Tuesday, February 11, 2014

ផលប៉ះពាល់នៃជម្ងឺដាច់សរសៃឈាមលើរាងកាយ ភាគ ២

ផលប៉ះពាល់ផ្លូវចិត្ត (Psychological Effects)
(http://www.stroke.org.uk)

ការចងចាំនិងការគិត (Memory & Thinking)

ជម្ងឺដាច់សរសៃឈាមខួរក្បាល មិនបានប៉ះពាល់ដល់គ្រប់ទិដ្ឋភាទាំងអស់នៃខួរក្បាល ឬ ការចងចាំ និង ការគិតដូចគ្នាដែរ  ។ បញ្ហា ការចងចាំ និង ការគិតអាចប្រែប្រួល អាស្រ័យលើ ផ្នែកណាមួយនៃ ខួរក្បា ដែលត្រូវបានប៉ះពាល់ និង ភាពធ្ងន់ធ្ងនៃការខូចខាត ឬ រយះពេលនៃជម្ងឺនេះ បានកើត មានឡើង ។

អ្នករងគ្រោះភាគច្រើន មានបញ្ហា


  • ចងចាំរឿងអ្វីមួយដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ 
  • ព្រឹត្តិការណ៍ណាមួយ 
  • ឈ្មោះរបស់មនុស្សម្នាក់ឬ សូម្បីតែមុខមាត់របស់បុគ្គលនោះ គឺ មិនអាចចងចាំ បានល្អដូចគ្រា ពីមុននោះឡើយ ។ 
  • មិនអាចអនុវត្តតាមការណែនាំសាមញ្ញមួយ ឬ រកដំណោះស្រាយ  វិធី និង មធ្យោបាយណា មួយ ។
  • អ្នកទៀតខ្លះ ប្រហែលជាអាចរកឃើញនូវដោះស្រាយបញ្ហាសាមញ្ញ  តាមរយៈការអនុវត្តន៏ ភារកិច្ច និង រៀបចំខ្លួនដោយខ្លួនឯងផ្ទាល់បាន ប៉ុន្តែដោយការពិបាក ។  
វាជាការសំខាន់បំផុត ឱ្យពេលវេលាគេ ដើម្បីរៀនឡើងវិញនូវរឿងទាំងនេះ ។ ការរលឹក ដាស់ តឿន ឬ ការប្រើប្រាស់វត្ថុចំណាំ ឬ ឧបករណ៍ផ្សេងៗ ទៀត អាចជួយដល់ការចងចាំរបស់គេ ។

បុគ្គលិកលក្ខណៈ (Personality)

ការផ្លាស់ប្តូរនៅក្នុងបុគ្គលិកលក្ខណៈ បន្ទាប់ពីទទួលការរងគ្រោះពីជម្ងឺដាច់សរសៃឈាម ខួរក្បាល អាចនឹងរំខាន ហើយវាជាបញ្ហាដ៏ធំមួយចំពោះគ្រួសារនៃជនរងគ្រោះ  ។ បុគ្គលិក លក្ខណៈ នេះ គឺ ជា ការរួមបញ្ចូលគ្នាតែមួយនៃគំនិតរបស់បុគ្គលម្នាក់ៗ អារម្មណ៍ និង ប្រតិកម្ម ឆ្ពោះទៅរកខ្លួនគេផ្ទាល់ ។ បន្ទាប់ពីទទួលការរងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាល អ្នកខ្លះ អាចនឹង ឬ ហាក់បីប្រែប្រួលទៅ ជាមនុស្សមា្នក់ខុសពីមុន ។ គំនឹតគិតគូរ  មានអារម្មណ៍ និង ប្រតិកម្មរបស់គេ អាចត្រូវបានផ្លាស់ប្តូរ ស្ទើរតែទាំងអស់ ។ សមាជិកគ្រួសារ និង សាច់ញ្ញាត្តិ ត្រូវយល់អំពីការផ្លាស់ប្តូរថ្មីៗ នេះ ។ បញ្ហា និង សកម្មភាព ដែលធ្លាប់ បានដោះស្រាយយ៉ាងងាយ ស្រួលនោះ អាចជួបប្រទះនឹងការលំបាក ឬ ជាបញ្ហាដែលមិនអាចធ្វើ ឬ ដោះស្រាយទៅរួច ។អ្នករងគ្រោះ អាចយល់ច្រឡំ អាចផ្តោតអារម្មណ៏របស់គេទាំងស្រុង ទៅលើការព្រួយបារម្ភមួយ ឬ គំនឹត ផ្ទាល់ខ្លួន មិនសហការ ឬ ឆាប់ខឹងឆេវឆាវ និង អាចផ្លាស់ប្តូរអារម្មណ៏របស់គេ យ៉ាងឆាប់រហ័ស ។ គេមិនអាចសម្រួលឥរិយាបទ របស់គេ ឬ គំនឹតរបស់គេបានយ៉ាងងាយស្រួល ចំពោះហេតុ ការណ៏ថ្មីមួយ ឬ បរិស្ថានថ្មី ឬ ប្លែក ឬអ្វីៗទាំងឡាយ ហើយគេ អន្ទះសារ ឬ ទួញយំសោកលើបញ្ហាទាំងឡាយ ទោះជាបញ្ហានោះហាក់ដូចជារឿងតូចតាចមួយក្តី ។

អារម្មណ៍ (Emotions)

