Friday, February 14, 2014

បម្រើការងារនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ - ភាគ២


ទស្សនៈរបស់ខ្ញុំ

"Nurse is a back's breaking job and the brain may work over time most of the time but it is worthwhile - knowing you can make the differences to many others who cannot help themselves"

អត្ថបទនេះ ស្តីអំពីបទពិសោធន៍ ដែលខ្ញុំបានធ្លាប់ឆ្លងកាត់ បានជួបប្រទះ និង បានទទួល (ការងារ) ជាបុគ្គលិកម្នាក់បម្រើការ ងារ នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ (Aged care facility) និង មណ្ឌល ថែទាំអ្នកជម្ងឺធ្ងន់ធ្ងរ (Acute setting)

មណ្ឌលថែទាំអ្នកជម្ងឺធ្ងន់ធ្ងរ  (Acute setting) គឺ សំដៅទៅលើអ្នកជម្ងឺមួយចំនួនធំ ដែលបានទទួលការ ព្យាបាលនៅមន្ទី ពេទ្យ ប៉ុន្តែមិនទាន់ជាសះស្បើយយ៉ាងពេញលេញពីជម្ងឺឡើយ ឬ តម្រូវការកម្មវិធីស្តារផ្នែកចលនាឡើងវិញ ។

អាស្រ័យលើទំហំ (បរិវេណទីតាំង) នៃមណ្ឌលនិមួយៗ សេវាកម្ម ដែលអាចផ្តល់ជូនសម្រាប់សេចក្តី តម្រូវការរបស់អ្នកដែលមានបំណងចូលមកស្នាក់នៅ អាចខុសប្លែកពីគា្ន ។ជាទូទៅ មណ្ឌលថែទាំ មនុស្សចាស់ផ្តល់សេវាកម្ម ២៤ ម៉ោង លើ ២៤ ម៉ោង ៧ថ្ងៃក្នុងមួយអាទឹត្យ ។ 

ភាគច្រើនៃមណ្ឌលថែទាំ សាងសង់អគាររបស់គេ យោងទៅតាមសេក្តីតម្រូវការរបស់គេ ហើយ អគារទាំងនោះ ត្រូវបានបែងចែកទៅជា ៣ ផ្នែក ដូចមានរៀបរាប់ខាងក្រោមៈ-
  • Hostel - ជាកន្លែងការស្នាក់នៅសេវនៈមួយ ដែលមានគ្រែតុទូកៅអី និង បន្ទប់ទឹករួមមួយ (ប្រើ ប្រាស់ជាមួយអ្នករស់នៅបន្ទប់ជាប់គ្នា) និង បន្ទប់ទទួលទានអាហារសហគមន៍  ជាធម្មតា មានបន្ទប់ឯកជនមួយចំនួនផងដែរ ស្ថឹតនៅផ្នែកមួយក្នុងបរិវេណនៃអគារនោះ ។ ២​​/៣ នៃអ្នក ស្នាក់នៅទីកកន្លែងនេះ អាចបំពេញការងារធម្មតាប្រចាំថ្ងៃរបស់គេ (Activities of daily living) និង ការគាំររបស់ជំនួយការគិលានុបដ្ធាកម្តងម្កាល ពេលឈឺឬមានបញ្ហា ផ្នែកចលនាណាមួយ បានកើតឡើង (ការថែទាំកម្រឹតទាប) ។ ១/៣ ទៀត ត្រូវការគាំទ្ររបស់ជំនួយការគិលានុ បដ្ធាកទាំងស្រុង (full physical assistance) ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់គេ (ការថែទាំ កម្រឹតមធ្យម) ហើយ មួយចំនួនតូចទៀត ត្រូវការការថែទាំកម្រឹតខ្ពស់ ដោយសារស្ថានភាព សុខភាពដុនដាប ដូចជាការថែទាំដើម្បីធ្វើអាយធូរស្រាលពីការឈឺចាប់ (Palliative care) ឬ តាមសំណូមពររបស់ក្រុមគ្រួសាររសប់គេ ។ 

  • ផ្ទះថែទាំកម្រិតខ្ពស់ - High level care homes (ពីមុនត្រូវបានគេស្គាល់ថាជាផ្ទះថែទាំ - Nursing homes) ។ អ្នកស្នាក់នៅក្នុងអគារ ឬ ផ្ទះនេះ មិនមានលទ្ធភាពក្នុងការថែទាំខ្លួនគេ បាននោះឡើយ ។ គេទាំងអស់គ្នារំពឹងទាំងស្រុងទៅលើជំនួយការគិលានុបដ្ធាក ទាំងផ្នែក សំអាតអានាម័យផ្ទាល់ខ្លួន ការបរិភោគ ការបន្ទរបង់ ការសម្រាក ការធ្វើចលនា ។ ល ។
  • អគារថែទាំពិសេស (Special Care Unit) ដែលទូទៅបានហៅថា អគារសន្តិសុខ (Secured unit) ជាអគារមួយធម្មតា ប្រកបដោយសោភ័ណ្ឌភាពមានដីធំទូលាយ សួនច្បារ កន្លែងអង្គុយ លេង ឡោព័ទ្ធដោយរបងសុវត្ថិភាព ហើយច្រកទ្វាចេញចូលត្រូវបញ្ចូល លេខកូដ ។ អ្នកស្នាក់ នៅក្នុងអគារនេះ ភាគច្រីនជាអ្នកមានជម្ងឺវង្វែង 

នេះជាអត្ថបទកាសែតមួយចុះផ្សាយនា ថ្ងៃទី ០៦ មករា ឆ្នាំ ២០១៤ ដោយ Herald Sun's News មានចំណងជើងថា "Nurses deserve more than respect. They must be kept safe"


 


No comments:

Post a Comment