Wednesday, February 12, 2014

ផលប៉ះពាល់នៃជម្ងឺដាច់សរសៃឈាមខួរក្បាលលើរាងកាយ ភាគបញ្ជប់ (Physical effects of stroke)

ទិដ្ឋភាពសង្គម (Social Aspects)

តួនាទី (Roles)

តួនាទីរបស់អ្នករងគ្រោះដោយជម្ងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងគ្រួសារ អាចផ្លាស់ប្តូរយ៉ាង ខ្លាំង ជាពិសេសនៅក្នុងរយៈពេលខ្លីមួយ ។

នៅពេលដែលមនុស្សម្នាក់ មិនអាចបំពេញតួនាទីរបស់ខ្លួន តួនាទីនោះត្រូវបានទទួលយក ដោយ ស្វាមី ឬ ភរិយា ឬ សមាជិកក្រុមគ្រួសារណាម្នាក់ ។ វាប្រហែល អាចជាមានបញ្ហាស្មុគ្រស្មាញ វប្បធម៌ផងដែរ ដែលទាក់ទងនឹងប្រវត្តិពិសេសណាមួយរបស់បុគ្គលនោះ ដែលត្រូវត្រិះរិះ និង ពិចារណាអោយបានដឹតដល់ទុកជាមុន ។  ការទទួលខុសត្រូវបន្ថែមទាំងនេះ អាចរួមបញ្ចូលទាំង ការគ្រប់គ្រងហិរញ្ញវត្ថុ មើលសួនច្បារ ការធ្វើការងារគ្រួសារ និង ការដើរទិញឥវ៉ាន់ ។ ការផ្លាស់ ប្តូរតួនាទីនេះ អាចត្រូវបានស្វាគមន៍ដោយមនុស្សម្នាក់ដែលមានជម្ងឺ វាអាចបណ្តាលឱ្យ គេធ្លាក់ទឹក ចិត្ត និង បាត់បង់នៃការជឿជាក់លើខ្លួនរបស់គេ ។  ការពិភាក្សាបញ្ហាទាំងនេះ នឹងកាត់បន្ថយeផល ប៉ះពាល់ ។ ជួនកាលសមាជិកគ្រួសារផ្សេងទៀត មិនមានសមត្ថភាព ក្នុងការសន្មត់ថា ខ្លួនគេអាច ទទួលយកការទទួលខុសត្រូវទាំងអស់នោះបាន ដោយមូលហេតុនៃវ័យរបស់គេ មានរោគា ឬ អសមត្ថភាពដើម្បីដោះស្រាយ ជាមួយនឹងការកើនឡើងនូវភាពតានតឹង ឬ កង្វះការជិតស្និទ្ធ ឬ កង្វះបំណងក្នុងការទទួលយកភារកិច្ចនេះ ។ វាគួរតែកត់ចំណាំផងដែរ ថា អ្នកជម្ងឺមួយចំនួន អាច មានការលំបាកក្នុងការទទួលយកជំនួយពីខាងក្រៅ (អ្នកដ៏ទៃ) ជាពិសេសមនុស្សវ័យចំណាស់ ដែលនឹងបដិសេធជំនួយដោយមិនចុះថយសោះ លុះត្រាតែបញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ ។ ការបញ្ជូនអ្នកជម្ងឺទៅក្រុមគ្រួសាររបស់គេ អាចអនុត្តក្នុងលក្ខណៈបណ្តោះ អាសន្ន ឧទាហរណ៏ លើកដំបូងបង្អស់ គឺ ការស្នា់នៅរយះពេលមួយថ្ងៃ ហើយបន្ទាប់មកទៀត គឺ សម្រាប់ ចុងសប្តាហ៍ ។ ការអនុវត្តន៏តាមកម្មវិធីនេះ ផ្តល់នូវឱកាសមួយ ដើម្បីដោះស្រាយការ លំបាកទាំងឡាយ សម្រាប់ អ្នកជម្ងឺ និង ក្រុមគ្រួសាររបស់គេ ដើម្បីផ្តល់នូវទំនុកចិត្ត ថា គេនឹងមាន លិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នកជម្ងឺ ។ ក្នុងករណីមួយដែលអ្នកជម្ងឺ ឬ ក្រុមគ្រួសារ មិនអាចគ្រប់គ្រងស្ថានភាពរបស់អ្នកជម្ងឺ ដើម្បីសុខមាលភាពរបស់អ្នកជម្ងឺ  នោះជាតម្រូវការ ចាំបាច់ ដែលអ្នកជម្ងឺត្រូវផ្ទេរទៅកន្លែងស្នាក់នៅពិសេស (សមរម្យតាមស្ថានភាពសុខភាពរបស់គេ) ឬ មណ្ឌថែទាំមនុស្សចាស់ ។ 

ការសម្រេចចិត្តនេះ គួរតែពិចារណាអាយបានដឹតដល់ ពីព្រោះវាអាចជាផលប៉ះពាល់ និង ការតក់ ស្លុតដ៏ធំមួយ  សម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល សម្រាប់អ្នកជម្ងឺដាច់សរសៃឈាមខួរក្បាល ។

ទំនាក់ទំនងផ្លូវភេទ (Sexual relationship)

