Friday, February 7, 2014

អ្វីទៅជាជម្ងឺដាច់សរសៃឈាមខួរក្បាល​ (ការវាយប្រហារទៅលើខួរក្បាល) What is a stroke / Brain Attack

ទម្រង់ទូទៅនៃជម្ងឺដាច់សរសៃឈាមខួរក្បាល គឺ បណ្តាលមកពី ការរំខានដល់លំហូរឈាមទៅកាន់ផ្នែកណាមួយនៃខួរក្បាល ។

នៅពេលដែលឈាមមិនអាចហូរទៅដល់ផ្នែកណាមួយនៃខួរក្បាល នោះវាប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីហ្សែន ទៅ កាន់តំបន់ទាំង នោះ អុកស៊ីហ្សែនក៏ត្រូវបានកាត់ផ្តាច់  ហើយកោសិកាខួរក្បាល (Brain cells) ក្នុងតំបន់ប៉ះពាល់បានស្លាប់ ។

មានករណីតិចតួចណាស់ ដែលឈាមនឹងហូររាលដាល ចូលទៅកាន់តំបន់ក្បែរគ្នានៃផ្នែកខួរក្បាល ដែលកំពុងទទួលការរងគ្រោះ ក្នុងខណៈដែលសរសៃឈាមបានផ្ទុះឡើង  ។

លិទ្ធផលនៃការដំណើរការនេះ គឺ ត្រូវបានហៅថា "ជម្ងឺដាច់សរសៃឈាមខួរក្បាល" ។

រាល់មុខងារធម្មតា ដែលត្រូវបានគ្រប់គ្រងដោយខួរក្បាលនៅក្នុងតំបន់នោះ ត្រូវបានរងផលការប៉ះ ពាល់ទាំងស្រុង ។

ជាទូទៅ លោកអ្នកអាចសង្កេតឃើញថា អ្នករងគ្រោះ គឺ បាត់បង់សា្មរតី /សន្លប់ ហើយក៏ប្រហែលជា មិនអាច ឬ មានលិទ្ធភាពកម្រើកខ្លួនបាន ។ នេះ គឺ ជាអាការៈសញ្ញាភ្លាមៗ ចង្អុលបង្ហាញថា ជម្ងឺ ដាច់សរសៃឈាមខួរក្បាលបានកំពុងកើតឡើង ។ 

ជម្ងឺដាច់សរសៃឈាមខួរក្បាល  មាន ២ ប្រភេទ ។

Ischaemic Stroke (បណ្តាលមកពីការស្ទះសរសៃឈាមខួរ ក្បាល)

នៅក្នុងជីវិតប្រចាំថ្ងៃ កំណកឈាម គឺ មានអត្ថប្រយោជន៍បំផុត ។ នៅពេលដែលអ្នកកំពុងជួបប្រទះ ការហូរឈាមពីមុខរបួស កំណកឈាមធ្វើការយ៉ាងសកម្ម ពន្យាការហូរចេញនៃឈាម ហើយទីបំផុត នោះ បានបញ្ឈប់ឈាមហូរចេញពីមុខរបួសជាស្ថាពរ ។

នៅក្នុងករណីនៃជម្ងឺដាច់សរសៃឈាមខួរក្បាល កំណកឈាម គឺ គ្រោះថា្នក់បំផុត ពីព្រាះ វាអាច រារាំងដល់សរសៃឈាម និង កាត់ ផ្តាច់ការផ្គត់ផ្គង់ឈាមទៅខួរក្បាល ។

ជម្ងឺដាច់សរសៃឈាមខួរក្បាលដោយការស្ទះនេះ គឺ ជាប្រភេទកើតមានឡើងជាទូទៅបំផុត (ប្រហែលជា ៨០% ទៅ ៨៥% នៃអាត្រាបិរមាណជម្ងឺដាច់សរសៃឈាមខួរក្បាល) ។ វាកើត ឡើងក្នុង ខណៈ ដែលកំណក (Clot) ឬ ឆ្នុក (Plugs) បានចុកសរសៃនៅក្នុងខួរក្បាល ។




Embolic Stroke 

ជម្ងឺដាច់សរសៃឈាមប្រភេទនះ  កើតឡើងនៅពេលដែល កំណក ឈាម ពីកន្លែងមួយនៃរាងកាយ បានធ្វើដំណើរឆ្ពោះទៅកាន់ខួរ ក្បាល  តាមរយះចលនាឈាមរត់ 

