Thursday, February 6, 2014

ការមើលថែដើម្បីអោយបានធូរស្រាលពីការឈឹចាប់ (Palliative Care)

តាមការសង្កេត និង បទពិសោធរបស់ខ្ញុំកន្លង ការមើលថែដើម្បីអោយបានធូរស្រាលពីការឈឹចាប់ (Palliative Care) ឬ ការថែទាំ ដំណាក់ការចុងបញ្ចប់នៃជីវិត (End of life care) គឺ ជាផ្នែកមួយដ៏ សំខាន់របស់អ្នក ជំនាញវិជ្ជាជីវៈផ្នែកសុខភាពគ្រប់ៗ រូប (Health professional) ដើម្បីធានាថា មនុស្សគ្រប់គ្នាៗ ទទួលនូវ គុណភាពនៃជីវិត ដែលគេសមនឹងទទួលបាន និង ការថែទាំដែលមាន គុណភាពខ្ពស់ និងល្អប្រពៃ។

នៅប្រទេសអូស្ត្រាលី  ជីវិតនិងគុណភាពនៃជីវិតរបស់អ្នកជម្ងឺម្នាក់ៗ (Life & Quality of Life) ជំនឿរបស់គេ (ទោះជាជំនឿផ្ទាល់ខ្លួនក្តី ឬ សាសនាក្តី - Personal or Religious belief) និង សេចក្តីថ្លៃថ្នូររបស់គេ  (Dignity) គឺ សារៈ សំខាន់បំផុត ហើយនឹងត្រូវបានគោរពដោយគ្មានការរើស អាង ចំពោះពណ៍សម្បុរ ឋានៈ ក្មេង ឬ ចាស់ មានបញ្ហាខាងភាសានោះឡើយ ។

ការពិត អ្វីៗដូចមានពណនាខាងលើ គឺ ជាកាតព្វកិច្ចសីលធម៌វិជ្ជាជីវៈ សម្រាប់បុគ្គលិក (វិជ្ជាជីវៈផ្នែកសុខភាព)ទាំងអស់ ។


តើការមើលថែដើម្បីអោយបានធូរស្រាលពីការឈឹចាប់ជាអ្វី?

ការមើលថែដើម្បីអោយបានធូរស្រាលពីការឈឹចាប់ គឺ ជាការថែទំាងស្រុង  ហើយសកម្ម សំរាប់អ្នក ជម្ងឺដែលមានរោគ តែពុំឆ្លើយតបទៅការព្យាបាល ដែលធ្លាប់មានប្រសិទិ្ធភាព ។ 

ការមើលថែដើម្បីអោយបានធូរស្រាលពីការឈឹចាប់ រួមមាន  

 • ការគ្រប់គ្រងការឈឺចាប់ (Pain Management) 
 • រោគសញ្ញា (Symptoms)
 • សុខភាពផ្លូវចិត្ត (Mental Health)
 • ផ្នែកសង្គមកិច្ច (Welfare)
 • សាសនា (Religion) ។ 

គោលដៅនៃការមើលថែដើម្បីអោយបានធូរស្រាលពីការឈឺចាប់ គឺ ការធ្វើអោយបានសម្រេចនូវ គុណភាពប្រសើរបំផុតសំរាប់ការរស់នៅរបស់អ្នកជម្ងឺ និង គ្រួសាររបស់គេ ។ 


តើនរណាជាសមាជិកនៃក្រុមឯកទេសមើលថែដើម្បីអោយបាន ធូរស្រាលពីការឈឺចាប់?


សមាជិកនៃក្រុមឯកទេសមើលថែដើម្បីអោយបានធូរស្រាលពិការឈឹចាប់ រួមមានៈ-
 • អ្នកជំនាញវេជ្ជសាស្រ្ត (Medical Specialist)
 • គិលានុបដ្ធាក (Nurses)
 • អ្នកបំរើការផ្នែកសង្គមកិច្ច (Social Worker) 
 • គ្រូគង្វាល (Pastoral Care)
 • អ្នកឯកទេសផ្នែកព្យាបាលការនិយាយ (Speech Pathologist)
 • អ្នកវជ្ជាជីវៈសុខភាព (Occupational Therapist) 
 • ការព្យាបាលដោយចលនា (Physiotherapy)
 • ការព្យាបាលដោយតន្ត្រី (Music Therapy)
 • អ្នកស្ម័ចិត្ត (Volunteer)

