Wednesday, March 12, 2014

កំហឹង - ជម្រើសរបស់យើង (Anger - Our choices)

តាមពឹតយើងមានជម្រើសក្នុងការគ្រប់គ្រងកំហឹងរបស់យើង

ជម្រើសនិងវិធីជាវិជ្ជមានមួយចំនួន ដែលយើងអាចអាចអនុវត្ត៖

  • ស្ដាប់កំហឹងរបស់យើង ហើយស្វែងយល់ថា តើកំហឹងនោះកើតមានឡើង  ដោយសារបញ្ហា អ្វី? - នេះជាដំណោះស្រាយដ៏ល្អប្រសើរមួយ ជាងការប្រព្រឹត្តិសកម្មភាពណាមួយ ដោយមិន បានគិតជាមុន ។ 
  • ប្រែក្លាយកំហឹងរបស់យើងទៅជាការជម្រុញលើកទឹកចិត្តខ្លួនឯង ដើម្បីស្វែងរកដំណោះ ស្រាយមួយ -  យកកំហឹងទៅទប់នឹងកំហឹង ប្រហែលជាអាចនាំមកនូវបញ្ហាធ្ងន់ធ្ងរលើសពី សភាពដើម ហើយទន្ទឹមនឹងនោះវាអាចបណ្តាលអោយកើតឡើងនូវអំពើហឹង្សា តែបើយើង ដកខ្លួួនចេញអង្គុយសព្ជាឹងគិតអោយបានដឹតដល់ នោះអ្វីៗ អាចបានធូរស្រាយ ហើយល្អ ប្រសើរវិញ ។
  • អាចនិយាយជាមួយនរណាម្នាក់ អំពីអារម្មណ៍របស់យើង   ដើម្បីឱ្យពួកគេយល់ដឹងអំពីជំហរ (position) របស់យើង - និយាយអំពីអារម្មណ៍ និង ជំហររបស់យើង ជាមួយភាគីពាក់ព័ន្ធ អាចបន្ទូរនូវស្ថានភាពតឹងតែងក្នុងចិត្ត ជម្រះការមន្ទឹលសង្ស័យទាំងឡាយដែលកើតមាន ឡើង និងអាចជៀសវាងការប្រឈមមុខដាក់គ្នានាពេលអនាគតបន្ថែមទៀត ។

ខណៈដែលកំហឹងដឹកមុខ យើងភ្លេច ឬ មិនបានគឹតដឹតដល់អំពីព្រឹត្តិកម្ម សកម្មភាពអ្វីណាមួយ ដែលអាចកើតមានឡើង ដូចជា ការប៉ះពាល់ដល់អារម្មណ៏ ការគិត ការពិចារណា និង រាងកាយរបស់យើង ។ 

យើងត្រូវ្ទទួលស្គាល់ (Recognize)  ថា ពេលដែលយើងកំពុងតែខឹងដាច់ក្បាលដាច់កន្ទុយ នោះ មានព្រឹត្តិកម្មមួយចំនួនកើតឡើង ដែលយើងមិនបានដឹង ឬ ចាប់អារម្មណ៏ ។ 

ប្រត្តិកម្មដែលយើងគួរចាប់អារម្មណ៏ និង ចណាំ
  • ស្គាល់អំពីសញ្ញានៃកំហឹងរបស់យើង ដូចជា ត្តោបកណ្តាប់ដៃ (clenched) ឬ ខាំធ្មេញ មាន អារម្មណ៍ហាក់បីដូចជាតឹងនៅក្នុងក្រពះ (ខ្មួញក្រពះ) ឬ បេះដូងរបស់យើងបានបង្កើនលឿន លើសពីធម្មតា (ពាក្យដែលយើងតែងតែនិយាយ ខឹងឡើងញ័របេះដូង) ។
  • រំឭកខ្លួនយើងថា កំហឹងវាជាអារម្មណ៏ធម្មតាមួយ ។ ទោះជាយ៉ាងនេះក្តី យើងត្រូវតែ បន្ទូរ បន្ថយកំហឹង និងភាពតានតឹងផ្លូវចិត្តរបស់យើង ហើយត្រូវពិចារណាអោយបានច្បាស់លាស់ អំពីអ្វីៗទាំឡាយ ដែលយើងចង់ ឬ ត្រូវធ្វើ និង ពាក្យពេចន្យដែលយើងចង់និយាយ មុនពេល យើងចាប់ផ្តើមធ្វើសកម្មភាព ឬ និយាយ ។
  • គួរដើរចេញពីស្ថានភាពនោះ ប្រសិនបើយើងគិតថា យើងអាចធ្វើសកម្មភាពមួយ ដែលបង្ករ ការឈឺមកលើរូបយើងផ្ទាល់ ឬ ទៅលើអ្នកដ៏ទៃទៀត ។
  • ចូរគិតអំពីព្រឹត្តកម្មដែលបានជះមកលើរាងកាយរបស់យើងក្នុងពេលនោះ ។ ប្រសិនបើ យើងមានអារម្មណ៏តានតឹង យើងគួរតែបន្ថយឥរិយាបទរបស់យើង តាមវិធីដកស្រូបដង្ហើម វែងៗ សម្រួលសាច់ដុំអោយបានធូរស្រាយ និង បន្ថយល្បឿនដង្ហើមរបស់យើង - នេះអាចបន្ទូរប្រតិកម្មរដែលបានប៉ះពាល់ដល់រាងកាយរបស់យើង  វាក៏អាចជួយ ដល់ អារម្មណ៍របស់យើង ក្នុងការស្វែងរកដំណោះស្រាយដ៏ប្រសើរ ។
To be continued

No comments:

Post a Comment