Saturday, February 22, 2014

តើជម្ងឺផ្លូវចិត្តជាអ្វី? (What is mental illness?)

តើជម្ងឺផ្លូវចិត្តជាអ្វី?

(ប្រទេសអូស្រ្តាលី) មនុស្សមា្នក់ក្នុងចំណោមមនុស្ស ៥នាក់បាន ជួបប្រទះ នឹងជម្ងឺផ្លូវចិត្ត ហើយពួក យើងទាំងអស់គ្នាក៏អាចនឹងជួបប្រទះជម្ងឺផ្លូវចិត្ត ក្នុងរយៈខ្លះនៃជិវិតរបស់យើងដែរ ។

យោងតាមការស្តួលេខរបស់អង្គការសុខភាពពិភពលោកប្រជាជន ចំនួនជាង ៤៥០លាន នាក់ ទទួលរងគ្រោះពី ជម្ងឺផ្លូវចិត្ត និង ជាច្រើនទៀតមានបញ្ហាផ្លូវចិត្ត។ 


ជម្ងឺផ្លូវចិត្តរួមបញ្ចូលនូវបញ្ហាមួយចំនួនធំ និង រោគសញ្ញាផ្សេងៗគ្នា ។ ទោះជាយ៉ាង ណាក្តី ជម្ងឺផ្លូវចិត្ត ត្រូវបានកំណត់  ជាទូទៅ  ដោយការរួមបញ្ចូល គ្នានូវលក្ខណៈមួយ ចំនួន ដូច ជា គំនិតមិនប្រក្រតី អារម្មណ៍ ឥរិយាបថ និង ការទំនាក់ទំនងជាមួយអ្នកដទៃ ឧទាហរណ៏ ជម្ងឺ *schizophrenia ជម្ងឺធ្លាក់ទឹក ចិត្ត (depression) ជម្ងឺវិកលចរិត (mental retardation)ដោយសារការបំពានការប្រើប្រាស់គ្រឿងញៀន ។ ភាគច្រើន នៃជម្ងឺផ្លូវចិត្តទាំងនេះ អាចព្យាបាលបានដោយជោគជ័យ ។ (អង្កការសុខភាពពិភព លោក)

ជម្ងឺផ្លូវចិត្ត គឺ ជាពាក្យសាមញ្ញ ព៌ណនាអំពីជម្ងឺ មួយជំពូក ក្នុងករណីដូចគ្នានឹងជម្ងឺបេះដូង ដែល សំដៅទៅលើជំពូកជម្ងឺមួយ ក្រុម  និង ដំណើរ ការបេះដូងមិនប្រក្រតី ហើយដែលធ្វើអោយ មានការប្រែប្រួលដល់បេះដូង ។

ជម្ងឺផ្លូវចិត្ត (mental illness) ជាបញ្ហាសុខភាព ធ្វើអោយប្រែប្រួលយ៉ាងជាក់ច្បាស់ ដល់របៀប ដែលយើងទទួលអារម្មណ៏ គិត ប្រព្រិត្ត និង ទំនាក់ទំនងជាមួយអ្នកដ៏ទៃ ។ ជម្ងឺផ្លូវចិត្ត ធ្វើអោយ រងទុក្ខខ្លាំងជាអនែកដល់អ្នកជម្ងឺ ក្រុមគ្រួសារ និង មិត្តភ័ក្រ ។

បញ្ហាសុខភាពផ្លូវចិត្ត (mental health issues) គឺ រំខានមនុស្សម្នាក់ពីការគិត ការទទួល អារម្មណ៏ ការប្រព្រឹត្ត ក៏ប៉ុន្តែមានកម្រឹតស្រាលជាងជម្ងឺផ្លូវចិត្ត ។ បញ្ហាសុខភាពផ្លូវចិត្ត កើត មាន ច្រើនជាទូទៅ រាប់បញ្ចូល ទាំងដែលមិនសូវស្រួល ហើយប្រហែលជា កើតមាន ឡើងជាបណ្តោះ អាសន្ន ដោយសារមាន ព្រឹត្តកម្មពីអាការៈតានតឹងក្នុងចិត្ត ។ 