កិច្ចបំរើ និង ការថែដែលផ្តល់


គិលានុបដ្ឋាកថែទាំ  

 • ការវាយតម្លៃផែនការនៃការថែទាំជាក់ស្តែង (ស្ថានភាពសុខភាពរបស់អ្នកជម្ងឺ អាចមានស្ថេរ ភាព ឬ ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ) 

អ្នកបំរើការផ្នែកសង្គមកិច្ច

 • សហការ សម្របសម្រួល និង ផ្ដល់ដំបូន្មានទាក់ទងនឹងការសម្រេចចិត្ត ការអនុវត្តន៍ជម្រើស  អំពីអ្វី ដែល ជាកត្តាសំខាន់ដល់ពួកគេបំផុត និង តម្រូវការរបស់ពួកគេ ទាក់ទង នឹងការផ្លាស់ ប្តូរនៃការរស់នៅ ។
 • គាំទ្រ ផ្តល់ដំបូន្មានដល់អ្នកជម្ងឺ និង ក្រុមគ្រួសារ ខណៈដែលពួកគេជួបប្រទះនូវអារម្មណ៍ ទាំងឡាយដូចជា ការភ័យខ្លាច ការថប់អារម្មណ៍ ទុក្ខព្រួយ និង ក្តីសង្ឃឹម

ការផ្តល់ប្រឹក្សាឯកទេស អាចរួមបញ្ចូល
 •  ការលៃតម្រូវនៃការផ្លាស់ប្តូររបៀបរស់នៅ (យោងទៅ តាមស្ថានភាពរោគាជាក់ស្តែង)     ការ រក្សានូវទំនាក់ទំនងជាមួយសមាជិកក្រុមគ្រួសារ និង មិត្តភក្តិ ការគ្រប់គ្រងអារម្មណ៍ ខណៈ ជួបប្រទះនឹងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ឯកោភាព ប្រតិកម្មតបទៅនឹងការ បាត់ បង់ ការកំណត់គោលដៅ និង ការរស់នៅល្អប្រពៃ ។
 • ការទទួលបានពត៌មាន និង ធនធានផ្សេងៗ ទៀត 
 • ស្រមុះស្រមួលជាមួយនិងគ្រួសារ ពាក់ព័ន្ធនឹងការគាំទ្រដល់អ្នកជម្ងឺ គ្រប់គ្រងភាពខុសគ្នា នៅក្នុងសេចក្ដីត្រូវការ គំនិត និង អារម្មណ៍
 • ទំនាក់ទំនងនិងការបញ្ជូនទៅកាន់សេវាផ្សេងទៀត ដើម្បីទទួលបាននូវការគាំទ្រ និង ការ ជ្រោមជ្រែង ពីបណ្តាញសហគមន៍ពាក់ព័ន្ធ ដូចជា ក្រសួងសង្គមកិច្ច ។ ល ។

គ្រូគង្វាល
 • បុគ្គលិកថែទាំគ្រូគង្វាលផ្តល់ការគាំទ្រខាងវិញ្ញាណ ការពិគ្រោះយោបល់ពាក់ព័ន្ធនឹងការបង្គាប់ទុកជាមុន (Advance Directive Consultation) ផ្តល់ មតិអំពីសេវាកម្មផ្សេងៗ ទៀត សម្រាប់អ្នកជម្ងឺ និង សមាជិកគ្រួសារ របស់គេ ។

