Friday, March 14, 2014

កំហឹង - ជម្រើសរបស់យើង ភាគទី ២ (Anger - Our choices "Part 2")

ក្នុងភាគទី១ នៃអត្ថបទ "កំហឹង - ជម្រើសរបស់យើង បានលើក ឡើងពី ការយល់អំពីសញ្ញានៃកំហឹងរបស់យើង និង ការដើរចេញ 
ពីស្ថានភាពមួយ  ។ ភាគទី២ នៃអត្ថបទនេះ គឺ សង្កត់ធ្ងរទៅលើ ជម្រើសមួយចំនួនទៀត​ ដែលយើងអាចអនុវត្ដ ដូចជា ការពិចារ ណាលើមូលហេតុ ខណៈយើងកំពុងមានអារម្មណ៍ថាខឹង វិធំអ្វី ខ្លះទៀតដែលយើងអាចនឹងធ្វើដើម្បីគ្រប់គ្រងស្ថានភាពនេះ ? តើ យើងត្រូវការ ជំនួយដើម្បីដោះស្រាយបញ្ហាទាំងនេះដែរឬទេ? 

ការពិចារណាលើមូលហេតុ ខណៈយើងកំពុងមានអារម្មណ៍ខឹង : 
យើងទាំងអស់គ្នា ប្រហែលជាអាចដឹង និង យល់ច្បាស់នូវប្រត្តិកម្មនៃកំហឹង ឥទ្ធិពលនៃកំហឹង និង ផលប៉ះពាល់នៃកំហឹងមកលើអារម្មណ៏របស់យើង ។ ជាការប្រពៃមួយ ប្រសិនបើយើងអាចស្វែង យល់ពីមូលហេតុដើមទាំងឡាយ ដែលបានបង្កើតអោយយើងមានកំហឹង ។ យើងគួរចោទសួរខ្លួន យើងនូវសំណួរមួយចំនួន ដូចជា


  • អ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ថាខឹង?  - ជាទូទៅ ហើយភាគច្រើននៃកំហឹងដែលដុតដាល ក្នុងអារម្មណ៏របស់យើង គឺ បណ្តាលមកពីមូលហេតុមួយ ដែលពាក់ព័ន្ធនឹិងបញ្ហាសំខាន់ៗ ក្នុងជីវិត ឬ ការងារជាដើម។
  • តើមាននរណាម្នាក់បានធ្វើ ឬ បាននិយាយអ្វីមួយ ដែលធ្វើអោយយើងតូចចិត្ត? - ពាក្យសម្តី សាមញ្ញមួយចំនួនដែលយើងធ្លាប់បាននិឹយាយជារៀងរាល់ថ្ងៃក្តី អាចបង្កផលប៉ះពាល់ដល់់ អ្នកដ៏ទៃ 
  • តើយើងមានអារម្មណ៍ផ្សេងទៀត ដែលអាចប៉ះពាល់ដល់ដំណោះស្រាយរបស់យើងបាន? - ឧទាហរណ៍ ទុក្ខព្រួយ ឬ ការខ្មាស់អៀនអាចជាឧបស័គ្គមួយ ដែលធ្វើអោយយងស្ទាក់ស្ទើេរ ក្នុងចិត្តក្នុងការស្វែងរកដំណោះស្រាយ។
  • តើស្ថានភាពនេះ គឺ ជាស្ថានភាពមួយដែលយើង អាចផ្លាស់ប្តូរ ឬ វាជាស្ថានភាពមួយ  ដែល យើងត្រូវតែទ្រាំទ្រអស់មួយជីវិត? - នេះជាសំណួរមួយសំខាន់ដែលយើងគួរស្វែងយល់អោយ បានច្បាស់ ។ ភាគច្រើននៃសា្ថនភាពនេះ គឺ ទាក់ទងនឹងបញ្ហាគ្រួសារ ។
  • តើស្ថានភាពនេះនាំមកនូវការចងចាំអាក្រក់ឡើង? - ជួនកាលស្ថានភាពមួយ ថ្វីត្បឹតតែវាមិន មែនជាធ្ងន់ធ្ងរសម្រាប់អ្នកដ៏ទែ តែវាអាចនាំមកនូវអានុស្សាវរីយដ៏ជូរចត់ និង ការចងចាំ ដែល យើងបានបំភ្លេចជាយូរមក (ហេតុផលពិតប្រាកដែលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់អារម្មណ៏របស់ យើង)

To be continued

No comments:

Post a Comment