Thursday, February 13, 2014

អំពីមណ្ឌលថែទាំមនុស្សចាស់ (About Aged Care Facility)

មណ្ឌលថែទាំមនុស្សចាស់ (Aged Care Facility)

ជាទូទៅមណ្ឌលថែទាំមនុស្សចាស់ ផ្ដល់នូវសេវាកម្មថែទាំដល់ប្រជាជនវ័យចំណាស់ ដែល មិនត្រូវការថែរក្សា ឬ មនុស្សចាស់ ដែលតម្រូវឱ្យមានការថែរក្សាកម្រឹតទាប (low level care) ការថែ ទាំកម្រឹតខ្ពស់ (high level care) ការថែទាំអ្នកជម្ងឺវង្វេង (Dementia) ការថែទាំដើម្បី ឱ្យបានធូរស្រាល ពី ការឈឺចាប់ (Palliative Care - ភាគច្រើននៃការថែទាំប្រភេទនេះ គឺ សម្រាប់ដំណាក់កាលចុង ក្រោយនៃជិវិត) និង ការថែទាំក្នុងពេលសម្រាកបណ្តោះអាសន្ន (Respite Care - រយះពេលស្នាក់ នៅអាចចាប់ ពី  ២ សបា្តស៏ ទៅ ១ ខែ ឬ អាចស្នាក់នៅ យូរជាងនេះទៅទៀត តាមសេចក្តីតម្រូវការ របស់បុគ្គលមា្នក់ៗ ឬ តាមការសន្មត់របស់ក្រុមគ្រួសាររបស់គេ) ។

បច្ចុប្បន្ននេះ ភាគច្រើននៃមណ្ឌលថែទាំមនុស្សចាស់ (Aged care facilities) បានពង្រីកសម្ថភាពនៃ សេវកម្មរបស់គេយ៉ាងទូលំទូលាយ ។ ការសាងសងបន្ថែមនូវអគារខ្ពស់ ឬ ទាប   ជាច្រើន ដែល មានលក្ខណៈ ប្រភេទជាការរស់នៅចូលនិវត្តន៍ (Retirement living)  ដូចជាភូមិចូលនិវត្តន៍ (Retirement Village) ជាប្រភេទ វីឡា (Villas) អគារផ្ទះល្វែង (Apartments) និង អគារផ្ទះល្វែង ដែល ផ្តល់ជូននូវសេវាកម្មបន្ទាប់បន្សំផ្សេងៗ ទៀត (Serviced apartment) ។ 


Holy Spirit Home (Carseldine) 
ភូមិចូលនិវត្តន៍ (Retirement Village)

អ្នកស្នាក់នៅតាមរយះការចូលនិវត្តន៍ រីករាយក្នុងការរស់នៅឯករាជ្យរបស់គេ ហើយដែលត្រូវបាន គាំទ្រគ្រប់ពេលវេលាពីមណ្ឌលផងដែរ ។ ប្រសិនបើមានសេចក្តីតម្រូវការណាមួយ បានកើតឡើង ភ្លាមៗដោយយថាហេតុ  គេក៏អាចមានជម្រើស ក្នុងការថែទាំបន្ទាប់បន្សំចាំបាច់ អាស្រ័យលើសា្ថន ភាពសុខភាពជាក់ស្តែង ។ កម្មវិធីការថែទាំដែលផ្តល់ជូននេះ អាចសម្រាប់ ពេលខ្លី និង សម្រាប់ រយៈពេលវែង ។ 

សេវាកម្ម រួមមាន ៖
  • កម្មវិធីថែទាំយ៉ាងទូលំទូលាយ ២៤ ម៉ោង / ២៤ ម៉ោង សម្រាប់ការគាំទ្រនៅក្នុងគេហដ្ធានផា្ទល់ ខ្លួនរបស់គេ
  • ផ្នែកគេហកិច្ច 
  • ការផ្គត់ផ្គងម្ហូបអាហារ 
  • ការបោកគក់
  • ការងារថែទាំជួសជុលផ្ទះ ឬ អគារ 
  • និង សេវាកម្មថែទាំសម្រាកបណ្តោះអាសន្នរយះពេលខ្លី ។

ការថែទាំកម្រឹតទាប (Low level care)

ពីដើមឡើយ អ្នកដែលទទួលការថែទាំកម្រឹតទាប គឺ ភាគច្រើនជាអ្នកមានវ័យចំណាស់ បានចូល វិវត្តន៏ មានបញ្ហាសុខភាពខ្លះ ក៏ប៉ុន្តែមិនជាធ្ងន់ធ្ងរ អ្នកខ្លះទៀតមានជម្ងឺធ្ងន់ធ្ងរ ហើយមួយចំណែក តូច គឺគេពេញចិត្ត និង រីករាយក្នុងការរស់នៅឯករាជ្យរបស់គេ (មិនចង់ធ្វើជាបន្ទុកកង្វល់ដល់កូន របស់គេមួយ) ។

អ្នកទទួលការថែទាំកម្រឹតទាប គឺ ស្នាក់នៅអគារមួយដោយឡែក ដែលហាក់ប្រៀបបានទៅនឹង សណ្ធាគារ (Hostel - ជាកន្លែងការស្នាក់នៅសេវនៈមួយ មានគ្រែតុទូកៅអី និង បន្ទប់ទឹក រួម មួយ (ប្រើប្រាស់ជាមួយអ្នកនៅបន្ទប់ជាប់គ្នា) និង បន្ទប់ទទួលទានអាហារសហគមន៍ ។ 