អ្នកវិជ្ជាជីវៈសុខភាព

 • ផ្តល់យោបល់ និង បង្រៀនអំពីការលើកកំពស់សុខុមាលភាព និង គុណភាពនៃជីវិតតាមរយៈ សកម្មភាព ។ 
គោលដៅចម្ម្បងរបស់គេក្នុងការព្យាបាលថែទាំបណ្ដោះអាសន្ន គឺ ដើម្បីឱ្យ ប្រជាជនចូលរួមក្នុង សកម្មភាពនៃជីវិតប្រចាំថ្ងៃដោយ :-
 • ការគ្រប់គ្រង ការអស់កម្លាំង និង ការអភិរក្សថាមពល ដោយធ្វើសកម្មភាពផ្នែកខាងរូបមន្ត   របស់គេកាន់តែងាយស្រួល ។ នេះរួមមានទាំងសកម្មភាព ដូចជា ការដើរ  ងូតទឹក ឡើងចុះ ពីគ្រែ និង កៅអីដោយសុវត្តិភាព
 • រៀបចំការជួលសម្ភារៈបរិក្ខា ឬ ការជួសសម្រួលផ្ទះរបស់អ្នកជម្ងឺ អោយទៅជាបរិស្ថានប្រកប ដោយសុវត្តិភាព និង ចេញចូលយ៉ាងងាយស្រួល
 • ផ្តល់អនុសាសន៏អំពីផលិតផលសមរម្យដើម្បីបំពេញតម្រូវការថែទាំសម្ពាធ (ស្បែកស្តើង ពណ៌ក្រហម ហើយអាចបណ្តាលអាយឈឺចាប់ - Pressure Sore ) បុគ្គល 
 • បង្រៀនអ្នកថែទាំ និង គ្រួសារ វិធីដ៏ល្អបំផុត ដើម្បីជួយអ្នកជម្ងឺអង្គុយ និង ឈរ ឬ ការផ្លាស់ប្តូរ  ឥរិយាបទក្នុងការឈរ ឬ អង្គុយ
 • ផ្តល់យោបល់ដល់អ្នកជម្ងឺអំពីឧបករណ៍ជំនួយធុនតូចមួយចំនួន ដែលអាចស្ទួយឯករាជ្យភាព របស់ពួកគេ នៅក្នុងភារកិច្ចក្នុងផ្ទះ និង ការថែទាំផ្ទាល់ខ្លួន ឧទាហរណ៍ ៖ ឧបករណ៍មួយដើម្បី ជួយឱ្យពួកគេបំពាក់ស្រោមជើង ឬ លាងសំអាតម្រាមជើង របស់ពួក គេ។

អ្នកឯកទេសផ្នែកព្យាបាលការនិយាយ


អ្នកឯកទេសផ្នែកព្យាបាការនិយាយ ផ្តល់សេវកម្មវាយតម្លៃ ការធ្វើរោគវិនិច្ឆ័យ ការស្តារឡើងវិញ និង ការគាំទ្របុគ្គលម្នាក់ៗ ដែលមានជម្ងឺប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេ ក្នុងការ លេប ឬ និយាយ បានដូចធម្មតា ។

នៅពេលដែលអ្នកជម្ងឺមានការពិបាកក្នុងការការលេប ការកែប្រែម្ហូបអាហារ អាចត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការក្អក ការស្លាក់ និង ការបង្កើនភាពងាយស្រួល និង រីករាយក្នុងការ បរិភោគ និង ទទួលទានទឹក ឬ សារធាតុរាវ ។

ការផ្លាស់ប្តូរនៅក្នុងការនិយាយ អាចនាំមកនូវការលំបាកក្នុងការបង្ហាញពីអារម្មណ៍ ឬ ការព្រួយ បារម្ភទាំងឡាយ ញុំាងអោយមានការអាចប៉ះពាល់ដល់សមត្ថភាពជ្រើសរើស និង ការសំរេចចិត្តរបស់គេ ។

ការព្យាបាល អាចជួយធ្វើឱ្យមានភាពល្អប្រសើរឡើងវិញ ក្នុងការនិយាយ ឬ ស្វែងរក មធ្យោបាយ បន្ថែមផ្សេងទៀត ក្នុងការ ទំនាក់ទំនង ដើម្បីលើកកម្ពស់ឯករាជ្យភាព និង ការកែលំអរ គុណភាព នៃជីវិត ។

