Monday, February 3, 2014

ការឈឺចាប់ និង ការគ្រប់គ្រងការឈឺចាប់ (Pain & Pain Management)

តើការឈឺចាប់ជាអ្វី?


ការឈឺចាប់ គឺ ការមានអារម្មណ៍មិនគួរអោយចូលចិត្ត  ទុក្ខវេទនា  ឬ  ទុកកង្វល់អំពីរាងកាយ ឬ ខាង ផ្លូវចិត្ត ។
ជាទូទៅ គេអាចសងេ្កតឃើញថា អ្នករងទុក្ខដោយសារ ការឈឺ ចាប់ពុំសូវសា្វហាប់ (less active) ពុំចង់ធ្វើសកម្មភាពប្រចាំថ្ងៃណា មួយ (any Activities of daily living) អស់កម្លាំងជាងធម្មតា (weak) ជា ពិសេស គឺ តឹងតែង ក្នុងចិត្ត ។ ជាញឹកញាប់ ការឈឺចាប់កើតឡើង ក្នុងខណៈ ជាជាពិសេសមានជម្ងឺមហា រីក (Cancer) និងជម្ងឺដុះ ដាល ដ៏ទៃទៀត ហើយវាអាចប៉ះពាល់ដល់ការរស់នៅគ្រប់សណ្ធានរបស់លោកអ្នកទាំងផ្នែកចិត្តសាស្រ្ត (mental) សតិអារម្មណ៏ (Feeling) និង ផ្នែកព្រលឹងវិញ្ញាណ (spiritual)  ។

មូលហេតុដែលយើងភ័យខ្លាចចំពោះ " ការឈឺចាប់ "

ពុំមែនមនុស្សគ្រប់ៗ រូប ជួបប្រទះការឈឺចាប់នោះឡើយ ទោះបីអ្នកដែលមានជម្ងឺរ៉ុំារ៉ៃ និង ធ្ងន់ធ្ងរ នោះក្តី ។ ទោះជាយ៉ាងនេះក្តី អ្នកជម្ងឺដែលមានជម្ងឺរ៉ុំារ៉ៃ និង ធ្ងន់ធ្ងរ (ឈានចូលដល់ដំណាក់កាលចុង ក្រោយនៃជីវិត) ភ័យខ្លាចការឈឺចាប់ ព្រោះគេតែងតែគិត និង បារម្ភថាការឈឺចាប់ គឺ មិនអាចគ្រប់ គ្រងបាន ។ ការភ័យខ្លាចនេះបានធ្វើការឈឺចាប់រឹតកាន់តែធ្ងន់ឡើង ។ វាជាបញ្ហាសំខាន់បំផុត ដែលអ្នកជម្ងឺ ត្រូវនិយាយអោយគេបានដឹងអំពីការឈឺចាប់ និង ការភ័យខ្លាចរបស់លោកអ្នក  ។


*សុំកុំលាក់លៀម ត្រូវសួរសំណួរ ពិភាក្សាជាមួយវេជ្ជបណ្ឌឹត ដើម្បីអោយគេបានដឹង និង ផ្តល់ជូន លោកអ្នកនូវពត៌មានជាក់លាក់ ស្តីអំពីការគ្រប់គ្រងការឈឺចាប់ ។


តើការឈឺចាប់អាចបានធូរស្រាយវិញ ឬ អាចគ្រប់គ្រងជានិច្ចឬទេ?

ភាគច្រើននៃការឈឺចាប់ អាចបានធូរស្រាលវិញ ឬ អាចគ្រប់គ្រងបាន ។


ជាតម្រូវការមួយក្នុងការគ្រប់គ្រង់អាយមានប្រសិទិ្ធភាពគឺអាស្រ័យ ទៅលើការវាយតម្លៃ (Assessment) លើទ្រង់ទ្រាយនៃការឈឺចាប់ នីមួយៗ និង ការត្រួតពិនិត្យ ឡើង វិញ (Review) ជាប្រចាំ ហើយ សំខាន់បំផុត ក្នុងការរៀបចំផែនការ (Plan) ឬ វិធានការណ៏នៃការ គ្រប់ គ្រងការឈឺចាប់អោយមានប្រសិទ្ធភាព ។

