Tuesday, February 4, 2014

ការឈឺចាប់ និង ការគ្រប់គ្រង់ការឈឺចាប់ - ភាគ ២ (Pain & Pain Management)

ពុំមានមនុស្សទាំងអស់គា្នមានយោបល់អំពីការគ្រប់គ្រងការឈឺចាប់នោះឡើយ ។

ការឈឺចាប់អាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លុះណាមានការពិគ្រោះយោបល់រវាងលោក អ្នក និង វេជ្ជបណ្ឌឹត និង គិលានុបដ្ធាករបស់លោកអ្នក ។ 

ផែនការគ្រប់គ្រងការឈឺចាប់ ត្រូវបានរៀបចំ និង កែឆ្នៃ ដើម្បីបំពេញតាមសេចក្តីតម្រូវការ របស់ បុគ្គលនិមួយៗ និង ត្រូវបានកែតម្រូវ យោងតាមសេចក្តីត្រូវការជាក់លាក់ ។

នេះជាមធ្យោបាយដ៏ប្រសើរមួយ ដែលលាកអ្នកអាចមានយោបល់អំពីការគ្រប់គ្រងការឈឺចាប់ -តើកម្មវិធី និង ផែនការគ្រប់គ្រងការឈឺចាប់អាចដំណើរការបាន និង មានប្រសិទ្ធភាពកម្រឹតណា ? តើលោកអ្នកត្រូវការថ្នាំសម្រួលការឈឺចាប់ប្រភេទណា ? ចំនួនច្រីន ឬ តិច ?

*ប្រសិនបើលោកអ្នកបារម្ផ និង ភ័យខ្លាចចំពោះការប្រើប្រាស់ថ្នាំសម្រាល ឬ បំបាត់ការឈឺចាប់ខ្លាំង នាពេលនេះ នោះនឹងគ្មានថ្នាំអ្វីខ្លាំងគ្រប់គ្រាន់សម្រាប់ពេលក្រោយនោះ ចូរចងចាំថា "ពុំមានកំណត់ ថ្នាំសម្រួលការឈឺចាប់ដែលផ្តល់ជូនលោកអ្នកឡើយ "

លោកអ្នកអាចប្រើថ្នាំ "ដោយគ្មានកំណត់" ឡើយ ហើយថ្នាំសម្រួលការឈឺចាប់ (Pain Relief) អាច បង្កើន ឬ បន្ថយ អាស្រ័យទៅលើបទពិសោធន៍របស់លោកអ្នក ។

តើការឈឺចាប់ត្រូវបានគ្រប់គ្រងតាមរបៀបណា ?

ថ្នាំពេទ្យ គឺ ជាមូលដ្ធានសំរាប់ការគ្រប់គ្រងការឈឺចាប់ ។ មានថ្នាំពេទ្យសម្រាលការឈឺចាប់ សំខាន់ៗមួយចំនួន ដូចជាថ្នាំសម្រាប់ការសម្រាលការឈឺចាប់កម្រឹតខ្យោយ រួមមានៈ- ថ្នាំអាស្ពីរីន (Aspirin) ផារ៉ាសីតាម៉ុល (Paracetamol) និង ថ្នាំកម្រឹតមធ្យម និងខ្លាំងដូចជា : ថ្នំា ម័រហ្វីន (Morphine) និងអូភៀត (Opiates)

ថ្នាំទប់ទល់និងការលាក (Anti-inflammatory) ថ្នាំប្រឆាំងទប់ទល់ដំណើរការធ្លាក់ចិត្ត (Anti-depression) និងថ្នាំស្តេរ៉ូអ៊ី (Steroid) ក៏អាចមានតួនាទីបង្រ្គប់បន្ថែមសម្រាប់អ្នកជម្ងឺមួយចំនួន និង ជាផ្នែកមួយនៃជំនាញការរបស់ក្រុមមើលថែអោយបានធូរស្រាលពីការឈឺចាប់ (Palliative Care)

តើលោកអ្នកត្រូវការប្រើប្រាស់ថ្នាំពេទ្យឬទេ ?

ការប្រើប្រាស់ថ្នាំពេទ្យ គឺ ជាការព្យាបាលការឈឺចាប់ដ៏សំខាន់មួយ ជាពិសេសំរាប់អ្នកជម្ងឺធ្ងន់ធ្ងរ (ដំណាក់កាលចុងក្រោយនៃជីវិត - end of life) ។

ការវះកាត់ (Medical surgical procedures) ការប្រីប្រាស់កម្មវិទ្យុសកម្ម (Radioactive) និង "ការខ្ទប់សរសៃ ប្រសាទ" (ដូចជាការប្រើថ្នាំស្ពឹក) ត្រូវបានប្រើប្រាស់ក្នុងការគ្រប់គ្រងការឈឺចាប់មួយចំនួន ។