ការបាត់បង់ការគ្រប់គ្រងលើការបញ្ចេញអារម្មណ៍ដូចជាការសើច ឬ យំ ត្រូវបានគេហៅថា ការផ្លាស់ ប្តូរចំហរនៃរអារម្មណ៍ (Emotional lability) 

ការផ្លាស់ប្តូរនៅក្នុងរាងកាយខ្ខួរក្បាល វាផ្ទាល់  អាចបង្អាក់បណ្តោះអាសន្ន ឬ បំផ្លាញទាំងស្រុង នៃ ការគ្របគ្រងធម្មតារបស់អារម្មណ៍ ។ មនុស្សម្នាក់ដែលបានរងផលប៉ះពាល់ដោយជម្ងឺ ដាច់ សរសៃឈាមខួរក្បាល អាចសើច ឬ យំ ទប់ចិត្ត ដោយគ្មានហេតុផលច្បាស់លាស់ ណាមួយ និង មិនអាចបញ្ឈប់បាន ។ ពេលខ្លះក្រុមគ្រួសារនិងមិត្តភក្តិ ឬ បកស្រាយខុសអំពីសំណើច ការយំសោក ហើយរមែងតែងតែប៉ុនប៉ងស្ដីបន្ទោស ឬ លួងលោមពួកគេ ។ នេះ គឺ ជាបញ្ហានៃការ ភ័នច្រឡំក្នុងការយល់ដឹងអាការៈភាពនៃការប្រែប្រួល ដែលជាលទ្ធផលប៉ះពាល់មួយនៃជម្ងឺដាច់ សរសៃឈាមខួរក្បាល ។

ការបាត់បង់នៃការជម្រុញលើកទឹកចិត្ត(Loss of motivation)

អ្នករងគ្រោះពីជម្ងឺដាច់សរសៃឈាម អាចជួបប្រទះការថយចុះនៅក្នុងការជម្រុញលើកទឹកចិត្ត និង សមត្ថភាពក្នុងការផ្តួចផ្តើមសកម្មភាព  ។  បញ្ហាទាំងនេះ គឺ ជាលទ្ធផលដោយផ្ទាល់នៃការ ផ្លាស់ប្តូរនៅក្នុងខួរក្បាល ។ ជាមួយនឹងបញ្ហាការលើកទឹកចិត្តកម្រឹតស្រាល មនុស្សម្នាក់ ហាក់ដូច ជា បង្ហាញ ឬ មានអារម្មណ៍ថា មិនមានការចាប់អារម្មណ៍ ការររីករាយ ឬ ការព្រួយបារម្ភ ណាមួយ ឡើយ (apathetic)  ប៉ុន្តែអាចអនុវត្ដសកម្មភាពធម្មតាបានបរិបូរណ៏ ជាពិសេសសកម្មភាពដែល គេធ្លាប់បានធ្វើកន្លងមក ។ ក្នុងករណីធ្ងន់ធ្ងរ គេបានធ្វើតិចតួច គឺមិនហួសពីភារកិច្ចការសាមញ្ញ ក្នុងការថែទាំខ្លួនរបស់គេ តែចំពើះអ្នកសង្កេតការណ៍វិញនោះ អាចចាត់ទុកថាជារឿង មិនគួរ អោយចាប់អារម្មណ៏ (disinterested) ។

ជម្ងឺធ្លាក់ទឹកចិត្ត (Depression)

ជម្ងឺធ្លាក់ទឹកចិត្ត ជាញឹកញាប់ កើតឡើងចំពោះមនុស្ស ដែលមាន ជម្ងឺ ដាច់សរសៃឈាមខួរក្បាល ពួកគេទួញសោកការស្លាប់របស់ខ្លួនឯង  ។  គេអាចមានការភ័យខ្លាចជាច្រើន ភាពមិនប្រាកដ ប្រជា អំពីការផ្លាស់ប្តូរ និង អារម្មណ៍ខ្លួនឯង ក៏ដូចជាការខាតបង់ បទពិសោធក្នុងសកម្មភាព សង្គម ការរំពឹងទុកនាពេលអនាគត សន្តិសុខហិរញ្ញវត្ថុ  និង ការវិលត្រឡប់ទៅធ្វើការ ។គេអាចមើលឃើញគោលបំណងក្នុងការរស់នៅតិចតួច និង អាចបង្ហាញពីគំនិតនៃការស្លាប់ ។

នៅក្នុងស្ថានភាពដូចជាការធ្លាក់ទឹកចិត្តនេះអាចក្លាយជាឧបសគ្គក្នុងកម្មវិធីស្តារឡើងវិញ ។ ពួក គេ ត្រូវការពេលវេលានិងការយល់ដឹងការបញ្ជាក់  ។ មនុស្សដែលនិយាយនៃការស្លាប់ ប្រហែល បង្ហាញអ្នកផងអោយបានដឹងថា គេត្រូវការជំនួយផ្នែកទឹកចិត្ត នរណាម្នាក់ដែលអាចស្តាប់ និង ចែករំលែកបញ្ហារបស់គេ ។ 
  
ជម្ងឺធ្លាក់ទឹកចិត្ត អាចព្យាបាលដោយថ្នាំនិង ការផ្តល់ប្រឹក្សាផ្លូវចិត្ត ។ ជម្ងឺនេះ មានកម្រឹតថ្នាក់ខុស ប្លែកៗ គ្នា ការធ្លាក់ទឹកចិត្តមានការអភិវឌ្ឍ ជាជំហាន ។  ជម្ងឺនេះ ពិបាកកត់សម្គាល់  ជាពិសេស អ្នករងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាល ។




No comments:

Post a Comment