ទោះជាបញ្ហាសុខភាព មានសភាពមិនធ្ងន់ធ្ងរដូចជម្ងឺផ្លូវចិត្តក្តី ក៏ប៉ុន្តែវាអាចបណ្តាលអោយទៅជា ជម្ងឺផ្លូវចិត្តប្រសិនបើគ្មានការយកចិត្តទុកដាក់ ឬ ការយកចិត្តទុកដាក់មិនមានប្រសិទ្ធភាព ។ 


សុខភាពផ្លូវចិត្ត គឺ ជាស្ថានភាពមួយនៃសុខុមាលភាព ដែលក្នុងនោះបុគ្គលម្នាក់ដឹង អំពីសមត្ថភាពផ្ទាល់ខ្លួនថា គេអាចដោះស្រាយជាមួយសម្ពាធធម្មតានៃជីវិត ធ្វើការ ប្រកបដោយផលិតផលភាព និង អាចចូលរួមចំណែកផ្តល់នូវផលប្រយោជន៏ ក្នុងសហគមន៍របស់គាត់ ។ នៅក្នុងដ៏ន័យវិជ្ជមានទាំងនេះ សុខភាពផ្លូវចិត្ត គឺ ជាគ្រឹះ នៃសុខុមាលភាពរបស់មនុស្សគ្រប់ៗរូប និង ការប្រព្រឹត្តទៅដោយមានប្រសិទ្ធិភាព សហគមន៍និមួយៗ ។ (អង្គការសុខភាពពិភពលាក)

ប្រភេទនៃជម្ងឺផ្លូវចិត្ត (types of mental illness) 

ជម្ងឺផ្លូវចិត្តមានច្រើនជំពូក ហើយសភាព និង កម្រឹតធ្ងន់ធ្ងរនៃជម្ងឺ គឺ ខុសប្លែកៗគ្នា ។ ប្រភេទចំបង នៃជម្ងឺផ្លូវចិត្ត គឺ ជម្ងឺធ្លាក់ទឹកចិត្ត (depression) ជម្ងឺថប់ថប់បារម្ភ (stress) វិបល្លាសផ្លូវចិត្តប្រែប្រួល ខ្ពស់ទាប (mood swing) វិបល្លាសនៃបុគ្គលិកលក្ខណៈ (personality disorders) វិបល្លាសនៃការបរិភោគ (eating disorders) ។ ជម្ងឺផ្លូវចិត្តដែលសាមញ្ញបំផុត គឺ វិបល្លាស នៃការថប់បារម្ភ និង វិបល្លាសនៃការធ្លាក់ទឹកចិត្ត ។

ខណៈដែលយើងទាំងអស់គ្នាបានជួបប្រទះនូវអារម្មណ៏តានតឹង ភ័យខ្លាច ឬ ព្រួយ ពេលខ្លះវាមាន សភាពធ្ងន់ធ្ងរ ហើយបានក្លាយទៅជាការរំខានដ៏លើសលុប នោះអាចបណ្តាលអោយជម្ងឺផ្លូវចិត្ត កើតឡើង ហើយវានឹងធ្វើអោយយើងពិបាក ក្នុងការដោះស្រាយរាល់សកម្មភាពពីមួយថ្ងៃទៅ មួយថ្ងៃ ដូចជាការងារ ការកំសាន្តនៅពេលទំនេរ និង ការរក្សាចំណងទាក់ទង ។ 

ក្នុងករណីធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលដែលមានវិបល្លាសធ្លាក់ទឹកចិត្ត គេប្រហែលជាគ្មានសមត្ថភាព ចាកចេញពីដំណេក ឬ ថែទាំខ្លួនឯងបាន ។

