Sunday, February 16, 2014

តើជម្ងឺធ្លាក់ទឹកចិត្តជាអ្វី?

ខណៈដែលមូលហេតុពិតប្រាកដនៃជម្ងឺធ្លាក់ទឹកចិត្តមិនត្រូវបានគេស្គាល់ថា វាបណ្តាលមកពីមូល ហេតុណាមួយនោះ ប៉ុន្តែបញ្ហាមួយចំនួន ដែលអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៏ របស់ជម្ងឺនេះ។ ជាទូទៅជម្ងឺធ្លាក់ទឹកចិត្ត មិនមែនកើតឡើងពីព្រឹត្តិការណ៍តែមួយទេ ប៉ុន្តែវាបណ្តាល មកពីការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ថ្មីៗ មួយចំនួន និងបញ្ហាដែលបានកើតមានឡើងជាយូរមក ហើយ ឬ កត្តាផ្ទាល់ខ្លួនផ្សេងៗ ទៀត (Beyond Blue)

តើជម្ងឺធ្លាក់ទឹកចិត្តជាអ្វី?

ពាក្យ Depression ត្រូវបានគេប្រីប្រាស់ជាទូទៅ ក្នុងការព៌ណនា អំពីភាពព្រួយចិត្ត ដែល យើង ទាំងអស់គ្នា ពិសោធ ក្នុងពេលណាមួយ នៅក្នុង ជីវិតរបស់យើង ហើយវាក៏ជាពាក្យមួយ បានប្រើ ប្រាស់ក្នុងការ ព៌ណនា អំពីជម្ងឺធ្លាក់ទឹកចិត្តមួយ ចំនួន ដែលអាចសម្គាល់តាមភិនភាគបាន ។
ជាការសំខាន់ ដែលយើងត្រូវយល់អំពីភាពខុស គ្នារវាងភាពមិនសប្បាយចិត្ត និង ភាពព្រួយចិត្ត ក្នុងជីវិតប្រចាំថ្ងៃ  ហើយនិងអាការៈរោគ នៃជម្ងឺ ធ្លាក់ទឹកចិត្ត ។

នៅក្នុងស្ថានភាពតានតឹងដូចជា បាត់បង់អ្នកជាទីស្រឡាញ់ ឬ គ្រួសារបែកបាក់ ឬ ការខកចិត្ត យ៉ាងខ្លាំង ឬ មិនបានសម្រចក្នុងការបំពេញការងារអ្វីមួយ ជាទូទៅ មនុស្សភាគច្រើនតែងតែមាន អារម្មណ៏មិនសប្យាយ ឬ ព្រួយចិត្ត ។ នេះជាព្រឹត្តកម្មផ្លូវចិត្តសមស្របមួយពាក់ព័ន្ធទៅនឹងស្ថានភាព ដែលបានកើតមានឡើង ហើយជាធម្មតា ព្រឹត្តកម្មផ្លូវចិត្តមានរយៈពេលកំណត់ ។ ព្រឹត្តកម្មផ្លូវចិត្ត ទាំងនេះ មិនត្រូវបានចាត់ទុកជាជម្ងឺធ្លាក់ទឹកចិត្តនោះឡើយ តែវាជាចំណែកមួយនៃជីវិតប្រចាំថ្ងៃ ។

យោងតាមការស្រាវជ្រាវបានចង្អុលបង្ហាញថា បន្តភាពនៃការលំបាក ឬ ការបូករួមបញ្ចូលគ្នានៃ ព្រឹត្តិការណ៍ថ្មីៗ មួយចំនួន ដែលអាចជា"គន្លឹះ" (Triggers) បង្កឱ្យកើតមានជម្ងឺធ្លាក់ទឹកចិត្ត ជា ពិសេសចំពោះបុគ្គលទាំងឡាយដែលស្ថឹតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែបទពិសោធន៍ អាក្រក់អតីតកាល ឬ ជាកត្តាផ្ទាល់ខ្លួនរបស់គេទាំពួង ។

