Sunday, February 9, 2014

ផលប៉ះពាល់នៃជម្ងឺដាច់សរសៃឈាមខួរក្បាលលើរាងកាយ (Physical effects of stroke)

ការអស់កម្លាំង (Fatigue)

ខួរក្បាលខាងស្តាំ គ្របគ្រងផ្នែក ខាងឆ្វេង នៃរាងកាយ

ជាទូទៅ ជារឿងធម្មតា ដែលអ្នកជម្ងឺតែងតែមានអារម្មណ៍អស់កម្លាំងយ៉ាងខ្លាំង បន្ទាប់ពីជម្ងឺដាច់ សរសៃឈាមខួរក្បាល ។ សូម្បីតែមនុស្សវ័យក្មេងមានអារម្មណ៍ថាអស់កម្លាំង យ៉ាងហោចណាស់ រយះពេល ៦ ខែ បន្ទាប់ពីបានទទួលរងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាលនេះ ។

វាជាការសំខាន់ ដែលលាកអ្នកត្រូវសម្រាកឱ្យបានច្រើន និង មិនមានអារម្មណ៍មិនល្អពីវា (ជម្ងឺ) ។


ឱនភាពមួយនៅក្នុងការយកចិត្តទុកដាក់ទៅនឹងការយល់ដឹង ផ្នែកម្ខាងនៃទំហំ (Neglect)



Neglect ក្នុងអត្ថបទនេះ គឺ សំដៅទៅលើអាការៈជម្ងឺ (syndrome) ដែលជាលក្ខខណ្ឌ (Condition) ចិត្តសាស្រ្តនៃគ្រប់គ្រងសរសៃប្រសាទ (Neuro-psychological) បណ្តាលអើាយមាន ឱនភាពនៅក្នុង ការយកចិត្តទុកដាក់ទៅនឹង និង ការយល់ដឹងផ្នែកមា្ខងទៀត នៃទំហំ  បន្ទាប់ពីអឌ្ឍគោលមួយនៃខួរ ក្បាល ដែលបានទទួលរងគ្រោះខូចខាត (A neuro-psychological condition that is  causing a deficit in attention to and awareness of one side of space after damage to one hemisphere of the brain is sustained,

ដែលតទៅហៅថា " ឱនភាពនៅក្នុង ការយកចិត្តទុកដាក់ទៅនឹង និង ការយល់ដឹង"



ជាផលវិបត្តិទូទៅ ជាពិសេសជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលប៉ះពាល់ដល់ផ្នែក ខាងស្ដាំនៃខួរ ក្បាល បណ្តាលឱ្យមានឱនភាពនៅក្នុង ការយកចិត្តទុកដាក់ទៅនឹង និង ការយល់ដឹង   អំពីសកម្ម ភាព ឬ ចលនាអ្វីៗ ទាំងឡាយ ។ 

អ្នករងគ្រោះដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល មិនមានការយកចិត្តទុកដាក់នឹងអ្វីៗ ទាំង ឡាយ ឬ ការអនុវត្តន៏សកម្មភាពធម្មតាទាំងឡាយ ចាប់ពីចំណុចកណ្តាល (Mid-line) នៃផ្នែកខាង ឆ្វេងនៃដងខ្លួនរបស់គេ ។ 

ឱនភាពនៅក្នុង ការយកចិត្តទុកដាក់ទៅនឹង និង ការយល់ដឹង  អាចត្រូវបានអមដោយពិការភាព (ខ្វិន - Paralysis) ទៅលើផ្នែកខាងឆ្វេងនៃ ដងខ្លួន ឬ វាអាចកើតមានឡើង  នៅពេលដែលគ្មានភាព ពិការណាមួយ បានកើតមានឡើងនោះផងដែរ ។

ជាធម្មតា រោគសញ្ញានៃ ឱនភាពនៅក្នុង ការយកចិត្តទុកដាក់ទៅនឹង និង ការយល់ដឹង   អាចបានធូរ ស្រាលប្រសើរឡើងជាបន្ត បន្ទាប់ ។

ការងាររបស់អឌ្ឍគោលនៃខួរក្បាលខាងស្ដាំ គឺ ផ្តោតចំបងទៅលើកត្តា ដែលមិនមែនពាក់ព័ន្ធនឹងការ និយាយស្តី ។ មុខងារសំខាន់បំផុតរបស់ខួរក្បាលខាងស្តាំ គឺ ការយល់ដឹងអំពីលំហរជុំ វិញខ្លួនយើង (space) ។

យើងត្រូវការស្វែងយល់ និង រកមធ្យោបាយ ក្នុងការផ្លាស់ប្តូរឥរិយាបថ របស់យើង ពាក់ព័ន្ធនឹង សកម្មភាពទាំងឡើយ រួមមានការអង្គុយ ឬ ការងើបឈរ ការរៀបចំទុកដាក់របស់របរ ការគូររូបភាព ការអាន ការសរសេរ ។ ល ។

ដោយហេតុថាជម្ងឺដាច់សរសៃឈាមខួរក្បាលមានលក្ខណៈប្រភេទខុសគា្ន ហើយមនុស្សគ្រប់រូបៗ ក៏មិនដូចគ្នានោះ ផលប៉ះពាល់អាចប្រែប្រួល និង សភាពធ្ងន់ធ្ងរ ឬ ធូរស្រាល ។

ចលនា (Movement)