ចំពោះបុគ្គលដែលមានវិបល្លាសថប់បារម្ភប្រាកដណាមួយ គេប្រហែលជាសម្ថភាពចាកចេញពីផ្ទះ ឬ ប្រហែលជាមានទម្លាប់ចាំបាច់ណាមួយ ដើម្បីជួយបន្ធូរការភ័យខ្លាចរបស់គេ។

មានកម្រឹតតិចតួចណាស់ ដែលជម្ងឺផ្លូវចិត្តទាក់ទងនឹងរោគចិត្ត ក្នុងនោះរួមបញ្ចូលទាំង ជម្ងឺបែកខ្ញែក សា្មរតី និង វិបល្លាសប្រែប្រួលអារម្មណ៏ខ្ពស់ទាប ។ បុគ្គលដែលមានពិសោធ និង ព្រឹត្តិការណ៏ រោគ ចិត្តយ៉ាងធ្ងន់ធ្ងរបាត់វងភាពប្រាកដនិយម និង ដឹងយល់ថាពិភពរបស់គេគឺផ្សេងពីធម្មតា ។ សមត្ថភាពរបស់គេក្នុងការគិត ទទួលអារម្មណ៏ និង ពិភពនៅជុំវិញរបស់គេ មានប៉ះពាល់ជា មហិមា ។ 

ព្រឹតិ្តការណ៏នៃចិត្តរោគ អាចទាក់ទងទៅនឹងភាពភាន់ភាំងគំនឹត ដូចយ៉ាង មានជំនឿលើការធ្វើទុក្ខ បុកម្នេញ ការប្រព្រឹត្តខុសឆ្កង និង ការថ្កំថ្កើនរុងរឿង ។ វាក៏អាចជាប់ទាក់ទងនឹងការស្រមើលស្រមៃ
ដែលបណ្តាលអោយមនុស្សមា្នក់មើលឃើញ ស្តាប់ ទទួលក្លឹន ទទួលរស់ជាតិពីវត្ថុអ្វីម្យ៉ាង ដែលការ ពិតទៅ គឺ គ្មានវត្ថុទាំងនោះនៅទីនោះឡើយ ។

ព្រឹតិ្តការណ៏នៃចិត្តរោគអាចជាការគម្រាមកំហែងនិងច្របូកច្របល់សំរាប់អ្នកដ៏ទៃ។ អកប្បកិរិយា នេះ គឺ ពិបាកនឹងយល់ដឹង ចំពោះអ្នកដែលមិនធ្លាប់បានដឹង ឬ យល់អំពីជម្ងឺផ្លូវចិត្ត ។ 


*Schizophrenia គឺ ជម្ងឺខួរក្បាលស្មុគស្មាញមួយ ត្រូវបានកំណត់ដោយការរំខានដល់ការគិត អារម្មណ៍ និង ភាពភាន់ភាំងគំនឹតក្នុងការយល់ឃើញពីការពិត ។ រោគសញ្ញានៃជម្ងឺ  schizophrenia ប្រែប្រួល យ៉ាងទូលំទូលាយ ក្នុងនោះប្រហែលជាអាចរួមបញ្ចូលទាំងអាការៈសញ្ញាមួយចំនួន ទៀតដូចជា ការស្រមើលស្រមៃ (Hallucination) ការបែកខ្ញែកគំនឹត (delusions) ការគិត និង ការចងចាំ អន់ ថយ ការដកខ្លួនចេញពីសង្គម កង្វះការលើកទឹកចិត្ត ។ មនុស្សដែលមានជម្ងឺ  schizophrenia មានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាត ។ Schizophrenia មិនមែនជាបុគ្គលិក លក្ខណៈបំបែក ។ (Better Health Channel)


Source:
WHO Mental Disorders topic, 
WHO Mental Health: Strengthening our response
Better Health Channel - Schizophrenia 

No comments:

Post a Comment