អ្នកឯកទេសផ្នែកព្យាបាលការនិយាយ អាចជួយផ្នែក:
 • ការលំបាកក្នុងការយល់ដែលពាក់ព័ន្ធនិងការនិយាយស្តី ពាក្យសរសេរ ការលំបាកក្នុងការ ចង ចាំពាក្យ និង រៀបចំប្រយោគនៅក្នុងការសុន្ទារ និង ការសរសេរ (ជម្ងឺ - Aphasia)
 • និយាយត្រដិត (Dysarthria)
 • ការផ្លាស់ប្តូរសំឡេង (សូរសម្លេងខ្សោយ ឬ ការលើកដាក់សម្លេង សូរសម្លេងខ្សឹបៗ (Whispery) សូរសម្លេងដូចខ្យល់ដង្ហើម (breathy) សូរសម្លេងស្អកៗ ។ល។)
 • អសមត្ថភាពក្នុងការទំនាក់ទំនងដោយប្រើការនិយាយ (ការជ្រើសរើសមធ្យោបាយទាក់ទង ផ្សេងៗ ទៀត ដូចជាការប្រើកាយវិការ ការសរសេរ គំនូរ រូបភាព ឬ បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ មួយ ឬ  ក្តារចុចបំពាក់សំឡេង (lightwriter)
 • ការលំបាកគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការបង់វិក័យប័ត្រ ឬ ការណាត់ជួប វេជ្ជ បណ្ឌឹត ឬ សេវាកម្មសុខភាព (ការប្រើប្រាស់អ៊ិនធើណិ ឬ អ៊ីម៉ែល)
 • មានបញ្ហាក្អកជាប្រចាំ ឬ បញ្ហាបំពង់ក
 • ក្អក ឬ ស្លាក់ ក្នុងខណៈបិរភោគអាហារ ឬ ចំណី ឬ ពេលទទួលទាលទឹក
 • អារម្មណ៍នៃការជាប់គាំងអាហារនៅក្នុងបំពង់ក ឬ ក្នុងបំពង់អាហារមួយ
 • ពិបាកលេបថ្នាំពេទ្យេ
 • អារម្មណ៍មិនស្រួលនៅពេលបរិភោគ ឬ ទទួលទាលទឹក 
 • សេចក្តីតម្រូវឱ្យមានបំពង់ជំនួយផ្តល់អាហារ (Gastrostomy Tube - បំពងតភ្ជាប់ត្រង់ទៅ ក្រពះ សំរាប់ផ្គត់ផ្គងអាហារជាសារធតុរាវ)   ពេលណាកាលទទួលទានផ្ទាល់មាត់ បរិមាណ តិចតួចបំផុត
 • ការផ្លាស់ប្តូរក្នុងការគ្រប់គ្រងមាត់ ដោយសារតែទឹកមាត់ខាប់ ឬ រាវខុសពីធម្មតា

*ការថែទាំត្រូវបានផ្តល់តាមរយៈ ការអប់រំ និង ការគាំទ្រសម្រាប់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និង អ្នកជំនាញផ្នែកសុខភាពរបស់គេ


ការថែទាំដោយចលនា

អ្នកជំនាញផ្នែកថែទាំចលនា អាចរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាមុខងាររាងកាយ រៀបចំនូវកម្មវិធីហាត់ប្រាណ (ចលនា និង សកម្មភាពងាយស្រួយជាជំហ៊ានៗ យោងតាមស្ថានភាព សុខភាពរបស់អ្នកជម្ងឺ និង លិទ្ទភាពដែលគេអាចអនុវត្តបាននាពេលបច្ចុប្បន្ន) ដែលអាច ផ្តល់នូវ ឯករាជ្យភាព និង សុខមាលភាព ចំពោះអ្នកជំងឺដែលទទួលការមើលថែដើម្បីអោយបានធូរស្រាល  ពី ការ ឈឺចាប់ ហើយវាមានតួនាទីយ៉ាងសំខាន់ ក្នុងការ ស្តារឡើងវិញបន្ទាប់ពីការវះកាត់ ឬ ជា សះស្បើយពី ជម្ងឺ ។

