Saturday, March 15, 2014

កំហឹង - ជម្រើសរបស់យើង ភាគ ៣ (Anger - Our choices part 3)

តើវិធីណាខ្លះដែលយើងអនុវត្តបាន ដើម្បីគ្រប់គ្រងស្ថានភាពទាំងនោះ ហើយតើយើងអាច ដោះស្រាយកំហឹងដោយរបៀបណា?

គំនឹត - ពិចារណា -ជម្រឿស

ដូចបានរៀបរាប់ក្នុងភាគទី ២ នៃអត្ថបទកំហឹង - ជម្រើសរបស់យើង ស្តីអំពី អារម្មណ៍ថាខឹង ការតូច ចិត្តដោយសារតឺពាក្យសម្តីរបស់បុគ្គលណាម្នាក់ម្នាក់ អារម្មណ៍ប៉ះពាល់ដល់ដំណោះស្រាយរបស់ យើង ស្ថានភាពមួយដែលយើង អាចផ្លាស់ប្តូរ ឬ មិនអាចផ្លាស់ប្តូរបាន ។ ល ។

យើងទាំងអស់គ្នាកើតមក គឺ ខុសប្លែកពីគ្នា ។ អ្នកខ្លះកើតមក មានលក្ខណៈពិសេសធម្មជាតិរបស់គេ ដូចយ៉ាង គំនិត ការគិត ការយល់ដឹង  ការអត់ធ្មត់លើប្រតិកម្ម កាលៈទេសៈ ឬ ស្ថានភាពណាមួយក្តី យន្តការទប់ទល់ដោះស្រាយបញ្ហាទាំងឡាយ ដែលបានកើតមានឡើង ឬ ប្រុុងនឹងអាចកើតមាន ឡើង ។ ល ។ អ្នកខ្លះទៀតគឺខ្វះនូវលទ្ធភាពដូចបានរៀបរាប់ខាងដើម (រូបខ្ញុំផ្ទាល់) ម៉្លោះហើយការ ដោះស្រាយកំហឹង ឬ ការគ្របគ្រងស្ថានភាពមួយ គឺ មិនជាការងាយស្រួលឡើយ ។

ទោះជាយ៉ាណាក្តីយើងប្រហែលជាត្រូវគិត ថ្លឹងថ្លែង និង ពិចារណាអោយបានច្បាស់លាស់ ម្តង ហើយម្តងទៀតអំពី


  • ជម្រើសរបស់យើង - តើមធ្យោបាយណាមួយ ដែលគួរតែអនុវត្ត ឬ មិនគួរអនុវត្ត ដើម្បីជៀស ខាងតែបាន នូវបញ្ហាថ្មីដែលអាចកើតមានឡើង ឬ អាចបង្កើនភាពតានតឹងមួយកម្រឹត បន្ថែម ទៀត
  • ជួនកាលយើងប្រហែលជាត្រូវដើរតួជាអ្នកដទៃ (ភាគីដែលយើងគិត ឬ បានសន្មត់ថា បានបង្ក បញ្ហាដែលធ្វើអោយយើងខឹង) ដើម្បីស្វែងយល់ពីអារម្មណ៏របស់ពួកគាត់
  • បន្ទាប់ពីបានស្វែងយល់ពីអារម្មណ៏របស់ភាគីម្ខាងទៀត យើងគួរពិចារណាឡើងវិញថា តើ វាជាការសមហេតុសមផលមួួយ ឬ តើយើងត្រូវគិតអំពីការសម្របសម្រួលមួយ?
  • តើយើងអាចដោះស្រាយស្ថានភាពទាំងនេះ ដោយរក្សានូវ ការគោរពខ្លួនផ្ទាល់ និង ការ គោរពជូនភាគីម្ខាងទៀត?

កំហឹងអាចក្លាយជាបញ្ហាមួយសម្រាប់ខ្លួនយើងនិងអ្នកដ៏ទៀតដែលនៅជុំវិញខ្លួនយើង


ប្រសិនបើយើងមានអារម្មណ៏ថា យើងខឹងកាន់តែញឹកញាប់ យើងគួរតែ : 

  • ពិភាក្សាជាមួយនរណាម្នាក់ផ្សេងទៀតមិត្តភ័ក្រឬសាច់ញ្ញត្តិ ដើម្បីគាត់ជួយនិយាយជាមួយ មនុស្សដែលបង្ករបញ្ហានេះ។ 
  • ដកខ្លួនចេញមួយរយៈ ឬ ដើរចេញពីស្ថានភាពទាំងនោះ ហើយត្រឡប់មកវិញនៅពេល ដែល យើងមានអារម្មណ៏ថាអាចគ្របគ្រងស្ថានភាពនោះបាន ។
  • ពន្យល់អោយបានច្បាស់ណាស់អំពីអារម្មណ៏របស់យើងពាក់ព័ន្ធនឹងស្ថានភាពនេះ និង មូល ហេតុ ដែលយើងសុខចិត្តរក្សាភាពស្ងប់ស្ងាត់មិនព្រមនិយាយស្តី ។
  • អ្វីដែលយើងគួរចងចាំនោះ គឺ យើងម្ចាស់ការលើអារម្មណ៍របស់យើង អ្នកដ៏ទៃទៀត អាចបង្ករ បញ្ហាប៉ះពាល់ដល់អារម្មណ៍របស់យើង ប៉ុន្តែ យើងអាចគ្របគ្រង់អារម្មណ៍របស់យើង ។ 
  • ជួនកាលយើងគួរតែឬត្រូវតែទទួលស្គាល់ថា មានរឿងមួយចំនួន ដែលអ្នកមិនអាចផ្លាស់ប្តូរ ។ ទោះជាយើងខឹងយ៉ាងណាក្តី គឺ មិនអាចធ្វើឱ្យមានភាពប្រែប្រួល ដូច្នេះហើយ យើងគួរ តែស្វែងរកចម្លើយផ្សេងៗ ទៀត ។  
  • យើងគួរតែចងចាំថា យើងមានជម្រើសអំពីរបៀបគ្រប់គ្រងពេលវេលាលំបាកទាំងឡាយ ។ យើងគួរដកខ្លួនចេញពីស្ថានភាពទាំងនោះ គិតពិចារណា អំពីជម្រើសរបស់យើង មុនពេល ធ្វើសកម្មភាពណាមួយ ។ 
  • សូមព្យាយាមប្រើការលេងសើច ដើម្បីបំបែកភាពតានតឹង ប៉ុន្តែមិនត្រូវមានល្ខណៈជាការ បឈ្ឈើ ឬ ការលកលើយ ។ 




No comments:

Post a Comment