ពេលណាលោកអ្នកត្រូវបានផ្តល់ថ្នាំពេទ្យសម្រាលការឈឺចាប់ សូមលោកអ្នកប្រើប្រាស់ថ្នាំទាំង នោះ អោយបានទៀងទាត់តាមពេលវេលាកំណត់ដូចបានណែនាំរបស់វេជ្ជបណ្ឌឹត ។

សូមកុំរង់ចាំដល់ពេលឈឺ អោយសោះ ។

គំរោងពេលប្រើប្រាស់ថ្នាំត្រូវបានរៀបចំ ដើម្បីការពារកុំអោយការឈឺចាប់កើតមានឡើង គឺ ពុំមែន សម្រាប់ព្យាបាលចាប់ក្រោយពីពេលការឈឺចាប់កើតឡើងនោះទេ ។ 

* ព្រោះថាការឈឺចាប់នេះទំនងជាកើតឡើងចំពោះលោកអ្នកជាបន្តបន្ទាប់ ។

វិធានការដ៏ទៃទៀតអាចជួយសម្រួលដល់ការឈឺចាប់ មានរួមទាំង ៖

  • កញ្ជប់កំដៅ (Heat pack) កញ្ជប់ត្រជាក់ (Cold pack) 
  • ហាត់ប្រាណអោយបានសមរម្យ ឬ ជួយទ្រទ្រង់ផ្នែករាងកាយដែលឈឺចាប់
  • វិធីសាស្រ្តព្យាបាលទាំងឡាយដូចជា ការព្យាបាលដោយការគក់ច្របាច់សរសៃ (massage) ការ បន្ទូរអារម្មណ៏អោយធូរ (relaxation) ស្រាលការស្មឹងស្មាធ (Meditation) ការសណ្តុំតន្រ្តី (Music Therapy) វិធីសាស្រ្តប្រោប្រាស់់ប្រេងក្រអូបធម្មជាតិ (Oil therapy) ការចាក់ម្ជុលវិទ្យាសាស្រ្ត (Acupuncture)
  • សកម្មភាពណាមួយដែលបង្វែរ និង ទប់ស្កាត់ការយកចិត្តទុកដាក់របស់លោកអ្នក នឹងការ កាត់បន្ថយការទទួលអារម្មណ៏អំពីការឈឺចាប់ ។
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ខ្លាំង (Opiates)

ជួនកាលអ្នកខ្លះគិតថា (Opiates) ធ្វើអោយញៀន ពីព្រោះផលិតមកពីប្រភពតែមួយដូចគ្នានឹង ហេរ៉ូអឺន (Heroine - អាភៀន) ដែរ ។ ហេរ៉ួហីន អាចចាក់បញ្ចូលទៅក្នុងសរសៃឈាម ធ្វើអោយ ការរីករាយយ៉ាងតក់ ក្រហល់ ដែលហៅថា "អារម្មណ៏អន្ទះអន្ទែងសប្បាយស្រើបស្រាល" (Euphoria) ដែលអាចទាក់ទាញទឹកចិត្តបានយ៉ាងខ្លាំង ។  

* អ្នកដែលប្រើប្រាស់ប្រភេទថ្នាំនេះ ដែលពុំមានហេតុផល ដើម្បីព្យាបាលរោគនោះ អាច ក្លាយ ទៅជាញៀន (Addict) ហើយនឹងត្រូវបង្កើនបរិមាណថ្នាំញៀន ដើម្បីធ្វើអាយនៅមានអារម្មណ៏ អន្ទះ អន្ទែង សប្បាយស្រើបស្រាលតទៅទៀត ឬ ដើម្បីជៀសវាងកុំអោយមានរោគសញ្ញា ដោយសារ ដកខ្លួនចេញឈប់់ប្រព្រឹត្ត ។

ថ្នាំ Opiates ដែលមានសំបុត្រពេទ្យនោះត្រូវបានគេប្រើប្រាស់តាមរបៀបខុសគ្នា ។ បរិមាណថ្នាំប្រើ ប្រាស់ត្រូវបានកម្រឹត យោងទៅតាកសេចក្តីតម្រូវការជាក់ស្តែង (ស្ថានភាពសុខភាព និង សភាពធ្ងន់ ធ្ងរនៃការឈឺចាប់របស់អ្នកជម្ងឺ) ។ វាំពុំបណ្តាល ឬ ធ្វើអោយមានអារម្មណីអន្ទះអន្ទែងឡើយ ។

* ថ្នាំនោះត្រូវបានបឺតស្រូបដោយការឈឺចាប់ ដើម្បីធ្វើអោយអារម្មណ៏អន្ទះអន្ទែងសប្បាយស្រើប ស្រាលមានតឹចតួចបំផុត ឬ ពុំសម្គាល់ឃើញឡើយ ។ 