ជម្ងឺធ្លាក់ទឹកចិត្តមានភាពធ្ងន់ធ្ងរជាអនេក ហើយជាភាពទុក្ខព្រួយដែលមានគ្រោះថ្នាក់ដ៏ពិតប្រាកដ មួយ ដល់ជីវិត និង សុខមាលភាពរបស់មនុស្ស ។

សញ្ញានិងរោគសញ្ញា (Signs and Symptoms)

មនុស្សគ្រប់រូប ប្រហែលជាបានឆ្លងកាត់ ឬ អាចឆ្លងកាត់បទពិសោធន៍មួយចំនួននៃរោគសញ្ញាម្តង ម្កាល (ដូចមានព៌ណនាខាងក្រោម) នោះមិនមានន័យថាគេទាំងពួង គឺ ទទួលអារម្មណ៏ធ្លាក់ទឹកចិត្ត ហើយចំពោះអ្នកដែលមានជម្ងឺធ្លាក់ទឹកនោះក្តី មិនបានជួបប្រទះនឹងរោគសញ្ញាទាំងអស់នោះឡើយ 

ពាក់ព័ន្ធនឹងឥរិយាបថ (Behaviours)
  • មិនចេញទៅក្រៅផ្ទះទៀតទេ - ការដកខ្លួនរបស់គេ (Self-isolation) ពីសកម្មភាពសង្គម និង ពិភពខាងក្រៅ ពីក្រុមគ្រួសារ និង មិត្តភក្តិជិតស្និទ្ធ
  • សំអាងលើគ្រឿងស្រវឹង និង ថ្នាំសណ្តំ
  • បាត់បង់ចំណាប់អារម្មណនៅក្នុងការងារ
  • បាត់បង់នូវចំណង់ចិត្តធ្វើសកម្មភាពនានា ដែលធ្លាប់បានធ្វើអោយសប្បាយពីមុន
  • បញ្ហាក្នុងការផ្តោត ឬ ប្រមូលផ្តុំអារម្មណ៍

ពាក់ព័ន្ធនឹងអារម្មណ៍ (Feelings)
  • ហួសហេតុពេក
  • បន្ទោសខ្លួន
  • ឆាប់ខឹងឆេវឆាវ
  • ខកចិត្ត
  • ខ្វះទំនុកចិត្ត
  • មិនសប្បាយចិត្ត
  • ខ្វះការសម្រេចចិត្ត
  • ទុក្ខវេទនា
  • ទុក្ខព្រួយ

ពាក់ព័ន្ធនឹងគំនិត (Thoughts)
  • ខ្ញុំពិតជាអ្នកបរាជ័យមួយរូប
  • វាជាកំហុសរបស់ខ្ញុំ
  • គ្មានរឿងល្អអ្វីមួយដែលធ្លាប់មានកើតឡើងចំពោះខ្ញុំ
  • ខ្ញុំពិតជាមនុស្សដែលគ្មានតម្លៃទេ
  • គា្មនប្រយោជន៏ណាមួយគួរបន្តជីវិតរស់នៅនេះ
  • មនុស្សដែលនៅជុំវិញខ្លួនខ្ញុំ នឹងរីករាយប្រសិនបើគ្មានរូបខ្ញុំ

ពាក់ព័ន្ធនឹងរាងកាយ (physical)

  • អស់កម្លាំងគ្រប់ពេលវេលា
  • ឈឺមិនឈប់ឈរ
  • ឈឺក្បាល និង ឈឺសាច់ដុំ
  • លំបាកក្នុងការទទួលទានដំណេក ឬ គេងជ្រុលលើសលប់ជាងធម្មតា
  • ការបាត់បង់ ឬ ការផ្លាស់ប្តូរចំណង់ក្នុងការបរិភោគអាហារ
  • ស្រកទម្ងន់ឬកើនទម្ងន់ហួសហេតុ



Source

Beyond Blue  (Depression & Anxiety): What causes depression- Signs & Symptoms

Mental Health in Multicultural Australia : What is s depressive disorders :

No comments:

Post a Comment