(រូបភាពខាងឆ្វេង - អាចគូរចំណាំបង្ហាញពីទីតាំង នៃការ ឈឺចាប់នីមួយ ៗ )

តារាងតាមដានការឈឺចាប់មាន ២ ប្រភេទ ។


Verbal Pain Flow Chart
តារាងនេះប្រើប្រាស់ចំពោះតែអ្នកជម្ងឺដែលអាចឬមានលិទ្ធភាពឆ្លើយតបនឹងសំណួរ
Non-verbal Pain Flow Chart
តារាងនេះសំរាប់ប្រើប្រាស់ក្នុងខណៈអ្នកជម្ងឺបាត់បងលិទ្ធភាពឬមិនអាចឆ្លើយតបនឹងសំណួរ

*កិច្ចការទាំងអស់នេះ គឺ ជាជំនាញរបស់វេជ្ជបណ្ឌឹត និង គិលានុបដ្ធាកមើលថែធ្វើអោយធូរស្រាល ពីការឈឺចាប់ ។

តើលោកអ្នកអាចជួយគ្រប់គ្រងការឈឺចាប់របស់លោកអ្នកតាម របៀបណា?

ការគ្រប់គ្រងការឈឺចាប់បានល្អប្រសើរ តម្រូវប្រាស្រ័យទំនាក់ទំនងល្អ ក្នុងចំណោមអ្នកជម្ងឺ អ្នក មើលថែ បុគ្គលិកផ្នែកពេទ្យ និង ផ្នែកមើលថែ ។ 

កក្តាសំខាន់បំផុត គឺ ត្រូវបើកចំហរ និង ចែករំលែកពត៌មាន ដើម្បីអោយក្រុមអ្នកថែ របស់អ្នក បានដឹងប្រាកដ តើមានអ្វីកើតឡើងជាមួយនឹងការឈឺចាប់របស់អ្នក ។ ជួនកាល អ្នកខ្លះបាន រាយការណ៏តឹចតួចជាងដែលគេបានជួបប្រទះដោយសារមូលហេតុមួយចំនួនដូចជា:-

គេអោយតម្លៃចំពោះការតស៊ូអត់ធ្មត់ (គេពុំចងបង្ហាញ ឬ លេច ចេញភាពទន់ខ្សោយរបស់គេ)

បុគ្គលម្នាក់ៗ បកស្រាយការឈឺចាប់របស់គេ ទៅតាមបទពិសោធន៏ក្នុងការរស់នៅជាក់លាក់ សិល ធម៌ និង ជំន្យើរបស់គេ ។

*ប្រសិនបើអ្នកអោយតម្លៃចំពោះភាពអត់ធ្មត់ ដោយបុព្វហេតុសាសនា ឬ វប្បធម៌ នោះលោកអ្នក អាចពិភាក្សា ជាមួយអ្នកដឹកនាំសាសនា ឬ អ្នកថែគ្រូគង្វាល ។ ពុំមានសាសនាធំៗ ណាមួយ ជំរុញ អោយសាវ័ក របស់ខ្លួន បដិសេធ ការប្រើប្រាស់ថា្នបំបាត់ការឈឺចាប់ (Analgesic) នៅពេលដែល អ្នកជម្ងឺឈានចូល ដល់ដំណាក់កាល ចុង ក្រោយនៃ ជីវិតរស់នៅរបស់គេ ។

ប្រសិនបើលោកអ្នកគិតថា វាជាការទន់ខ្សោយដែលន្ទន់ខ្លួនតាមការឈឺចាប់ នោះលោកអ្នកគួរ ឬ អាចពិចារណា តើថ្នាំឈឺចាប់អាចនឹងផ្តល់អត្ថប្រយោជន៏ដល់លោកអ្នក ឬ ផ្តល់កម្លាំង ដើម្បី ធ្វើអ្វីសំខាន់ៗ ចំពោះលាកអ្នកដែរ ឬ អត់។

ទោះបីស្ថានភាពលាកអ្នកមិនល្អក្តីការពិភាក្សាគ្នាអំពីការភ័យខ្លាច អាចកាត់បន្ថយការព្រួយបារម្ភ របស់លោកអ្នកបាន ។ 



No comments:

Post a Comment