ការប៉ះពាល់ទៅលើចលនា អាស្រ័យលើភាពធ្ងន់ធ្ងរនៃជម្ងឺដាច់សរសៃឈាមខួរក្បាលនេះ អាយុ របស់មនុស្សនោះ ទម្ងន់របស់គេ និង វត្តមាននៃផលវិបាកវេជ្ជសាស្រ្តមាននៅក្នុងខណៈពេលនោះ ។  ខ្វិន  សាច់ដុំចុះ ខ្សោយ  កាត់ បន្ថការយល់ឃើញនៃទីតាំង រាងកាយ  និង ការយល់ដឹងខាង វិញ្ញាណ អាចកើតឡើងហើយទាំងនេះជាលទ្ធផលនៃជម្ងឺដាច់សរសៃឈាមខួរក្បាល ។ជាលទ្ធផល កម្មវិធីស្តារឡើងវិញ ដែលផ្តោតលើខាងវិញ្ញាណ (Sensory) ដូចជាការអប់រំសាច់ដុំឡើង វិញ ។ មានបច្ចេកទេសពាក់ព័ន្ធជាច្រើន ដែលអាចយកមកអនុវត្តក្នុងការអប់រំសាច់ដុំ យោងទៅតាម​​សភាពជាក់ស្តែងនៃជម្ងឺដាច់សរសៃឈាមខួរក្បាល ។ បច្ចេកទេសទាំងនេះ នឹងត្រូវបានបង្រៀន ដោយសមាជិកនៃក្រុមជម្ងឺដាច់សរសៃឈាមខួរក្បាល ពិសេសអ្នកជំនាញខាងចលនា ។

របៀបឈរ អង្គុយ រៀបចំ/ដាក់ និង ការផ្ទេរ (Position & Transfer)

ការដាក់អវយវៈ ដែលមានបញ្ហានៅក្នុងទីតាំងត្រឹមត្រូវ  នឹងជួយសម្រួលដល់អ្នកជម្ងឺឱ្យសុខស្រួល មួយកម្រឹតបន្ថែមទៀត ។  វាជាការប្រសីរបំផុតចំពោះអ្នកជម្ងឺ សម្រាក និង ទទួលទានដំណេក នៅផ្នែកមួយ ឬ ចំហៀងដងខ្លួនមួយ ដែលគ្មានបញ្ហា ឬ ទទួលរងផលប៉ះពាល់ ។

ដៃដែលទទួលរងផលប៉ះពាល់ គួរតែទ្រដោយខ្នើយមួយសមស្រប  ។  ប្រសិនបើ ជើងបានទទួលរង ផលប៉ះពាល់វិញនោះ ចូរប្រើខ្នើយមួយផ្សេងទៀត ដាក់នៅចន្លោះជង្គង់ទាំង ២ វានឹងជួយអាចជួយ សម្រួលដល់ការឈឺចាប់ (Pain) ឬ សម្ពាធ (Pressure) ។ កំរាលគ្របនៅលើគ្រែ គួរតែរក្សា អោយ រលុង ។ មិនត្រូវទាញដៃពិការរបស់មនុស្សម្នាក់ ដើម្បីជួយគេអោយងើបអង្គុយនោះឡើយ ។ នេះអាច បណ្តាលឱ្យស្មា  ផ្លាត់ចេញពីកន្លែង ។ ពូករឹងនិងការយកចិត្តទុកដាក់ដល់កម្ពស់គ្រែ ធ្វើឱ្យ មានភាពងាយស្រួល ក្នុងការឡើងនិងចេញពីគ្រែ ។ វាជាការងាយស្រួល ក្នុងការក្រោកឈរឡើង ពីខ្ពស់ជាជាងកៅអីទាបមួយ ។


ទំនាក់ទំនង (Communication)

ការទំនាក់ទំនង ពាក់ព័ន្ធនឹងផ្នែកជាច្រើននៃខួរក្បាល ។ ជម្ងឺដាច់សរសៃឈាមខួរក្បាល អាច ប៉ះពាល់ដល់ការនិយាយ ការយល់ដឹងអានឬសរសេរ  ។

ជាទូទៅ ការប៉ះពាល់ដល់ការនិយាយ ក្រោលពេលរងគ្រោះដោយជម្ងឺដាច់សរសៃឈាមខួរក្បាល ដូចមានរៀបរាប់ខាងក្រោម :-

Aphasia ជាប្រភេទមួយនៃការប៉ះពាល់ ដែលបណ្តាល អោយអ្នកជម្ងឺ ខ្លះ នៅមានលិទ្ធភាពក្នុង ការនិយាយស្តី បាន ក៏ប៉ុន្តែការនិយាយឬពាក្យពេចន្យដែលនិយាចេញមកនោះ មិនអាច យល់បាន (unintelligible) ឬ អ្នកជម្ងឺបានបាត់បង់លិទ្ធ ភាពក្នុងការនិយាយ សតីទាំងស្រុង ។

Dysarthria អ្នកជម្ងឺនិយាយត្រដឹត ផ្តើមចេញ ពីភាពទន់ខ្សោយ នៃអណ្តាត មាត់ និង ប្រអប់ សំឡេង ។


Dysphasia គឺលក្ខណៈប៉ះពាល់មួយពាក់ព័ន្ធក្នុងការប្រើប្រាស់ភាសា ។ អ្នកជម្ងឺមានការ លំបាកចងចាំឈ្មោះវត្ថុមួយពឹតប្រាកដ  ការស្វែងរកពាក្យ ត្រឹមត្រូវណាមួយ ការបង្ហាញគំនិត ដោយប្រើពាក្យពេចន្យ និយាយបានយ៉ាងស្ទាត់ជំនាញ និយាយពាក្យមួយម្តងហើយម្តងទៀត ការយល់ដឹងពីការណែនាំដ៏សាមញ្ញ  ឬ ទៅតាមខ្សែស្រឡាយនៃការសន្ទនា ឬ កម្មវិធីទូរទស្សន៍ ។


Source: 
Stroke Association of Queensland Inc publication 

No comments:

Post a Comment