ជាធម្មតា មានបន្ទប់ឯកជនមួយចំនួនផងដែរ ស្ថឹតនៅផ្នែកមួយក្នុងបរិវេណនៃអគារនោះ 

ការថែទាំកម្រឹតទាប ជាទូទៅ ផ្តល់បន្ទប់ស្នាក់នៅ និង ការថែទាំផ្ទាល់ខ្លួន ដែលមានរួម បញ្ចូលទាំង ការស្លៀកពាក់ និង ការថែទាំផ្នែកអានាម័យ និង ការថែទាំម្តងម្កាលនៅពេលឈឺ ។

ការថែទាំកម្រឹតខ្ពស់ (High level care)

ផ្ទះថែទាំកម្រិតខ្ពស់ - High level care homes (ពីមុន ត្រូវបានគេស្គាល់ថាជាផ្ទះថែទាំ - Nursing homes) 

សេវាកម្មការថែទាំកម្រឹតខ្ពស់នេះ គឺ ផ្តល់នូវការថែរក្សាសម្រាប់មនុស្ស ដែលមានបញ្ហាសុខភាព ដុនដាប ហើយដែលត្រូវការថែទាំជានិរន្ត ។

សេវកម្មនៃការថែទាំកម្រឹតខ្ពស់ចែកចេញជា ២ ប្រភេទ 

  • សេវាកម្ម  ដែលផ្តល់ទៅឱ្យ អ្នកស្នាក់នៅទាំងអស់
  • និង សេវាកម្ម ដែលត្រូវបានផ្តល់ទៅឱ្យអ្នកស្នាក់នៅ តម្រូវការថែទាំកម្រិតខ្ពស់

សេវាកម្ម ដែលបានផ្តល់សម្រាប់អ្នកស្នាក់នៅទាំងអស់ គឺ មិនមានការចំណាយ បន្ថែមទៀត ទោះ ជាកម្រិតនៃការថែទាំរបស់គេ អាចប្រហែលជា ឬ មានការប្រែប្រួលក៏ដោយ ។

កម្រិតនៃការថែទាំរបស់ពួកគេរួមមាន:

  • កន្លែងស្នាក់នៅ ដូចជាគ្រែ ពូក ទូខោអាវ កៅអី និងទូរទស្សន៏
  • សេវាបោកគក់ទូទៅ និង ការសំអាតអានាម័យ
  • ការថែរក្សាអគារ និង សួរច្បារ
  • ការផ្តល់បុគ្គលិក ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់
  • ជំនួយផ្នែកការថែទាំអានាម័យផ្ទាល់ខ្លួន (Personal hygiene care) ដូចជា មូជទឹក ជូនទៅបង្គន់  (ចំពោះតែអ្នកដែលមានលិទ្ធភាពក្នុងការបន្ទរបង់តាមធម្មតា ។ ភាគច្រើន គឺប្រើប្រាស់ទ្រនាប់ - Continence aide) ការបរិភោគ (បញ្ជុកបាយទឹក - ចំពោះអ្នកដែលមិនមានលិទ្ធភាព អាច ទទួលទានអាហារដោយខ្លួនឯង ។ រៀបចំថាសម្ហូបអាហារ - កាត់សាច់ជា បំណែក តូចៗ ដាក់ អំបិលម្រ៉េច ដាក់ស្ករជាដើម។ ) និង សំលៀកបំពាក់ ។
  • ជំនួយការដើរ ឬ រុញកៅអីស៊ុម (Wheelchair) និង ទំនាក់ទំនង (Communication)
  • ផ្តល់ម្ហូបអាហារ រួមទាំងម្ហូបអាហារពិសេស ដូចជា  អាហារធម្មតា (Normal diet) អាហារ សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម (Diabetic diet) អាហារដែលមានកម្រឹតជីវជាតិប៉ូតាស្យូម  ឬ អំបិលទាប (low potassium or salt) អាហារដែលជាតិសរសៃខ្ពស់ (high fiber) ម្ហូបបួស (vegetarian) ។ ល ។  ម្ហូបអាហារពិសេសមួយចំនួនទៀតសម្រាប់អ្នកមានបញ្ហាក្នុងការទំពារ ឬ លេប ដូចជា អាហារដែលមានសំណើមនិងសាច់មត់ ឬ សាច់ផុយ (minced and moist) អាហារដែលមានលក្ខណៈមត់ហើយខាប់ (pureed diet - ទាំងសាច់ និង បន្លែត្រូវបានកិន យ៉ាងមត់) អាហារដែលមានលក្ខណៈជាវត្ថុរាវ (liquid diet)
  • ទំនិញគ្រឿងសំអាងដូចជាកន្សែងពោះគោ កន្សែងជូតមុខ សាប៊ូ និង ក្រដាសបង្គន់
  • ការគាំទ្រសម្រាប់អ្នកដែលមានជម្ងឺវង្វេង (dementia)
  • និង សកម្មភាពសង្គម
Source:

DPS Guide : Residential Aged Care Information
Holy Spirit Home : Care and Services    

No comments:

Post a Comment