅតែខឹង និង មានបញ្ហាក្នុុងការគ្រប់គ្រងកំហឹឹងរបស់យើង (រួមទាំងខ្លួនខ្ញុំផ្ទាល់)។

តើហេតុអ្វីបានជាយើងខឹង?

អ្នកខ្លះខឹង ដោយសារតែបញ្ហាសំខាន់មួយចំនួនធំ ។ អ្នកខ្លះខឹង ដោយសារតែបញ្ហាតឹចតួច ហើយមិនជាសំខាន់ ។ អ្នកខ្លះខឹង ដោយសារតែបញ្ហាមិនបានការ ឬ គ្មានមូលហេតុណាមួយ ។

យោងតាមមិតិរបស់អ្នកជំនាញផ្នែកហ្វឹកហាត់គ្រប់គ្រងកំហឹង បានសង្កត់ធ្ងន់ទៅលើមូលហេតុធំ មួយចំនួន ដែលធ្វើអោយយើងខឹង ក្នុុងនោះអាចរួមមាន: 
  • មានអារម្មណ៍រងការម្រាមកំហែង (feeling threaten)
  • មានអារម្មណ៍ថា រូបយើងផ្ទាល់ក្តី ឬ នរណាម្នាក់ដែលយើងស្រឡាញ់ក្តី មិនបានទទួលនូវ យុត្តិធម៌ ឬ ត្រូូវបានបំពានដោយអយុត្តិធម៌ 
  • ត្រូវបានធ្វើអោយខ្មាស់អៀន (embarrassed) ឬ បំបាក់មុខ (humiliated) 
  • ការភ័យខ្លាច (fearful)
  • មានអារម្មណ៍ថា មិនអាចគ្រប់គ្រងស្ថានភាពណាមួយបាន 
  • មានអារម្មណ៍ យល់ច្រឡំអំពីបញ្ហាណាមួយ (misunderstood) ឬ មានអារម្មណ៏ថា គា្មននរណា ម្នាក់ព្រមស្ដាប់ (not listened to)

កំហឹងអាចនាំឱ្យ ឬ អាចប្រែក្លាយយើងឱ្យទៅជាមនុស្សគឃ្លើន ឬ មនុស្សហឹង្សាមា្នក់ ប៉ុន្តែ គឃ្លើន ហឹង្សា និង កំហឹង គឺ មិនដូចគ្នានោះទេ ។អ្វីដែលយើងទាំងអស់គ្នាគួរ ចងចាំផងដែរថា កំហឹង គឺ វាគ្រាន់តែជាអារម្មណ៍មួយ ប៉ុន្តែ គឃ្លើន និង អំពើហិង្សា គឺ ជាសកម្មភាព ។ 

យើងទាំងអស់គ្នាបានធ្លាប់ឆ្លងកាត់ ហើយយើងប្រហែលជាអាចដឹងយល់ថា ពេលខ្លះនោះ កំហឹង អាចមានសភាពខ្លាំងក្លា និង ធ្វើអោយរំជួលចិត្តយ៉ាងខ្លាំង ប៉ុន្តែយើងតែងតែអត់ធ្មត់ ដើម្បីជៀសវាង អារម្មណ៏ឬស្ថានភាពណាមួយ ដែលបណ្តាលអោយយើងទប់ចិត្តមិនបាន ។ នេះមិនមែនមានន័យ ថា យើងចូលចិត្តហើយចង់ប្រែក្លាយខ្លួនយើងទៅជាមនុស្សគឃ្លើន ឬ មនុស្សហិង្សានោះឡើយ ។ ទោះជាយ៉ាងនេះក្តី មានបុគ្គលមួយចំនួនបានយកកំហឹងជាលេស ក្នុងការដោះស្រាយបញ្ហារបស់ គេ ។

តាមពឹតនោះ យើងមានជម្រើស ក្នុងការដោះស្រាយកំហឹងរបស់យើង


No comments:

Post a Comment