Saturday, February 1, 2014

ចំណុចសំខាន់ ១០ ដែលអ្នកគួរតែដឹងអំពីជម្ងឺដាច់សរសៃឈាមខួរក្បាល (10 Important points you should know about "Stroke"

យោងតាមស្ថិតិ និង មិតិរបស់សមាគមន៏អ្នករងគ្រោះដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល ប្រចាំ ខេត្ត Brisbane នៃ ប្រទេសអូស្រ្តាលី  មានចំណុចសំខាន់បំផុតចំនួន ១០ ដែលយើងអាច សម្គាល់ អំពីសញ្ញានៃជម្ងឺដាស់សរសៃឈាម និង តម្រូវការអន្តរាគមនបន្ទាន់ ។

រូបភាពនេះបង្ហាញនូវសញ្ញខ្លះនិងអន្តរាគមនបន្ទាន់
សញ្ញាទាំង ១០ ចំណុចនៃជម្ងឺដាស់សរសៃឈាម ៖

១- រៀងរាល់ ១០នាទី មានប្រជាជនអូស្រ្តាលីម្នាក់បានទទួលបានរងគ្រោះ ដោយសារជម្ងឺដាច់ សរសៃឈាមខួរក្បាល ។

២- ជម្ងឺដាច់សរសៃឈាមកើតមានឡើង នៅពេលដែលខួរក្បាលខ្វះខាតអុកស៊ីហ្សែន (Oxygen) ។ ជម្ងឺដាច់ សរសៃឈាម មិនមែនជាជម្ងឺគាំងបេះដូងនោះឡើយ ។

៣- ជម្ងឺដាច់សរសៃឈាមខួរក្បាល គឺ ជាឃាតករដ៏ធំបំផុតទីពីរនៅក្នុងប្រទេសអូស្រា្តលី  និង ជា មូលហេតុឈានមុខគេនៃភាពពិការ  (Disability) 

៤-   សញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល អាចមាន ១ ឬ ២ ក្នុងចំណោមសញ្ញាទាំងឡាយ ឬ សញ្ញា រួមបញ្ចូលគ្នាពណ៌នា ដូចខាងក្រោម ៖
  • ភាពទន់ខ្សោយ (Weakness) ស្ពឹក (numbness) ឬមិនអាចកម្រើកបាន (paralysis) - ជាទូទៅផ្ទៃមុខ ឬ ដៃ ឬ ជើង ឬ ដងខ្លួនទាំងសងខាង 
  • មានបញ្ហាក្នុងការនិយាយស្តី ឬ បញ្ហាក្នុងការយល់ដឹង (Difficulty speaking or understanding)
  • វិលមុខ (Dizziness) បាត់បង់តុល្យភាពលំនឹង (Lose of balance) ឬ ការដួលមិនអាចពន្យល់បាន (Unexplained fall) 
  • ស្រវាំងភ្នែកម្ខាង (Blurred vision) ឬ ទាំងសងខាង
  • ឈឺក្បាល (Headache)- ជាទូទៅមានសភាពធ្ងន់ធ្ងរ កើតឡើងភា្លមៗ ហើយមិនអាចពណ៌នា បាន ។
  • មានបញ្ហាក្នុងការលេប (difficult swallowing)
សញ្ញាទាំងនេះ អាចមានរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក៏ប៉ុន្តែ វាអាចបន្លាយរយៈពេលជាច្រើន ម៉ោង (Transient Ischaemic Attack - TIA ស្ទះបេះដូង)  ។  ជាញឹកញាប់ សញ្ញាទាំងនេះ ជាការ ព្រមានមួយ នៃជម្ងឺដាច់សរសៃឈាមខួរក្បាលដែលនឹងកើតមានឡើង ហើយមិនគួរអើពើនោះទេ ។

៥- មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៥នាក់ ដែលបានរងគ្រោះដោយសារបេះដូងស្ទះ នឹងអាច ទទួលការរងគ្រោះពីជម្ងឺដាច់សរសៃឈាមធំមួយ ក្នុងរយះពេល ៣ ខែ ។

៦-  ជម្ងឺដាច់សរសៃឈាមខួរក្បាល គឺ ត្រូវព្យាបាលបន្ទាន់ ។ ប្រសិនបើ អ្នកធ្លាប់បានជួបប្រទះ ឬ កំពុងតែមានសញ្ញានៃជម្ងឺដាច់សរសៃឈាមខួរក្បាល ឬ ឃើញនរណាម្នាក់ផ្សេងទៀត មានសញ្ញា ដូចបានពណ៌នាខាងលើ ចូរស្វែងរកអន្តរាគមនពីវេជ្ជបណ្ឌឹតជាបន្ទាន់។ ការស្វែងរកអន្តរាគមន ជាបន្ទាន់ នោះអាចបងា្ករការខូចខាតបន្ថែមទៀតដល់ខួរក្បាល និង អាចជួយអ្នករងគ្រោះ ឱ្យបានជា សះស្បើយឡើងវិញប្រសើរជាងមុន។ 

៧-    ស្ត្រីភាគច្រើន ត្រូវបានរងផលប៉ះពាល់ដោយជំងឺដាច់សរសៃឈាមខួរក្បាលជាងបុរស  ដោយ សារអាត្រានៃស្ត្រីចំណាស់ មានចំនួនលើសបល់ជាងបុរស ក៏ប៉ុន្តែ បុរសហាក់បីមានទំនោរនឹង ទទួលរងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាលនៅអាយុក្មេងជាងស្រ្តី ។

៨-      ជម្ងឺដាច់សរសៃឈាមខួរក្បាលអាចកើតមានឡើងមិនចំពោះមុខ ឬ អាយុនោះទេ។

៩- ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ តាមការប៉ាន់ប្រមាណមើល ប្រជាជនអូស្រា្តលី ៥០០,០០០នាក់ នឹងទទួលរងគ្រោះពីជម្ងឺដាច់សរសៃឈាមខួរក្បាល ។

១០- ជម្ងឺដាច់សរសៃឈាមខួរក្បាល អាចត្រូវរារាំងបាន តាមកម្មវិធី ការបរិភោគមានសុខភាព ល្អ ចូលរួមក្នុងការធ្វើលំហាត់ប្រាណ មិនជក់បារី និងធានាបាននូវកម្រិតសម្ពាធឈាមធម្មតា នោះនឹងអាចជួយកាត់បន្ថយកម្រិតនៃជម្ងឺដាច់សរសៃឈាមខួរក្បាលរបស់អ្នក ។

Source: Stroke Association of QLD

No comments:

Post a Comment