 • វាយតំលៃដើម្បីកំណត់កម្រិត និង លិទ្ធភាពក្នុងការធ្វើចលនារបស់អ្នកជម្ងឺ
 • បង្ហាញពីរបៀបអនុវត្ត ដើម្បីកាត់បន្ថយការឈឺចាប់ និង ការគាំង ការរក្សាកម្លាំង ការបង្កើន ការចល័ត និង បង្កើនថាមពល
 • ជួយគ្រប់គ្រងនឹងភាពអស់កម្លាំង ការអត់ឱនក្នុងការធ្វើលំហាត់ប្រាណ និង ភាពចុះដុនដាប នៃកម្លាំងសាច់ដុំ ដោយសារជម្ងឺរាលដាលស្ថឹតនៅក្នុងកម្រិតខ្ពស់
 • ចេញវេជ្ជបញ្ជា និង ផ្តល់សម្ភារៈបរិក្ខាជំនួយ ដើម្បីកែលម្អការចល័ត ដូចជាៈ កៅអីកង់ស៊ុម (Wheelchair) និង ឈើច្រត់ (walking Stick)
 • បង្រៀនអ្នកថែទាំ និង គ្រួសារ នូវវិធីដ៏ល្អបំផុត ដើម្បីជួយអ្នកជម្ងឺ ក្នុងការអង្គុយ  និងឈរ ការ ផ្លាស់ប្តូរ  ឥរិយាបទក្នុងការឈរ ឬ  អង្គុយ  ទាំងការប្រើប្រាស់សម្ភារៈជំនួយ លើកស្ទូចអ្នកជម្ងឺ (Hoist) 
 • បង្រៀនការគ្រប់គ្រងបញ្ហាដង្ហើមខ្លី តាមបច្ចេកទេសការត្រួតពិនិត្យដង្ហើម និង សម្ភារៈជំនួយ ការដកង្ហើម
 • ផ្តល់នូវការគ្រប់គ្រងការហើម (Oedema - ភាគច្រើន គឺ ហើមជើងដែលបណ្តាលមកពីការផ្ទុក សារធាតុរាវនៅក្នុងដងខ្លួន) ដោយរួមបញ្ចូលទាំងការប្រើប្រាស់ស្រោមជើងងពិសេស (Ted's Stocking) ការផ្តល់ដំបូន្មាន (Advice) ការធ្វើលំហាត់ប្រាណ (Exercise) និង ម៉ាស្សា (Massage)
 • បង្រៀន បច្ចេកទេសកាត់បន្ថយការឈឺចាប់ ដូចជា ការផ្លាស់ប្តូរ  ឥរិយា បទរាងកាយអាយបានត្រឹមត្រូវ (Position the body appropriately) ការប្រើកញ្ចប់ក្តៅ (heat pack) និង ត្រជាក់ (Cold pack) ។

 អ្នកស្ម័គ្រចិត្ត 


អ្នកស្ម័គ្រចិត្ត ជាផ្នែកមួយដ៏មានតម្លៃនៃបណ្តាញគាំទ្រ ការមើលថែដើម្បីអោយបានធូរស្រាលពីការ ឈឺចាប់ ។

អ្នកស្ម័គ្រចិត្ត ផ្នែកការមើលថែដើម្បីអោយបានធូរស្រាលពីការ បានប្តេជ្ញាចិត្ត ក្នុងការចែករំលែក ពេលវេលារបស់គេ ជាមួយអ្នកជម្ងឺ (ប្រឈមុខនឹងដំណាក់កាល ចុងក្រោយនៃជីវិត) និង ក្រុមគ្រួសារ របស់អ្នកជម្ងឺ ។

តួនាទីរបស់អ្នកស្ម័ចិត្ត គឺ ដើម្បីជួយនិងពង្រឹងសមត្ថភាពរបស់អ្នកជម្ងឺ (ប្រឈមុខនឹងដំណាក់កាល ចុងក្រោយនៃជីវិត) និងអ្នកថែទាំរបស់ខ្លួន ក្រុមគ្រួសារ និង មិត្តភក្តិ ដើម្បីរស់ជីវិតយ៉ាងពេញលេញ និង ជាបរិបូរណ៌ តាមលក្ខណៈទេសៈ ដែលអាចធ្វើបាន ។