មនុស្សជាច្រើនដែលរងផលប៉ះពាល់ដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល និង ដៃគូរបស់គេ គឺ ភ័យខ្លាចក្នុងការបន្តទំនាក់ទំនងផ្លូវភេទ ភ័យខ្លាចថា ការរួមភេទ អាចបង្កជម្ងឺដាច់សរសៃឈាមខួរ ក្បាលទៀត ។ ការរួមភេទកម្របណ្តាលឱ្យមានជម្ងឺដាច់សរសៃឈាមខួរក្បាល ។ គេទាំងអស់ គ្នាក៏ខ្មាស់អៀន ពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិត ។  រួមភេទកម្របណ្តាលឱ្យ មានជម្ងឺដាច់ សរសៃឈាមខួរក្បាល ។ នៅពេលដែលបុគ្គលនោះ បានត្រឡប់ទៅផ្ទះ វិញនោះ ហានិភ័យណា មួយក៏បានកន្លងផុត ។ ជម្ងឺដាច់សរសៃឈាមខួរក្បាល មិនមានការ ប៉ះពាល់ដល់សមត្ថភាពខាង រាងកាយរបស់មនុស្សម្នាក់ ក្នុងការរួមភេទ ប៉ុន្តែអាចមានបញ្ហាផ្លូវចិត្តមួយចំនួន អាចបន្ថយនូវភាព ពេញចិត្ដក្នុងការទំនាក់ទំនងផ្លូវភេទ ។ ប្រសិនបើបញ្ហានេះមាន កើតឡើង នោះនិយោជិតខាងផ្នែក សង្គមកិច្ច ឬ វេជ្ជបណ្ឌិតរបស់អ្នក អាចណែនាំ អ្នកជំនាញសម្រាប់ជួយដល់លោកអ្នក ។

ភាពតានតឹងរបស់គ្រួសារ (Family Stress) 

ប្រសិនបើអ្នកជម្ងឺ អាចទទួលបាននូវកម្រឹតឯករាជ្យភាពក្នុងការធ្វើសកម្មភាពធម្មតារបស់គេ នោះភាពតានតឹងដ៏ធំសម្បើមមួយ អាចត្រូវបានដាក់សម្ពាធទៅលើស្វាមី ឬ ភរិយារបស់អ្នកជម្ងឺ ដោយផ្ទាល់ ដែលអាចបណ្តាលឱ្យរំខានដល់ដំណេក បណ្តាលឱ្យធ្លាក់ទឹកចិត្ត និង បញ្ហាថប់បារម្ភ ។ វាជាការលំបាកបំផុតមួយ ឬ ជាការងារដែលស្ទើរតែមិនអាចធ្វើទៅរួច សម្រាប់មនុស្សម្នាក់អនុវត្ត ភារកិច្ចទាំងអស់របស់ដៃគូទាំងពីរ ដូច្នេះ អ្នកមិនគួរខ្មាស់អៀន អំពីការព្យាយាម ស្វះស្វែងរក ជំនួយពីអ្នកដ៏ទៃ សេវាកម្មរបស់ក្លឹប និង សេវាគាំទ្រសហគមន៍នៅក្នុងតំបន់ដែលលោកអ្នក សា្នក់នៅ ។ មនុស្សដែលរងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាល អាចទាមទារការគាំទ្រជាច្រីន និង សឹងតែគ្រប់ជំពូក ជាពិសេសក្នុងការអនុវត្តលើសកម្មភាពប្រចាំថ្ងៃ ។ ទោះជាយ៉ាងណាក្តី វាជាការសំខាន់សម្រាប់គ្រួសារ រក្សានូវទំនាក់ទំនងសង្គម ។

ការកើតឡើងវិញនៃជម្ងឺដាច់សរសៃឈាមខួរក្បាល (Recurring stroke) 

អ្នករងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាល និង គ្រួសាររបស់គេ ជាញឹកញាប់ ព្រួយបារម្ភអំពី ការមានជម្ងឺដាច់សរសៃឈាមខួរក្បាលជាបន្តបន្ទាប់ ។ ការថប់បារម្ភបែបនេះ គឺ ជារឿងធម្មតាមួយ ហើយគួរត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។ អ្នករងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរ ក្បាល ជាញឹកញាប់គេតែងតែ អន្ទះសារ និង ភ័យខ្លាច អំពីភាពឯកោរ ហើយនេះ អាចបន្ថែមតម្រូវ ការទៅលើគ្រួសារមួយកម្រឹតទៀត ហើយក្លាយជាឧបស័គ្គសម្រាប់មនុស្ស ដែលកំពុងតែព្យាយាម រស់នៅដោយឯករាជ្យ ។

កូនចៅ (Children)

នៅពេលដែលជម្ងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅក្នុងក្រុមមនុស្សវ័យក្មេង បញ្ហាពិសេសពាក់ព័ន្ធនឹងកូនចៅគឺចាំបាច់ត្រូវលើកមកពិភាក្សា និង ដោះស្រាយ ។ ការថប់បារម្ភថា  ជម្ងឺដាច់ សរសៃឈាមខួរក្បាលបន្ថែមទៀត នឹងកើតមានឡើង គឺ គ្រាន់តែជាកត្តាមួយ ។ កត្តាផ្សេង ទៀតរួមមាន ការផ្លាស់ប្តូរនៅក្នុងរូបភាពរាងកាយ  ការផ្លាស់ប្តូរនៅក្នុងសមត្ថភាព ក្នុងការទំនាក់ ទំនង ខណៈដែលពួកគេបានធ្វើកន្លងមក មុនពេលដែលជម្ងឺដាច់សរសៃឈាមខួរក្បាលបានកើត ឡើង ។ សមត្ថភាពរបស់គេក្នុងការថែទាំសត្វ (ឆ្កែឆ្មា) លេង បញ្ចេញមតិ និង អារម្មណ៍ គួរត្រូវបានពិចារណា និង ដោះស្រាយ ។ 

បញ្ហាទាំងនេះ ត្រូវពិភាក្សាជាមួយ នឹង កូនចៅទាំងអស់គ្នា និង្ កូនដែលរងគ្រោះ ពីជម្ងឺដាច់សរសៃ ឈាមខួរក្បាល ។

Source

Stroke Association of Queensland Inc 's publication   

No comments:

Post a Comment