Friday, February 28, 2014

ប្រើប្រាស់ថ្នាំ Paracetamol ពេលមានផ្ទៃពោះអាចបណ្តាលឱ្យមាន ADHD: សិក្សា



ADHD គឺ ជាលក្ខណៈសញ្ញាវេជ្ជសាស្រ្ត ដែលបណ្តាលឱ្យកុមារមានការលំបាកក្នុងការ អង្គុយស្ងៀម នៅមួយកន្លែងនិង ប្រមូលផ្តុំអារម្មណ៏របស់គេ ។ ជាញឹកញាប់ ក្មេងទាំង នោះ នឹងចាប់ផ្តើមធ្វើអ្វីៗ មួយ មុនពេលគិត នេះវាជាក្តាប៉ះពាល់ដ៏ធំមួយ លើជីវិត ប្រចាំថ្ងៃរបស់ពួកគេ ។

Paracetamol ជា ថ្នាំដែលបានប្រើជាទូទៅច្រើនបំផុត អំឡុងពេលមានផ្ទៃពោះ ដែលយើងទាំងអស់ គា្នរមែងគិតថា មានសុវត្ថិភាពទាំងស្រុងសម្រាប់ទារកដែលមិនទាន់កើត ក៏ប៉ុន្តែយោងតាមការ សិក្សាបានបង្ហញថា Paracetamol អាចបណ្តាលឱ្យមាន ADHD ។

យោងតាមការវិភាគរបស់អ្នកសិក្សាមួយក្រុមពីសាកលវិទ្យាល័យ California ទៅលើម្តាយ និង កុមារ កើតនៅប្រទេស Denmark ចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០០២ ចំនួនជាង ៦៤០០០ នាក់ បង្ហញថា ម្តាយដែលបានប្រើ paracetamol មានកូនដែលបានបង្ហាញឥរិយាបថដូចអ្នកដែលមាន ADHD ឬ កូនក្មេងដែលកំពុងប្រើប្រាស់ថ្នាំព្យាបាល ADHD ។  

Paracetamol ត្រូវបានគេរកឃើញថា រំខានដល់ប្រព័ន្ធអរម៉ូន (Hormone) ក្នុងថនិកសត្វ (Mammal) ញ្ញាំងឱ្យក្រុមអ្នកស្រាវជ្រាវគិតថា វាអាចប៉ះពាល់ដល់អ័រម៉ូនដែលជួយដល់ការអភិវឌ្ឍន៏ ខួរក្បាល របស់ទារក ។

សាស្រ្តាចារ្យលោក Philip Asherson ជំានញផ្នែក វិកលម៉ូលេគុល ( molecular psychiatrist) ពីមហា វិទ្យាល័យ King's College London បានថ្លែងថា " វាជាការសំខាន់ ដែលអ្នកប្រើប្រាស់ថា្នំ Paracetamol មិនគួររជំួលចិត្តពីការរកឃើញក្នុងការសិក្សានេះ ហើយផ្លាស់ប្តូរគំនឹតរបស់គេអំពី ការប្រើប្រាស់ថ្នាំ  paracetamol  នេះ " ។ 

លោកបានថ្លែងផងដែរថា " វាឆាប់ហួសពេកក្នុងការសម្មត់ថា ថ្នាំ paracetamol  បានដើរតួនាទី នៅធ្វើអោយមាន ADHD " ។

Souce: ninemsn (health & welbeing) Author Kimberly Gillan; Approving editor: Rory Kinsella

No comments:

Post a Comment