Embolus (មកពីភាសាក្រិក - Greek ἔμβολος "clot, iit. ram") គឺ អាច មានរូបភាពជា វត្ថុរឹង  (Solid) រាវ (Liquid) ឬ ហ្គាស (Gas) ។
ធ្វើដំណើរទៅកាន់ផ្នែកដ៏ទៃទៀតនៃរូបរាងកាយ តាមរយះចលនាឈាមរត់ ហើយដែលមានសមត្ថ ភាពធ្វើយអោយស្ទះ (clogging) កេសនាលី (Lit) ឬ សរសៃប្តូរ ឈាម  (capillary)  និង សរសៃឈាម ក្រហម (Artery) ។


Thrombotic Stroke ជម្ងឺដាច់សរសៃឈាមប្រភេទ នេះ កើតឡើងនៅពេលដែល បំពងសរសៃឈាមមានសភាពតូចចង្អៀត ដោយសារតែជាតិខ្លាញ់ក្នុងឈាម (Blood fat) កូឡេស្តេរ៉ុល (Cholesterol) ឬ ជាតិកាល់ស្យូម (Calcium) ដែលបានកកើតហើយរីកដុលដាល កាន់ តែធំឡើង  បានរារាំងដល់ចលនាឈាមរត់ក្នុងសរសៃឈាម ។

Thrombus គឺជាកំណកឈាម ដែលបង្កើតនៅក្នុងសរសៃមួយ ។

Haemorrhagic stroke (បណ្តាលមកពីការផ្ទុះសរសៃឈាម ខួរក្បល)


ជម្ងឺដាច់សរសៃឈាមខួរក្បាលប្រភេទនេះ កើតឡើងខណៈដែលសរសៃឈាមនៅក្នុងខួរក្បាលបានបែក ឬ ផ្ទុះឡើង ។ 


ជម្ងឺនេះមាន ២ ប្រភេទ គឺ Intracerebral Stroke និង Subarachnoid Stroke  


Intracerebral Stroke ជាទូទៅ ពាក់ព័ន្ធនឹងការហូរឈាម នៅក្នុងជាលិកា (Tissue) នៃខួរ ក្បាល ។

Subarachnoid Stroke ជម្ងឺដាច់សរសៃឈាមខួរក្បាល ប្រភទនេះ គឺ កើតមានឡើងជា ញឹកញាប់  នេះបណ្តាលមកពីឈាមហូរចូលទៅក្នុងចន្លោះស្ថឹតនៅ និង ជុំវិញផ្នែកនិមួយ ៗ នៃខួរ ក្បាល ដោយសារតែ Aneurysm (កន្លែងស្តើង ឬ ក្រាស់នៅក្នុងជញ្ជាំងសរសៃឈាម) ។    

Transient Ischemic Attack (TIA) បានហៅថា ជំងឺដាច់ សរសៃឈាមខួរក្បាល ខ្នាតតូច ។  TIA មានរោគសញ្ញា ដូចគ្នានឹងជម្ងឺដាច់សរសៃឈាមខួរក្បាល ក៏ប៉ុន្តែ ជនរងគ្រោះ  ហាក់បីដូចជាបានស្រួលឡើងយ៉ាងឆាប់រហ័ស ។

Transient រោគសញ្ញាលិចទៅបាត់ក្នុងពេលតិចជាងមួយថ្ងៃ (24 ម៉ោង)

Ischemic failure ការខកខាននៃលំហូរឈាមទៅកាន់ផ្នែកមួយនៃខួរក្បាល

Attack រោគសញ្ញាបានចាប់ផ្តើមរំពេច មានសភាពខុសប្លែកគ្នាអាស្រ័យទៅតាមសភាពរបស់ មនុស្សម្នាក់ៗ និង អាស្រ័យលើផ្នែកណាមួយនៃខួរក្បាល ឬ ភ្នែកដែលបានបាត់បង់ការផ្គត់ផ្កង ឈាម ។



Source

Stroke Association of Queensland Inc

WebMD Deep Vein Thrombosis Health Center

Wikipedia: Embolus



No comments:

Post a Comment