ពួកគេបានផ្តល់ជូននូវការគាំទ្រផ្ទាល់ទៅដល់ប្រជាជននៅក្នុងលក្ខណៈដែលមិនមែនជាវិនិច្ឆ័យដោយមានសាសនាឬខាងវិញ្ញាណនោះទេដោយសាររឿងដើម្បីជួយឱ្យពួកគេរស់នៅដូចជាយ៉ាងពេញលេញដូចជាអាចធ្វើបាន ។

អ្នកស្ម័គ្រចិត្តផ្តល់ទំនុកចិត្ត ការថែទាំទាំងស្រុង /ពិស្ដារ (Holistic)  ដោយមានការគាំទ្រផ្លូវចិត្ត និង អារម្មណ៍ ន្ុងនាមខ្លួនជាផ្នែកមួយនៃក្រុមការមើលថែដើម្បីធូរស្រាលពីការឈឺចាប់ ។

ឧទាហរណ៏នៃការគាំទ្ររួមមាន:

 • សម្រាករយៈពេលខ្លី (សំដៅទៅលើការថែអ្នកជម្ងឺជំនួសសមាជិកក្រុមគ្រួសារដើម្បើ ផ្តល់ឱកាសអោយគេទៅសម្រាក់ ឬ បំពេញការងារចាំបាច់ដ៏ទៃទៀត)
 • ការដឹកជញ្ជូនទៅកាន់ការណាត់ជួប ឬ ដំណើរកំសាន្ត (Outings)
 • ជួយការងារនៅក្នុងផ្ទះ (តាមការដែលអាចធវើទៅបាន)
 • ការគាំទ្រផ្លូវចិត្ត (ការស្តាប់)
 • ការព្យាបាលបន្ទាប់បន្សំ 
 • និង ទុក្ខព្រួយ
 • អ្នកស្ម័គ្រចិត្តមិនអាច:  ផ្តល់ឬចាក់ថ្នាំ អនុវត្តភារកិច្ចថែទាំរបស់គិលានុបដ្ធាក និង អនាម័យ  ផ្ទាល់ខ្លួនរបស់អ្នកជម្ងឺ និង / ឬ ចរចាកិច្ចព្រមព្រៀងឯកជនណាមួយ ជាមួយអតិថិជន

ការព្យាបាលដោយតន្ត្រី 


ការព្យាបាលដោយតន្ត្រី គឺ ប្រភេទអន្តរាគមន៍ នៃក្រុមសម្ព័ន្ធមិត្តសុខភាព (Allied Health)  ផ្អែកលើភស្តុតាង ជាមូលដ្ឋាន  ក្នុងគោលបំណងដើម្បីបង្កើនគុណ នៃជីវិតរបស់អ្នកជម្ងឺ អ្នកថែទាំ និង ក្រុមគ្រួសាររបស់ពួកគេ ។ការព្យាបាលដោយតន្ត្រី អាចស្រដៀងទៅនឹង ការផ្ដល់ប្រឹក្សា មានលក្ខណៈខុសប្លែកត្រង់ តន្ត្រី ដែលត្រូវបានប្រើ ប្រដូចនិងជការនិយាយ ។ វាបង្កើតនូវបរិយាកាសមួយប្រកបដោយសុវត្ថិភាព និង មានសន្តិសុខ។


ការព្យាបាលដោយតន្ត្រីអាច 

 • កាត់បន្ថយភាពតានតឹង និង ថប់បារម្ភ
 • លើកកំពស់ការឈប់សំរាក
 • កាត់បន្ថយការផ្តោតអារម្មណ៍ទៅលើការឈឺចាប់
 • កាត់បន្ថយការផ្តោតអារម្មណ៍ទៅលើបញ្ហាពិបាកដកដង្ហើម
 • កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត និង ភាពអស់សង្ឃឹម
 • កាត់បន្ថយអារម្មណ៍នៃភាពឯកោ 
 • ផ្តល់នូវឱកាសច្នៃប្រឌិតដើម្បីបង្ហាញពីគំនិត និង អារម្មណ៍
 • អនុញ្ញាតឱ្យអ្នកជំងឺទទួលយកការទទួលខុសត្រូវ និង ការចូលរួមនៅក្នុង ការព្យាបាល ផ្ទាល់ ខ្លួនរបស់ពួកគេ ។
Source:
No comments:

Post a Comment