ថ្នាំសម្រាលការឈឺចាប់នេះមានច្រើនប្រភេទ ហើយត្រូវបានផ្តល់អោយតាមវិធីងាយស្រួលបំផុត ។តាមធម្មតា គឺ តាមមាត់ (ជាប្រភេទថ្នាំទឹក - Liquid ថ្នាំគ្រាប់ - Tablet ឬ ថ្នាំគ្រាប់ស្រាបសំបកស្តើង - Capsule) ការចាក់ថ្នាំ (ទៅក្នុងស្បែក - Subcutaneous សាច់ដុំ - Intramuscular ឬ សរសៃឈាម - Intravenous)  ឬ បិទលើស្បែក (ជាបន្ទះបំណះ - Patch ដូចគ្នានឹងបំណះជាតិនីកូទីន - Nicotine) ។

អ្នកជម្ងឺមួយចំនួននឹងនៅប្រើកម្រឹតថ្នាំដដែល ទោះបីជម្ងឺរបស់គេកំពុងរីកដុះរាលដាលក្តី ។ អ្នកជម្ងឺ ខ្លះ បានត្រូវបង្កើនកម្រឹតការប្រើប្រាស់ថ្នំាសម្រាលការឈឺចាប់ ។

* ការបង្កើនការប្រើប្រាស់ថ្នាំសម្រាលការឈឺចាប់ នេះមិនមែនជាសក្ខីភាពនៃការញៀនថ្នាំឡើយ ។

កម្រឹតថ្នាំដែលត្រឹមត្រូវ គឺ ជាកម្រឹតថ្នាំមួយដែលបឈ្ឈប់ ឬ ជួយសម្រាលដល់ ការឈឺចាប់របស់ អ្នកជម្ងឺ។ មនុស្សម្នាក់មានលក្ខណៈផ្សងៗគា្ន ការឈឺចាប់ក៏ខុសៗ គា្នដែរ ហើយពុំមានកម្រឹតថ្នាំ ណាមួយ ដែលអាចត្រូវសំរាប់មនុស្សគ្រប់រូបឡើយ ។

ផលប៉ះពាល់បន្ទាប់បន្សំរនៃថ្នាំ Opiates

ម័រហ្វីន (Morphine) និងប្រភេទថ្នាំដូចគ្នានេះអាចបង្កើតរោគទល់លាមក  (Constipa-tion) ដែលអាចគ្រប់គ្រងបាន ដោយប្រើថ្នាំបញ្ជុំ ។

មនុស្សមួយចំនួន ជួបប្រទះ នឹងការក្អួត ចង្អោរ (Vomiting) ការងងុយដេក (sleepiness) ឬ ការភ័នច្រឡំ (confusion) ការស្រមៃឃើញផ្តេសផ្តាស (Hallucination) នៅពេលគេប្រើថ្នាំនេះជាលើកដំបូង ហើយ វាអាចកើតឡើងរហូតដល់ ៥ ថ្ងៃ ។

រោគសញ្ញាដូចមានពណ៌នាខាងលើនេះ ជាធម្មតាអាចជាបាត់ទៅវិញ នៅពេលរាងកាយអ្នកនោះ ចាប់បានសំទៅនឹងថ្នាំពេទ្យ ។ ប្រសឹនបើលោកអ្នក បារម្ភពីរោគសញ្ញាទាំងនោះ ចូរពិភាក្សាជាមួយ វេជ្ជបណ្ឌឹត និង គិលានុបដ្ធាក ដែលជួយមើលថែទាំលោកអ្នក ។

មនុស្សមួយចំនួនតូច ជួបប្រទះផលប៉ះពាល់ជាបន្តបន្ទាប់ដែលពុំអាចទ្រាំទ្របាន ។ ក្នុងករណីនេះ ថ្នាំដ៏ទៃទៀត ត្រូវបានយកមកប្រើ ឬកម្រឹតថ្នាំ ទាបចំនួន ២ ឬ ច្រើនជាងនេះ ត្រូវបានយកមកប្រើរួម ផ្សំគា្ន ដើម្បីសម្រាលការឈឺចាប់ ដោយពុំមានការប៉ះពាល់បន្ទាប់បន្សំនោះឡើយ ។

ផលប៉ះពាល់បន្ទាប់បន្សំនៃថ្នាំ្ម័រហ្វីន (Morphine)

ការប្រើប្រាស់ថ្នាំម័រហ្វីន (Morphineហួសកម្រឹត ចំពោះមនុស្សខ្លះ ដែលមិនធ្លាប់ប្រើវា អាចរារាំងដល់ ការដកដង្ហើម ។ ប៉ុន្តែក្នុងករណីភាគច្រើន ប្រសិនបើមានសំបុត្របញ្ចាចេញដោយ វេជ្ជបណ្ឌឹត អោយប្រើដោយត្រឹមត្រូវ ផលប៉ះពាល់នេះពុំកើតមានឡើង ។

Source: 
Palliative Care Australia

No comments:

Post a Comment